សប្តាហ៍កន្លង នាយករដ្ឋមន្រ្តី ផាមមិញជិញ ដឹកនាំកិច្ចប្រជុំប្រចាំការនៃរដ្ឋាភិបាល តាមប្រព័ន្ធអនឡាញជាមួយនឹងភូមិភាគមួយចំនួន ផ្សព្វផ្សាយអនុវត្តនូវសេចក្តីសម្រេចលេខ ៣០ របស់រដ្ឋសភា និងសេចក្តីសម្រេចលេខ ៨៦ របស់រដ្ឋាភិបាល ស្តីពីការអនុវត្តនូវវិធានការបន្ទាន់ក្នុងការបង្ការ ប្រឆាំងជំងឺ COVID-១៩ សរុបបណ្តោះអាសន្នការងារ ១ ខែ អនុវត្តបទបញ្ជាលេខ ១៦ របស់នាយករដ្ឋមន្រ្តី នៅភូមិភាគមួយចំនួន។
នាយករដ្ឋមន្រ្តី ផាមមិញជិញ ដឹកនាំកិច្ចប្រជុំប្រចាំការនៃរដ្ឋាភិបាល តាមប្រព័ន្ធអនឡាញជាមួយនឹងភូមិភាគមួយចំនួន។ រូបថត៖ VGP/ញឹកបាក់
សរុបសេចក្តីនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នាយករដ្ឋមន្រ្តី ផាមមិញជិញ បញ្ជាក់នូវវិធានការព្រមៗគ្នា ដើម្បីគ្រប់គ្រងជំងឺរាតត្បាតលឿនបំផុតតាមដែលអាចធ្វើបាន ប្តេជ្ញាមិនទុកឱ្យមានវិបត្តិសុខាភិបាល វិបត្តិសេដ្ឋកិច្ច ពង្រឹងក្ដីជឿជាក់ជ័យជម្នះនិងកៀរគរការចូលរួម គាំទ្ររបស់ប្រជាជន អាជីវកម្ម ដើម្បីយកឈ្នះជំងឺរាតត្បាត លើកស្ទួយប្រទេសជាតិឈានឡើង ប្រជាជនបានសម្បូរសប្បាយ សុភមង្គល សុវត្ថិភាព។ល។ នាយករដ្ឋមន្រ្តី គូសបញ្ជាក់ ការបង្ការប្រឆាំងជំងឺ សំខាន់បំផុតគឺការពារកុំឱ្យឆ្លងរវាងមនុស្ស និងមនុស្សគ្រប់គ្រងមនុស្សបាន គឺអាចទប់ស្កាត់ការឆ្លងបាន។ល។ បង្កើនការផ្សព្វផ្សាយព័ត៌មាន បញ្រ្ជាបដល់ប្រជាជនអំពីស្មារតីចាក់វ៉ាក់សាំង បានផ្តល់អាជ្ញាប័ណ្ណតាមសេចក្តីកំណត់ បាននាំចូលមកវៀតណាម៖ វ៉ាក់សាំងល្អបំផុត គឺវ៉ាក់សាំងដែលចាក់បានឆាប់បំផុត ជម្នះស្ថានភាពជ្រើសរើស រង់ចាំវ៉ាក់សាំង ខណៈពេលកំពុងខ្វះវ៉ាក់សាំង ហើយជំងឺនៅតែរីករាលដាលយ៉ាងឆាប់រហ័ស ធ្វើឱ្យមនុស្សស្លាប់ច្រើន។
ពិសេស នាយករដ្ឋមន្រ្តី សំណូមពរដល់ស្ថាប័នសមត្ថកិច្ចធ្វើការសើុបអង្កេត វិនិច្ឆ័យជាបន្ទាន់អំពើអសកម្មក្នុងការចាក់វ៉ាក់សាំង។ល។ ភូមិភាគនានាបង្កើនសកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់ក្រុមការងារ COVID សហគមន៍ រៀបចំបណ្តាញកម្លាំងប្រចាំការ ២៤/ ២៤ ដើម្បីទទួលនិងដោះស្រាយការប្រតិកម្មនិងតម្រូវការរបស់ប្រជាជនឱ្យបានទាន់ពេល។ មិនទុកឱ្យអ្នកណាម្នាក់ខ្វះស្បៀងអាហារ ខ្វះសម្លៀកបំពាក់ ឆ្លើយតបទៅនឹងតម្រូវការសុខាភិបាលរបស់ប្រជាជននៅគ្រប់ពេល គ្រប់កន្លែង។
ខាងក្នុងមជ្ឈមណ្ឌលប្រពោធកម្មសកម្មថ្នាក់ជាតិព្យាបាលជំងឺ COVID-១៩ ដែលមានទីតាំងនៅមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ ។ រូបថត៖ ដងលី
* សប្តាហ៍កន្លង តំបន់វាលរាបទន្លេគឺវឡុង បន្តការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការ ប្រឆាំងជំងឺ COVID-១៩។
តាមរយៈនោះ ក្រុងកឹងធើបន្តការអនុវត្តគម្លាតសង្គមតាមស្មារតីនៃបទបញ្ជាលេខ ១៦/ CT-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ក្នុងទូទាំងក្រុងរហូតដល់ ០ ម៉ោង ថ្ងៃទី ២៥ ខែ សីហា។ ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ សំណូមពរដល់ស្ថាប័នភូមិភាគនានា គប្បីបង្កើនការត្រួតពិនិត្យ និងវិនិច្ឆ័យជាបន្ទាន់នូវទង្វើប្រព្រឹត្តល្មើសច្បាប់ក្នុងការបង្ការប្រឆាំងជំងឺរាតត្បាត ជាក់ស្ដែងគឺការអនុវត្តនូវលក្ខន្តិកៈ រក្សាគម្លាតរវាងមនុស្សនិងមនុស្ស គ្រួសារ និងគ្រួសារ ដាច់ខាតសំណូមពរប្រជាជន “អ្នកណានៅទីណាគឺនៅទីនោះ” ដើម្បីអនុវត្តដាច់ខាតការរក្សាគម្លាតសង្គម។ល។ ខេត្តអាងយ៉ាង បន្តការអូសបន្លាយពេលអនុវត្តគម្លាតសង្គម រយៈពេល ១០ ថ្ងៃ តាមបទបញ្ជាលេខ ១៦/CT-TTg របស់នាយករដ្ឋមន្រ្តី នៅស្រុកក្រុងចំនួន ៩ ដោយឡែកស្រុកតឹងចូវ និងស្រុកភូតឹង អនុវត្តបទបញ្ជាលេខ ១៥/CT-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ផ្អែកលើស្ថានភាព គ្រប់គ្រងជំងឺរាតត្បាតនិងលទ្ធផលនៃការបង្ការ ប្រឆាំងជំងឺរបស់ខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តនឹងពិនិត្យកែសម្រួលពេលវេលាអនុវត្តគម្លាតសង្គមឱ្យបានសមស្រប។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ លោក ឡេវ៉ាន់ហាំង បានចុះហត្ថលេខាប្រកាសឱ្យប្រើសារទូរលេខបន្ទាន់ បន្តការអនុវត្តនូវវិធានការគម្លាតសង្គមចាប់ពី ០ ម៉ោង ថ្ងៃទី ១៦ ខែ សីហា តាមស្មារតីបទបញ្ជាលេខ ១៦/CT-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បន្ថែម ១៥ ថ្ងៃទៀត។ ខេត្តសុកត្រាំង មិនបន្តការអនុវត្តបទបញ្ជាលេខ ១៦ ផ្ទុយទៅវិញ គឺបត់បែនអនុវត្តនូវវិធានការបង្ការប្រឆាំងជំងឺ Covid-១៩ ទៅតាមភូមិភាគនីមួយៗ ។ល។
បុគ្គលិកពេទ្យធ្វើតេស្ត SARS-CoV-2 ចំពោះប្រជាជននៅមណ្ឌល ៣ សង្កាត់អាងខាញ់
ខ័ណ្ឌនិញកេវ ក្រុងកឹងធើ។ រូបថត៖ ថាញ់ឡុង
* មជ្ឈមណ្ឌលប្រពោធកម្មសកម្មថ្នាក់ជាតិ ព្យាបាលជំងឺ COVID-១៩ ដាក់នៅមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ បានបើកដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺ COVID-១៩ ករណីធ្ងន់ ប្រឈមគ្រោះថ្នាក់ពីក្រុងកឹងធើ និងមន្ទីរពេទ្យជួរក្រោមក្នុងតំបន់វាលរាបទន្លេគឺវឡុងបញ្ជូនមក។ នេះជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលទាំង ១២ បានក្រសួងសុខាភិបាលបង្កើតនៅក្នុងប្រទេស។ មជ្ឈមណ្ឌលបានបំពាក់នូវម៉ាស៊ីននិងគ្រឿងបរិក្ខារពេទ្យគ្រប់សព្វ តាំងពីបច្ចេកទេសស៊ីជម្រៅ មានដូច៖ ECMO ម៉ាស៊ីនលាងឈាមជាប្រចាំ ម៉ាស៊ីនជំនួយផ្លូវដង្ហើម ។ល។ ក្នុងនោះ មានម៉ាស៊ីនជំនួយផ្លូវដង្ហើមមុខងារខ្ពស់ចំនួន ៤០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមបរិមាណលំហូរខ្ពស់តាមច្រមុះចំនួន ៣០ គ្រឿង ម៉ាស៊ីនតាមដានអ្នកជំងឺមុខងារ ៥ លេខចំនួន ១៥០ គ្រឿង ម៉ាស៊ីនកាំរស្មី-X ចល័តចំនួន ៥ គ្រឿង ម៉ាស៊ីនបូមចាក់ម្ជុលអគ្គិសនីចំនួន ៣០០ គ្រឿង ម៉ាស៊ីនបញ្ចូលសេរ៉ូមចំនួន ១៥០ គ្រឿង គ្រែប្រពោធកម្មចំនួន ២០០ គ្រែ ។ល។ ប្រភពធនធានមនុស្ស អាស្រ័យមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើកៀរគរ៕
កាសែតកឹងធើភាសាខ្មែរ (សរុប) -មុនី