ក្រុមអ្នកស្រាវជ្រាវរួមមាន៖ សាស្រ្តាចារ្យ បណ្ឌិត ត្រឹងវ៉ាន់តិន សម្ព័ន្ធក្រុមហ៊ុនយុវជនវៀតណាម បណ្ឌិត ហូថាញតឹម នាយករងសាលាអនុមហាវិទ្យាល័យកឹងធើ រួមជាមួយសហការី ទើបផលិតម៉ាស៊ីនបង្កើតអីុយ៉ុងអវិជ្ជមាន កម្ចាត់វីរុស (ម៉ាស៊ីន CV19) ជួយដល់ការងារបង្ការ ប្រឆាំងជំងឺ COVID-19។
លោកបណ្ឌិតហូថាញតឹម (ឆ្វេងដៃ) បញ្ជាម៉ាស៊ីន CV19។
ក្រុមអ្នកស្រាវជ្រាវ ឱ្យដឹង ម៉ាស៊ីន CV19 ជាប្រភេទម៉ាស៊ីនបានស្រាវជ្រាវផលិតដំបូង ដោយអនុវត្តបច្ចេកវិទ្យាជីវសាស្រ្ត គួបផ្សំនឹងបច្ចេកវិទ្យា Plasma បង្កើតអីុយ៉ុងអវិជ្ជមាន មានមុខងារធ្វើឱ្យអព្យាក្រឹតបរិមាណអគ្គិសនីក្នុងបរិស្ថាន បង្ការនិងកម្ចាត់បាក់តេរីវីរុស យ៉ាងមានប្រសិទ្ធភាព។ ម៉ាស៊ីន CV19 មានទំហំ ៣៨X៩០X២៨ mm ធ្ងន់ ១០០ ក្រាម កម្លាំងវ៉ុល ២២០V-២៤០ V (ពលានុភាព ៧W) អាចដំឡើងបានគ្រប់ទីកន្លែង ពេលមានតម្រូវការប្រើប្រាស់។ ម៉ាស៊ីន CV19 ត្រូវបានដំឡើងភ្ជាប់លើផ្ទៃកង្ហាខ្យល់ម៉ាស៊ីនមួយគ្រឿងអាចគ្រប់ដណ្ដប់បរិយាកាសប្រមាណ ២៧ ម៉ែត្រគុប មានបន្ទាត់កាំមិនលើស ៣ ម៉ែត្រ។ ម៉ាស៊ីន CV 19 ជួយទប់ស្កាត់ និងបង្ការប្រឆាំងវីរុសយ៉ាងមានប្រសិទ្ធភាពដល់ទៅ ៩៩%។ ម៉ាស៊ីនអាចផលិតនិងបញ្ចេញបរិមាណអីុយ៉ុងអវិជ្ជមាន OH- ដោយលទ្ធភាព ៥០ លានអីុយ៉ុងអវិជ្ជមាន /១ សង់ ទីម៉ែត្រគុបក្នុងមួយវិនាទី អីុយ៉ុងអវិជ្ជមានអាចទាមជាប់កោសិកា ស្រទាប់ប្រូតេអ៊ីនរបស់បាក់តេរីវីរុស ធូលីផ្សិតក្នុងបរិយាកាសធ្វើឱ្យវាមិនអាចស្រូបខ្យល់ និងសារធាតុចិញ្ចឹមបាន OH- នឹងប៊ឺតយក Hydro ពីប្រូតេអីុនរបស់បាក់តេរី វីរុស ធ្វើឱ្យចុះខ្សោយនិងងាប់បន្តិចម្ដងៗ។ ក្រៅពីនោះ OH- គួបផ្សំជាមួយនឹង H បង្កើតបានជាម៉ូលេគុលទឹក H2O ធ្វើឱ្យខ្យល់អាកាសកាន់តែត្រជាក់។ លោកបណ្ឌិត ហូថាញតឹម ឱ្យដឹង៖ “ម៉ាស៊ីនថែមទាំងជួយព្យាបាលអ្នកជំងឺរំញោចដើម្បីបង្កើនប្រព័ន្ធភាពសាំុកាត់បន្ថយការរីករាលដាលនៃកោសិកាដែលបង្កជំងឺ កោសិកាមហារីក ជួយឱ្យអារម្មណ៍ស្រស់ស្រាយ ធ្វើឱ្យឈាមចលនាឡើងខួរក្បាល ដេកលក់បានស្កប់ស្កល់ ក៏ដូចជាជួយដល់ការព្យាបាលអាការៈចុករោយកញ្ចឹងក។ អីុយ៉ុង Plasma ថែមទាំងមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគ និងជួយឱ្យរបួសឆាប់ជាសះស្បើយ បំបែកសមាសធាតុសរីរាង្គងាយបំភាយចំហាយ”។
បច្ចុប្បន្ន ផលិតផលម៉ាស៊ីន CV19 ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Eco-G9 - សាខាកឹងធើ ផលិតចេញនឹងដាក់លក់លើទីផ្សារ ដោយតម្លៃក្នុងមួយគ្រឿង (គិតទាំងកង្ហានិងម៉ាស៊ីនបង្កើតអីុយ៉ុង) គឺ ៩៥០.០០០ ដុង បើតែម៉ាស៊ីនបង្កើតអីុយ៉ុង គឺតម្លៃ ៦០០.០០០ ដុងក្នុងមួយគ្រឿង។
តាមប្រសាសន៍វេជ្ជបណ្ឌិត ឯកទេស I ត្រឹងត្រឿងជិញ នាយករងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺក្រុងកឹងធើ ការដែលក្រុមអ្នកស្រាវជ្រាវនៃអនុមហាវិទ្យាល័យកឹងធើ និងសហការីបានជូនម៉ាស៊ីន CV19 ដល់ផ្នែកសុខាភិបាលក្រុងកឹងធើ បានព្រួតដៃរួមកម្លាំងដល់ដំណើរការបង្ការប្រឆាំងជំងឺរាតត្បាតរបស់ក្រុង ក៏ដូចជាក្នុងការថែទាំសុខភាពជូនប្រជាជន។ ផ្នែកសុខាភិបាលនឹងប្រើម៉ាស៊ីននេះក្នុងដំណើរការបង្ការប្រឆាំងជំងឺរាតត្បាតលើភូមិសាស្រ្ត ក៏ដូចជាបង្កលក្ខណៈដើម្បីប្រជាជនក្នុងនិងក្រៅក្រុងកឹងធើ ដឹងឮនិងបានប្រើប្រាស់ម៉ាស៊ីន CV19 នេះ៕
បិតង៉ុក-ពេជ្រសឿន