មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/08/2021 - 08:32

ជួយ​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​ព្រំ​ដែន​ មាន​ចំ​ណេះ​ដឹង​បន្ថែម​អំ​ពី​ច្បាប់​

ដោយ​ភារ​កិច្ច​ក្នុង​នាម​ជា​ប្រ​ធាន​ក្រុម​សើុប​ការណ៍​ប៉ុស្តិ៍​ការ​ពារព្រំ​ដែន​ភូមី ស្រុក​យ៉ាង​ថាញ់ ខេត្ត​គៀង​យ៉ាង​ អនុ​សេនីយ៍​ឯក​បម្រុង​ យ័ញ​ហាយ​ តែង​ច្បាម​ភូមិ​សាស្ត្រ​ ពិសេស​បាន​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ច្បាប់​ជូន​មាមីង​តំ​បន់​ព្រំ​ដែន​។​

អនុ​សេនីយ៍​ឯក​បម្រុង​ យ័ញ​ហាយ​ (ឈរ​) ក្នុង​ពេល​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ព្រះ​សង្ឃ​និង​មាមីង​តំ​បន់​ព្រំ​ដែន​។​

ក្នុង​ប៉ុន្មាន​ថ្ងៃ​ដំបូង​ដែល​មក​ទទួល​ការ​ងារ​ ដោយ​ចំ​ណេះ​ដឹង​ដែល​បាន​មក​ពី​ការ​រៀន​សូត្រ​ក្នុង​សាលា​ គួប​ផ្សំ​នឹង​ការ​យល់​ដឹង​របស់​ខ្លួន​ យ័ញ​ហាយ​ បាន​ចាប់​ផ្ដើម​កិច្ច​ការ​ដោយ​រលូន​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​។​ ម្យ៉ាង​ទៀត​ យ័ញ​ហាយ​ បាន​ផ្តល់​ជា​គំ​និត​និង​របៀប​ធ្វើ​ល្អ​ៗ​ ក្នុង​ការ​ពាំនាំ​ចំ​ណេះ​ដឹង​ផ្នែក​ខាង​ច្បាប់​ ផ្តល់​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​។​ ក្នុង​នោះ​ ផ្តុំ​កម្លាំង​អនុវត្ត​គម្រោង​ឃោស​នាផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ដល់​កម្មា​ភិបាល​ និង​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​។​ ពោល​គឺ​ការ​ងារ​ដែល​យ័ញ​ហាយ​ ធ្វើ​ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ បញ្ជា​ការ​អង្គ​ភាព​ មិត្ត​រួម​កង​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​គាំ​ទ្រ​ជា​និច្ច​។​ អនុ​សេនីយ៍​ឯក​បម្រុង​ យ័ញ​ហាយ​ បាន​ស្រាវ​ជ្រាវ​លិខិត​បទ​ដ្ឋាន​ណែនាំ​ ឬ​អនុ​ក្រឹត្យ​ បទ​បញ្ជា​គោល​ការណ៍​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ រាល់​បទ​ប្បញ្ញត្តិ​របស់​ភូមិ​ភាគ​ ឬ​ក៏​ចង​ក្រង​អត្ថ​បទ​ផ្សព្វ​ផ្សាយ​ជា​ភា​សា​វៀត​និង​ខ្មែរ​។​ បន្ទាប់​មក​ បង​ក៏​ទៅ​ជួប​ប្រ​ជា​ជន​នៅ​នឹង​វត្ត​តាម​ភូមិ​ស្រុក​ និង​ចុះ​ទៅ​តាម​ផ្ទះ​ ឬ​តំ​បន់​តាំង​ទីលំ​នៅ​។​ល។​ ដើម្បី​ផ្សព្វ​ផ្សា​យ​ដោយ​ភាព​ជិត​ដិត ស្និទ្ធ​ស្នាល​ ម្ល៉ោះ​ហើយ​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​

ស្ថិត​ក្នុង​ស្ថាន​ភាព​ជំងឺ​ COVID-១៩ ផ្ទុះ​រាល​ដាល​ក្នុង​និង​ក្រៅ​តំ​បន់​ព្រំ​ដែន​ អនុ​សេនីយ៍​ឯក​បម្រុង​ យ័ញ​ហាយ​ ចូល​រួម​ប្រ​ចាំ​ការ​ក្នុង​ប៉ុស្តិ៍​ផង​ ច្បាម​ភូមិ​សាស្ត្រ​ដែល​ក្នុង​តួនាទី​ប្រ​ធាន​ក្រុម​សើុប​ការណ៍ ជា​កម្មា​ភិបាល​ផ្សព្វ​ផ្សាយ​ផង​ ជាអ្នក​បក​ប្រែ​ផង​ ធ្វើ​យ៉ាង​ណា​ដើម្បី​ពាំ​នាំ​ព័ត៌​មាន​​ពីស្ថាន​ភាព​ជំងឺ​រាល​ដាល​ និង​ចំ​ណេះ​ដឹង​ក្នុង​ការ​បង្ការ​ បង្ក្រាប​ជំងឺ​ជូន​ជន​រួម​ជាតិ​តំ​បន់​ព្រំ​ដែន​។​ អនុសេនីយ៍​ឯក​បម្រុង​ យ័ញ​ហាយ​ រៀប​រាប់​៖ “ខ្លួន​ខ្ញុំ​កើត​និង​ធំ​ដឹង​ក្តី​នៅ​តំ​បន់​ព្រំ​ដែន​នេះ​ ម្ល៉ោះ​ហើយ​ត្រូវ​តែ​បញ្ចេញ​អស់​ពី​សមត្ថ​ភាព​ ដើម្បី​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ច្បាប់​ដល់​មាមីង​។​ ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រ​ជា​ជន​យល់​ច្បាស់​ពីច្បាប់​ បទ​កំ​ណត់​របស់​ភូមិ​ភាគ​ មាន​ចំ​ណេះ​ដឹង​ ដើម្បី​អនុវត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​

វរសេនីយ៍​ត្រី​ ផាម​ក្វាង​ខ្វា អនុ​ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារព្រំ​ដែន​ភូមី ឱ្យ​ដឹង​៖ គណៈ​កម្មា​ធិការ​បក្ស​ គណៈ​បញ្ជា​ការ​ប៉ុស្តិ៍​តែង​មាន​ទំ​នុក​ចិត្ត​ទៅ​លើ​ការ​ខ្នះ​ខ្នែង​ និង​ការ​អស់​ពីចិត្ត​របស់​សម​មិត្ត​ហាយ​ ជា​និច្ច​។​ អនុវត្ត​គោល​លំ​នាំ​ “កម្មា​ភិបាល​ការ​ពារព្រំ​ដែន​ប៉ិន​កិច្ច​ការ​មួយ​យល់​ដឹង​ច្រើន​កិច្ច​ការ​” ក្នុង​នាម​ជា​ប្រ​ធាន​ក្រុម​សើុប​ការណ៍ សម​មិត្ត​បាន​ច្បាម​ ក្តាប់​ភូមិ​សាស្ត្រ​។​ ច្បាម​ប្រ​ជា​ជន​ ក្តាប់​បំ​ណង​ប្រាថ្នា​របស់​មាមីង​លើ​ភូមិ​សាស្រ្ត​ដើម្ប​រាយ​ការណ៍​ទាន់​ពេល​ ជួយ​អ្នក​បញ្ជា​ការ​អនុវត្ត​ល្អ​ភារ​កិច្ច​នយោ​បាយ​របស់​ខ្លួន​៕​

                               ឡេស៊ាង​-លីសៀ

ចែករំលែកអត្ថបទ