មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/07/2021 - 08:41

តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ស្រុក​យ្វៀង​ហាយ​ផ្លាស់​ថ្មី​ដោយ​ឥត​ឈប់​ឈរ​

យ្វៀង​ហាយ​ ជា​ស្រុក​មាត់​សមុទ្រ​របស់​ខេត្ត​ត្រា​វិញ​ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ ប្រ​មាណ​ ៤០,៦៥% ។​ ឆ្នាំ​ ២០២០ ស្រុក​បាន​បែង​ចែក​ទុន​ពីកម្ម​វិធី​ ១៣៥ ចំ​នួន​ទឹក​ប្រាក់​ ៧,១៣៥ ពាន់​លាន​ដុង​។​ អា​ស្រ័យ​ប្រ​ភព​ទុន​នេះ​ ទើប​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ទម្រង់​មុខ​របរ​រក​ស៊ី​របស់​ជន​រួម​ជាតិ​ខ្មែរ​ បាន​ឧបត្ថម្ភ​ដេីម្បី​អភិវឌ្ឍ ទើប​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​យ្វៀង​ហាយ​ផ្លាស់​ថ្មី​ដោយ​ឥត​ឈប់​ឈរ​។​

  ដង​ផ្លូវ​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ង៉ូវ​ឡាក ត្រូវ​បាន​កសាង​រឹង​មាំ។​

អនុវត្ត​គម្រោង​ឧបត្ថម្ភ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្រុក​យ្វៀង​ហាយ​បាន​បែង​ចែក​ទុន​ ៥,៣៨ ពាន់​លាន​ដុង​ អនុ​វត្ត​ចំ​នួន​ ៩ សំ​ណង់​នៅ​តាម​ឃុំ​ ដូច​៖ ឃុំ​ង៉ូវ​ឡាក ដូង​ចូវ​និង​ដូង​ស្វឹង​ ដោយ​មាន​ប្រ​វែង​សំ​ណង់​សរុប​ ៣.២៣១ ម៉ែ​ត្រ។​ ខណៈ​ពេល​អនុ​វត្ត​សំ​ណង់​ ភូមិ​ភាគ​ត្រូវ​បាន​ប្រ​ជា​ជន​យល់​ស្រប​និង​គាំ​ទ្រ​បរិច្ចាគ​ដី​ ដំណាំ​រួម​ផ្សំ​ឈើ​ហូប​ផ្លែ​ កន្លែង​ដែល​មាន​សំ​ណង់​ឆ្លង​កាត់​។​ បង​ស្រី​សើុង​ធី​សុផាត់​ នៅ​ភូមិ​ស្លា​ប៉ាង​ ឃុំ​ដូង​ចូវ​ ឱ្យ​ដឹង​ ៖ “កន្លែង​ខ្ញុំ​រស់​នៅ​ គឺ​ជាតំ​បន់​ដាច់​ស្រ​យាល​ ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មក​លំ​បាក​។​ អា​ស្រ័យ​ហេតុ​នោះ​ នៅ​ពេល​ភូមិ​ភាគ​រៀប​ចំ​ប្រ​ជុំ​ប្រ​ជា​ជន​សុំ​យោ​បល់​កសាង​ផ្លូវ​គមនា​គមន៍​ និង​ប្រ​កាស​ថា​ពេល​ណា​ប្រ​ជា​ជន​យល់​ស្រប​បរិច្ចាគ​ដី​ នោះ​ទើប​អាច​ដំ​ណើរ​ការ​កសាង​បាន​។​ ឮ​ដូច្នោះ​ គ្រួ​សារ​ខ្ញុំ​ក៏​បរិច្ចាគ​មួយ​ចំ​ណែក​ដី​ ទទឹងប្រ​ហែល​ ១,៤ ម៉ែ​ត្រ និង​ប្រ​វែង​ជាង​ ១០០ ម៉ែត្រ ដើម្បី​រដ្ឋ​ធ្វើ​ផ្លូវ​”។​

ស្ថានីយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ

អនុវត្ត​គម្រោង​ឧបត្ថម្ភ​ភូមិ​ អនុសង្កាត់​លំ​បាក​ខ្លាំង​ ស្រុក​ក៏​បាន​បែង​ចែក​ទុន​ ២០០ លាន​ដុង​ ដើម្បី​កសាង​អា​គារ​វប្ប​ធម៌​នៅ​អនុសង្កាត់​ ១ ទីប្រ​ជុំ​ជន​ឡុង​ថាញ់។​ មក​ទល់​ពេល​នេះ​ សំ​ណង់​បាន​សម្រេច​ជា​ស្ថា​ពរ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​។​ ក្រៅ​ពី​នេះ​ ស្រុក​ថែម​ទាំង​បែង​ចែក​ប្រ​ភព​ទុន​អនុវត្ត​ "គម្រោង​អភិវឌ្ឍ​ផលិត​កម្ម​" "គម្រោង​ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ" ជា​មួយ​ប្រ​ភព​ទុន​ ១,២២៥ ពាន់​លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​ ៩០ គ្រួ​សារ​ចិញ្ចឹម​គោ​បន្ត​ពូជ​ ដោយ​មាន​ចំ​នួន​គោ​ជាង​ ១២០ ក្បាល​។​

លោក​សើុង​កុសល​ ប្រ​ធាន​គណៈ​ជន​ជាតិ​ស្រុក​យ្វៀង​ហាយ​ ឱ្យ​ដឹង​៖  “ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​អនុ​វត្ត​នូវ​កម្ម​វិធី​គោល​នយោ​បាយ​ និង​គម្រោង​ឧបត្ថម្ភ​វិនិ​យោគ​របស់​រដ្ឋា​ភិបាល​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​បាន​ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​ សំ​ណង់​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តាម​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​។​ ផ្តើម​ពីនោះ​ មុខ​មាត់​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ មាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ជា​សន្សឹម​ៗ​ត្រូវ​បាន​កាត់​បន្ថយ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​មាន​ភាព​លំ​នឹង​"៕​

                    សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ