- ជំងឺវិបត្តិប្រព័ន្ធ vestibular មិនបង្កគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែបើមិនបានព្យាបាលទាន់ពេលទេ វានឹងបង្កទៅជាជំងឺផ្សេងៗជាច្រើនទៀត។
រូបថតជាឧទាហរណ៍។
- វិបត្តិប្រព័ន្ធ vestibular គឺជាស្ថានភាពរាងកាយបាត់តុល្យភាព ធេងធោង វិលមុខ ក្អួតចង្អោរ ហឹងត្រចៀក ស្វាងភ្នែក។ ជាធម្មតា ត្រូវបានហៅថា ជាអាការរោគច្រើនជាងហៅថាជំងឺ។
មានរោគសញ្ញា ២ ប្រភេទ វិបត្តិប្រព័ន្ធ vestibular ខាងក្រៅ បណ្តាលមកពីការរងរបួសក្នុងត្រចៀក សរសៃប្រសាទនៃប្រព័ន្ធ vestibular ឬក៏មានអាការៈស្ទះសរសៃឈាមខាងក្រោយកញ្ចឹងក។ ពេលនោះ អ្នកជំងឺ ច្រើនតែវិលមុខពេលផ្លាស់ប្តូរឥរិយាបទ ប៉ុន្តែ នៅមានស្មារតីរឹងប៉ឹងពេលធ្វើដំណើរ។
ចំពោះការវិបត្តិប្រព័ន្ធ vestibular កណ្តាល បណ្តាលមកពីមូលហេតុសរសៃប្រព័ន្ធ vestibular សរសៃទាក់ទងនឹងសរសៃប្រព័ន្ធ vestibular ខួរក្បាលនិងលលាដ៍ក្បាលរងរបួស។ ធ្វើអ្នកជំងឺងងឹតមុខ ធេងធោង ឬក៏វិលមុខ ពេលផ្លាស់ប្តូរឥរិយាបទ។ល។
មកទល់នឹងបច្ចុប្បន្ន ពុំទាន់រកឃើញជាក់ច្បាស់ពីមូលហេតុវិបត្តិប្រព័ន្ធ vestibular នៅឡើយ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវជាច្រើន បានបញ្ជាក់ឱ្យឃើញថា មកពីឆ្លងបាក់តេរី និងវីរ៉ូសនៅត្រចៀក វិបត្តិរបត់ឈាមជះឥទ្ធិពលដល់ខួរក្បាល ឬត្រចៀករបួសត្រង់ក្បាល គឺជាភ្នាក់ងារបង្កឡើងរោគសញ្ញានេះ។
ក្រៅពីនោះ កត្តាទាំងនេះក៏ត្រូវបានចាត់ទុកថាបង្កើនហានិភ័យកើតជំងឺដូចជាអាយុច្រើន អ្នកមានប្រវត្តិវិលមុខ។ល។
គោលសំខាន់វិបត្តិប្រព័ន្ធ vestibular មិនបង្កគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែបើមិនបានព្យាបាលទាន់ពេល វានឹងបង្កទៅជាជំងឺផ្សេងៗ ជាច្រើនទៀត។
សញ្ញានៃវិបត្តិប្រព័ន្ធ vestibular មានដូច៖ វិលមុខ ភាគច្រើនអាការនេះបន្ទាប់ពីបានសម្រាកគ្រប់គ្រាន់ក៏បាត់ទៅវិញ។ ដេកមិនលក់ បាត់ការចងចាំ សន្លប់ អាស្រ័យឈាមលំហូរឡើងខួរក្បាលចុះខ្សោយ វិបត្តិមុខងារ បេះដូង សម្ពាធឈាមចុះទាប បាត់តុល្យភាព ទើបពិបាកធ្វើដំណើរទៅមក។ល។
ថ្វីបើដូច្នោះ ដើម្បីកំណត់ជាក់ច្បាស់ជំងឺ មិត្តគួរតែទៅពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលឯកទេស ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងព្យាបាលទាន់ពេល៕
យោង៖កាសែតគមនាគមន៍-មុនី