សម័យប្រឡងយកសញ្ញាបត្រថ្នាក់បាលីរង ឆ្នាំសិក្សា ២០២០-២០២១ នៅមណ្ឌលប្រឡងវត្តសេរីតាម៉ឺន ឃុំវៀងប៊ិញ ស្រុកត្រឹងដេ រៀបចំឡើងដោយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ទើបបានបញ្ចប់។ លទ្ធផល សមណសិស្ស ថាច់ថាញ់ថ្វយ សិក្សានៅវត្តសិរីសុខុមសង្គមមានជ័យស្រឡូងជាប់លេខ ១ ។
សមណសិស្ស ថាច់ថាញ់ថ្វយ (លេខ ១ រាប់ពីស្តាំ) ទទួលរង្វាន់របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង។
សមណសិស្ស ថាច់ថាញ់ថ្វយ ពិតឱ្យដឹង៖ "អាស្រ័យស្ថានភាពគ្រួសារ អាត្មាភាពក្រលំបាក ហេតុនោះ ពេលបានចូលវត្តបួស ទើបអាត្មាភាពមានឱកាសបានរៀនធម៌វិន័យ និងអក្សរសាស្រ្តជាតិ។ ក្នុងអំឡុងពេល ៣ ឆ្នាំសិក្សារៀនសូត្រ អាត្មាភាពតែងយកចិត្តទុកដាក់ខិតខំព្យាយាម ដើម្បីទទួលបានលទ្ធផលល្អបំផុតនៅក្នុងសម័យប្រឡងថ្នាក់បាលីរង មិនឱ្យព្រះចៅអធិការវត្ត និងញោមប្រុសញោមស្រីខកបំណងឡើយ។ ក្រៅពីសិក្សានៅក្នុងថ្នាក់ អាត្មាភាពនៅទាំងអានសៀវភៅ កាសែតស្រាវជ្រាវបន្ថែម ដើម្បីយល់ដឹងកាន់តែច្បាស់នូវពាក្យពេចន៍ វេយ្យាករណ៍ បាលី និងអក្សរសាស្រ្តខ្មែរ។ ពេលឮគណៈចាត់តាំងប្រកាសអាត្មាត្រូវជាប់លេខ ១ ក្តីត្រេកអរនោះមិនអាចពណ៌នាអស់ឡើយ។ លទ្ធផលនោះ គឺជាកម្លាំងចលករ ជួយឱ្យអាត្មាភាពកាន់តែជឿជាក់ក្នុងដំណើរសិក្សារៀនសូត្រ និងជាការតបស្នងរបស់អាត្មាចំពោះព្រះចៅអធិការ គ្រូបង្រៀន និងពុទ្ធបរិស័ទ ដែលបានបង្កលក្ខណៈដល់អាត្មាភាពនឹងនរចិត្តក្នុងការសិក្សារៀនសូត្រ"។
ឆ្នាំ ២០១៧ នៅពេលចូលបួសនៅវត្តមុនីសាគរ (ដើមអំពិល) ទីរួមខេត្តវិញចូវ ព្រះតេជព្រះគុណ ថាច់ថាញ់ថ្វយ បានសុំព្រះចៅអធិការវត្តនិមន្ដទៅរៀនថ្នាក់បាលីទី ១ និងរៀនថ្នាក់បាលីទី ២ នៅវត្តដើមពោធិ៍ ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ។ បន្ទាប់ពីនោះ មករៀនថ្នាក់បាលីរងនៅវត្តស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង ព្រះតេជព្រះគុណថាញ់ថ្វយ បានព្រះចៅអធិការវត្តលើកទឹកចិត្ត ជំរុញស្មារតី និងគិតគូរគ្រប់សព្វតាំងពីការឆាន់ចុក កន្លែងគង់ជាដើម ទើបព្រះអង្គស្ងប់ព្រះទ័យក្នុងការរៀនធម៌អាថ៍វិន័យ និងអក្សរសាស្រ្ត។ ក្នុងអំឡុង ៣ ឆ្នាំសិក្សារៀនសូត្រ ព្រះតេជព្រះគុណថាញ់ថ្វយ តែងឈរក្នុងតារាងសមណសិស្សរៀនពូកែ។ និយាយអំពីក្តីសុបិន សមណសិស្ស ថាញ់ថ្វយ ពិតឱ្យដឹង៖ "ឆ្លងកាត់ការរៀនសូត្រនៅតាមវត្តនានាជាច្រើនឆ្នាំ ឆ្នាំនេះអាត្មាភាពមានលក្ខណៈគ្រប់គ្រាន់ចូលរៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ ចូលរៀននៅទីនេះ អាត្មាភាពនឹងបន្តខិតខំរៀនសូត្រឱ្យកាន់តែល្អជាងទៀត ដើម្បីសម្រេចនូវក្តីសុបិនចូលរៀនមហាវិទ្យាល័យ"៕
យ្វីអាញ-វិមាន