តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត គឺជាទម្រង់សមស្របដើម្បីគ្រួសារជនជាតិភាគតិចដែលមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តខេត្តវិញឡុង ចាកផុតពីភាពក្រីក្រដោយប្រសិទ្ធភាព។
ពលករទំនេរពីការងារចូលរួមគម្រោងត្បាញកំប្លោក។
អនុវត្តបទបញ្ជាលេខ០៥-CT/TU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តវិញឡុង អង្គភាពនានាដែលជាប់ពាក់ព័ន្ធ បានសហការកសាងគម្រោងឧបត្ថម្ភចិញ្ចឹម គោបន្តពូជដល់គ្រួសារដែលមានស្ថានភាពលំបាក អាទិភាពចំពោះគ្រួសារខ្មែរនៅលើភូមិសាស្រ្តខេត្ត។ ក្នុងការអនុវត្តគម្រោង មានគ្រួសារលំបាកចំនួន ៣០០ គ្រួសារ បានទទួលគោមកចិញ្ចឹម។ យោងទៅតាមភូមិសាស្រ្តនីមួយៗ គណៈចង្អុលការបានចាត់កម្មាភិបាលចុះសហការ ដើម្បីណែនាំអ្នកចិញ្ចឹមតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត។ មកទល់ពេលនេះ គ្រួសារដែលចូលរួមគម្រោងស្ទើរតែទាំងអស់ សុទ្ធសឹងបានសងមេគោដែលបានឧបត្ថម្ភ ដើម្បីគម្រោងប្រគល់ដល់គ្រួសារដទៃទៀតចិញ្ចឹម ក្រោយពីគោកើតបានកូន។ បងថាច់សើុង នៅភូមិតឹងមី ស្រុកត្រាអូង ឱ្យដឹង៖ “ផ្តើមពីគោមេ ដែលបានឧបត្ថម្ភ ឥឡូវខ្ញុំមានគោទាំងអស់ចំនួន ៣ ក្បាល។ ខ្ញុំក៏បានសងមេគោទៅគម្រោងវិញ ហេតុនោះខ្ញុំមានសេចក្តីត្រេកអរយ៉ាងក្រៃលែង ពីព្រោះមានគោសម្រាប់ចិញ្ចឹមធ្វើដើមទុន”។
លោកថាច់យឿង ឱ្យដឹង៖ “ផ្អែកទៅតាមលក្ខណៈពិសេសរបស់ភូមិភាគនីមួយៗ និងលក្ខណសម្បត្តិរបស់អ្នកទទួលផល ទើបកម្មវិធីឧបត្ថម្ភមុខរបររកស៊ីចិញ្ចឹមជីវិតរបស់ខេត្ត វិញឡុងមានរបៀបឧបត្ថម្ភសមស្រប។ ចំពោះគ្រួសារមានដីបង្កបង្កើនផល គឺឧបត្ថម្ភកែប្រែដី ផ្គត់ផ្គង់ពូជដំណាំ សត្វចិញ្ចឹម ចំណែកគ្រួសារដែលគ្មានដីបង្កបង្កើនផល គឺឧបត្ថម្ភផ្លាស់ប្តូរវិជ្ជាជីវៈ ឬរៀនរបរកាត់ដេរឧស្សាហកម្ម ជាងសំណង់ និងរបរធ្វើនំ។ល។ ឬក៏ឧបត្ថម្ភដើមទុនដល់គ្រួសារលក់ដូរកំប៉ិកកំប៉ុក”។ ធ្វើពិពិធកម្ម មុខរបររកស៊ីចិញ្ចឹមជីវិត គឺផ្អែកទៅលើការក្ដាប់ច្បាស់ភូមិសាស្រ្តរបស់កម្មាភិបាលបំពេញការងារជនជាតិ ដើម្បីពិគ្រោះសហការជាមួយ នឹងប្រជាជន។ តាមប្រសាសន៍ បងស្រីយ៉ាងធីងៀហា កម្មាភិបាលទទួលបន្ទុកការងារជនជាតិ ចំណុះការិយាល័យគណៈកម្មាធិការប្រជាជន - ក្រុមប្រឹក្សាប្រជាជនទីរួមខេត្តប៊ិញមិញ ក្នុងចំណោមទម្រង់ធ្វើពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត ទីរួមខេត្តប៊ិញមិញមានទម្រង់ចិញ្ចឹមគោបន្តពូជ និងចិញ្ចឹមទា តាមទិសដៅសុវត្ថិភាពជីវសាស្រ្ត អនុវត្តនៅឃុំដុងថាញ់ បានពង្រីកប្រសិទ្ធភាពយ៉ាងសកម្ម។ គ្រួសារដែលចូលរួមគម្រោងសុទ្ធសឹងបានចាកផុតពីភាពក្រីក្រ។
លោកយឿង ឱ្យដឹងបន្ថែម ចំពោះគ្រួសារក្រីក្រដែលគ្មានដីបង្កបង្កើនផល ការបណ្តុះបណ្តាលវិជ្ជាជីវៈតាមអាសយដ្ឋាន បានជួយឱ្យពលករជាច្រើនមានការងារធ្វើលំនឹង។ រយៈពេលកន្លង ខេត្តបានបណ្តុះបណ្តាលវិជ្ជាជីវៈតាមអាសយដ្ឋាន លិខិតស្នើបានចំនួន ១.៥២៥ នាក់ ក្នុងនោះ មានពលករជាជនជាតិភាគតិច ៧០០ លើកនាក់៕
ហាថាញ-វិមាន