07/06/2021 - 16:53

បង្កើន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ នៅ​មណ្ឌល​ឧស្សាហ​កម្ម​

ចំ​ពោះ​ស្ថាន​ភាព​ជំ​ងឺ​ COVID-១៩ កំ​ពុង​មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ គណៈ​គ្រប់​គ្រង​មណ្ឌល​ឧស្សា​ហ​កម្ម​អាង​ង៉ីប ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​  និង​អា​ជីវ​កម្ម​នា​នា​  បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​។​

កម្ម​ករ​គ្រប់​រូប​ក្នុង​មណ្ឌល​ឧស្សាហ​កម្ម​អាង​ហ៊ីប ត្រូវ​ពាក់​ម៉ាស់ និង​លាង​ដៃ​រម្ងាប់​មេរោគ​មុន​ពេល​ចូល​រោង​ចក្រ​។​

នៅក្រុម​ហ៊ុន​ចំ​កាត់​ TUNTEX សុក​ត្រាំង​ មាន​កម្ម​ករ​ធ្វើ​ការ​ជាង​ ២.១០០ នាក់ ម្ល៉ោះ​ហើយ​កម្ម​ករ​ទាំង​ ១០០% ត្រូវ​ពាក់​ម៉ាស់ វាស់​កម្ដៅ​ខ្លួន​និង​លាង​ដៃ​រម្ងាប់​មេ​រោគ​មុន​ ពេល​ចូល​រោង​ចក្រ​។​ បង​ស្រី​ឡេធី​ត្រាង កម្ម​ករ​កាត់​ដេរ​របស់​ក្រុម​ហ៊ុន​ ឱ្យ​ដឹង​៖ “ពេល​ចេញ​ផុត​ពី​ផ្ទះ ​នាង​ខ្ញុំ​ពាក់​ម៉ាស់​ទៅ​ដល់​ក្រុម​ហ៊ុន​មាន​ការ​វាស់​កម្ដៅ​ខ្លួន​ លាង​ដៃ​រម្ងាប់​មេ​រោគ​ ម្ល៉ោះ​ហើយ​ក៏​មាន​ការ​ស្ងប់​ចិត្ត​។​ ក្នុង​រោង​ចក្រ​ បាន​បើក​ឧគ្ឃោ​សន​ស័ព្ទ​ផ្សព្វ​ផ្សាយ​ជា​ប្រ​ចាំ​ ម្ល៉ោះ​ហើយ​គ្រប់​គ្នា​តែង​មាន​ស្មារ​តី​ខ្ពស់​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ដើម្បី​ធានា​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​សហ​គមន៍”។​ បង​តាវ៉ាន់​តាយ អ្នក​បើក​បរ​នៅ​ក្រុម​ហ៊ុន​ចំ​កាត់​ TUNTEX ឱ្យ​ដឹង​៖ “ខ្ញុំ​ដឹង​ដែរ​ថា​ខ្លួន​ស្ថិត​ក្នុង​ចំ​ណោម​ក្រុម​អ្នក​មាន​ហា​និភ័យ​ឆ្លង​ជំ​ងឺ​ខ្ពស់​ ពី​ព្រោះ​ត្រូវ​ដឹក​ទំ​និញ​ចេញ​ទៅ​ខេត្ត​ ក្រុង​នា​នា​ ជា​ប្រ​ចាំ​ ម្ល៉ោះ​ហើយ​ខ្ញុំ​តែង​អនុវត្ត​ម៉ឺង​ម៉ាត់​រាល់​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​របស់​ក្រុម​ហ៊ុន​ និង​សារ​ ៥K របស់​ក្រសួង​សុខា​ភិបាល​”។​

 ​ កម្ម​ករ​គ្រប់​រូប​ក្នុង​មណ្ឌល​ឧស្សា​ហកម្ម​អាង​ហ៊ីប ត្រូវ​ពាក់​ម៉ាស់ និង​វាស់​កម្ដៅ​ខ្លួន​មុន​ពេល​ចូល​រោង​ចក្រ​។​

តាម​ប្រ​សាសន៍​អ្នក​ស្រី​ ថាយ​ឡែក្វឹង អ្នក​គ្រប់​គ្រង​ផ្នែក​រដ្ឋ​បាល​ក្រុម​ហ៊ុន​ចំ​កាត់​ TUNTEX សុក​ត្រាំង​៖ ក្រៅ​ពី​អនុវត្ត​ល្អ​សារ​ ៥K របស់​ក្រសួង​សុខា​ភិបាល​ ក្រុម​ហ៊ុន​នៅ​ទាំង​ធ្វើ​ការ​រម្ងាប់​មេ​រោគ​ទូទាំង​រោង​ចក្រ​មួយ​សប្ដាហ៍​ ២ លើក​ និង​សហ​ការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​អនា​ម័យ​បរិស្ថាន​រៀង​រាល់​ខែ​ ដើម្បី​អនា​ម័យ​រួម​ក្នុង​រោង​ចក្រ​ ធានា​សុ​វត្ថិ​ភាព​ទប់​ស្កាត់​ជំ​ងឺ​ COVID-១៩ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​ លោក​យឿង​វៀត​ទ្រុង​ អគ្គ​នា​យក​រង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ច្នៃ​ជល​ផល​ តាយ​គីម​អាញ ឱ្យ​ដឹង​៖ “ ក្រុម​ហ៊ុន​កំ​ពុង​ឈាន​ចូល​រដូវ​ផលិត ម្ល៉ោះ​ហើយ​ត្រូវ​ធានា​ដាច់​ខាត់​នូវ​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ដើម្បី​រក្សា​ការ​ផលិត​កម្ម​ និង​ធានា​ការ​ងារ​ធ្វើ​ ប្រាក់​ចំ​ណូល​ជូន​កម្ម​ករ​ជាង ​២.០០០​ នាក់។​ ព្រោះ​ហេតុ​នោះ​ ដៃ​គូ​របស់​ក្រុម​ហ៊ុន​ក៏​ផ្លាស់​ប្ដូរ​មក​ដោះ​ដូរ​តាម​រយៈ​ Online វិញ​។​ កាត់​បន្ថយ​ការ​ទទួល​យក​កម្ម​ករ​ក្រៅ​ខេត្ត​ កម្ម​ករ​គ្រប់​គ្នា​ត្រូវ​ពាក់​ម៉ាស់ វាស់​កម្ដៅ​ខ្លួន​ រម្ងាប់​មេរោគ​មុន​ពេល​ចូល​ធ្វើ​ការ​ កម្ម​ករ​របស់​ក្រុម​ហ៊ុន​អនុវត្ត​រាយ​ការណ៍​សុខា​ភិបាល​ ប្រ​សិន​បើ​មាន​ទៅ​ក្រៅ​ខេត្ត​ កម្ម​ករ​រំលែក​គ្នា​ជា​ក្រុម​ៗ​ទៅ​ទទួល​ទាន​អា​ហារ​ដើម្បី​កាត់​បន្ថយ​ការ​ផ្ដុំ​គ្នា​ច្រើន​។​ល។​”។​

តាម​ប្រ​សាសន៍​លោក​លី​ត្វឹង​អាញ អនុប្រ​ធាន​គណៈ​គ្រប់​គ្រង​មណ្ឌល​ឧស្សា​ហកម្ម​អាង​ហ៊ីប៖ គណៈ​គ្រប់​គ្រង​មណ្ឌល​ឧស្សា​ហកម្ម​បាន​បង្កើត​ក្រុម​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​និង​កសាង​ផែន​ការ​អនុវត្ត​ បែង​ចែក​ ភារ​កិច្ច​ច្បាស់​លាស់​ដល់​សមាជិក​គ្រប់​រូប​។​ មក​ទល់​សព្វ​ថ្ងៃ​ គណៈ​គ្រប់​គ្រង​បាន​ចេញ​សារ​លិខិត​ជិត​ ៣០ ស្ដី​អំ​ពី​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​ និង​សំ​ណូម​ពរ​គ្រប់​អា​ជីវ​កម្ម​ អនុវត្ត​ម៉ឺង​ម៉ាត់​រាល់​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ។​ល។​ ដើម្បី​រួម​ចំ​ណែក​អនុវត្ត​សម្រេច​ទិស​ដៅ​ពីរ​ទន្ទឹម​គ្នា​ គឺបង្ការ​ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​ផង​ និង​ធានា​ការ​ផលិត​ក្នុង​ស្ថាន​ភាព​ថ្មី​ផង​៕​ 

                  លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ