ផ្នែកពាក់ព័ន្ធនានាបានជូនអាហារូបករណ៍ដល់សិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ។
ចាប់ពីឆ្នាំ ២០១៦ មកទល់ពេលនេះ ក្រុងកឹងធើបានវិនិយោគឧបត្ថម្ភថវិកាជាង ៣៦ ពាន់លានដុងសម្រាប់អនុវត្តគោលនយោបាយអាទិភាពអភិវឌ្ឍធនធានមនុស្សបណ្តាជនជាតិភាគតិចក្នុងវិស័យអប់រំ។ ជាក់ស្ដែងក្រុងកឹងធើវិនិយោគ ៩៩០ លានដុង អនុវត្តបង្កើនកម្រិតជួសជុលសាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ ឧបត្ថម្ភអាហារូបករណ៍ជិត ៣៣,៦ ពាន់លានដុងដល់សិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ អនុវត្តកាត់បន្ថយបង់ប្រាក់សាលាជិត ១,៦ ពាន់លានដុង ឧបត្ថម្ភថវិការៀនសូត្រដល់សិស្សានុសិស្សជនជាតិភាគតិចជួបលំបាក។ ក្រៅពីនោះ ក្រុងកឹងធើថែមទាំងចំណាយ ២៧៤ លានដុង សម្រាប់អនុវត្តគោលនយោបាយជំនួយថ្លៃអាហារថ្ងៃត្រង់ដល់កុមារ (ចាប់ពីអាយុ ៣ ដល់ ៥ ឆ្នាំ) ដែលជាកូនចៅជនជាតិភាគតិចមានស្ថានភាពលំបាក។
យោងតាមគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ ថ្នាក់ដឹកនាំក្រុងនឹងបន្តចង្អុលការត្រួតពិនិត្យឡើងវិញ គម្រោងប្លង់ប្រព័ន្ធសាលារៀន ថ្នាក់រៀនមូលដ្ឋានអប់រំ សមស្របជាមួយនឹងលក្ខណសម្បត្តិនៃតំបន់ជនជាតិភាគតិច បង្កើនកម្រិតអាហារូបករណ៍ដល់សិស្សជនជាតិអន្តេវាសិក យោងតាមលក្ខណសម្បត្តិនិងលទ្ធភាពជាក់ស្ដែងនៃថវិកា។ ក្រៅពីនោះ ក្រុងនឹងបង្កើនគុណភាពនិងប្រសិទ្ធភាពអប់រំនៃសាលា ពិសេសដោយឡែកអនុវត្តមានភាពបត់បែនរាល់កម្មវិធីអប់រំ សមស្របជាមួយលក្ខណសម្បត្តិរបស់សិស្ស ផ្សារភ្ជាប់អប់រំជាមួយនឹងភាពជាក់ស្ដែងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លក្ខណៈវប្បធម៌របស់ជនជាតិនីមួយៗលើភូមិសាស្រ្តក្រុង៕
ថាញ់ឡុង - ថាច់ធី