អនុវត្តគោលការណ៍កំណែទម្រង់អប់រំនិងបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ ខេត្តគៀងយ៉ាង មានដំណោះស្រាយជាច្រើនដើម្បីលើកកម្ពស់គុណភាពអប់រំនិយាយរួម ការអប់រំនៅតំបន់ជនរួមជាតិខ្មែរនិយាយដោយឡែក។
សាលារៀននៅតំបន់ជនរួមជាតិខ្មែរត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ។
ទន្ទឹមនឹងកម្មវិធីវិនិយោគមូលដ្ឋានសម្ភារៈ គ្រឿងបរិក្ខារនិងឧបករណ៍បង្រៀនដល់សាលាតំបន់ជនរួមជាតិខ្មែរ ខេត្តគៀងយ៉ាងនៅទាំងអភិវឌ្ឍប្រព័ន្ធសាលាជនជាតិអន្តេវាសិក។ បច្ចុប្បន្ន ទូទាំងខេត្តមានសាលាជនជាតិអន្តេវាសិកចំនួន ៦ ក្នុងនោះ ថ្នាក់ខេត្ត ១ សាលា និងថ្នាក់ស្រុក ៥ សាលា។ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ “នៅពេលប្រព័ន្ធសាលានៅតំបន់ជនរួមជាតិខ្មែរ បានរដ្ឋវិនិយោគកសាងយ៉ាងសមរម្យ សិស្សជនរួមជាតិខ្មែរចូលរៀនកាន់តែច្រើន ស្ថានភាពសិស្សបោះបង់ការសិក្សាថយចុះគួរឱ្យកត់សម្គាល់។ អត្រាចលនាសិស្សជនជាតិភាគតិចចូលរៀននៅឆ្នាំសិក្សា ២០២០-២០២១ កើនឡើងជិត ១៥% បើប្រៀបនឹងឆ្នាំសិក្សា ២០១៣-២០១៤។ មធ្យមភាគសិស្សជនរួមជាតិខ្មែរគ្រប់កម្រិតសិក្សាចូលរៀនជាង ៩៧%” ។
សិស្សសាលាចំណេះទូទៅចូលរៀនកាន់តែច្រើន ម្ល៉ោះហើយកម្រិតប្រជាបញ្ញាតំបន់ជនរួមជាតិខ្មែរបានលើកកម្ពស់គួរឱ្យកត់សម្គាល់ ។ មាមីងជនរួមជាតិខ្មែរតែងយកចិត្តទុកដាក់ឱ្យកូនៗសិក្សាបន្ត ក្រោយពីបញ្ចប់កម្រិតវិទ្យាល័យ។ អាស្រ័យប្រភពធនធាននេះ គុណភាពសិស្ស និស្សិតដែលជ្រើសតាំងក៏បានកើនឡើងផងដែរ។ តាំងពីឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន គៀងយ៉ាងមានសិស្សបានជ្រើសចូលរៀនមហាវិទ្យាល័យ និងមហាវិទ្យាល័យបម្រុងនៅកឹងធើ និងទីក្រុងហូជីមិញ ប្រមាណជាង ៣៥០ នាក់។ បងស្រីធីត្វៀង នៅឃុំឌិញហ្វា ស្រុកហ្គក្វាវ ឱ្យដឹង៖“ កូនប្រុសខ្ញុំបានចូលរៀនមហាវិទ្យាល័យបម្រុងកឹងធើ ក្រោយមកគ្រប់លក្ខណៈចូលរៀនផ្នែកសេដ្ឋកិច្ចកសិកម្ម។ ក្រោយពីបញ្ចប់ការសិក្សាមហាវិទ្យាល័យ បានមកធ្វើការឱ្យក្រុមហ៊ុននៅក្រុងរ៉ាច់យ៉ា។ បើគ្មានកម្មវិធីឧបត្ថម្ភរបស់រដ្ឋទេ ប្ដីប្រពន្ធខ្ញុំមិនអាចចិញ្ចឹមកូនរៀនមហាវិទ្យាល័យបានឡើយ”។
នៅពេលគុណភាពអប់រំកើនឡើង ធនធានមនុស្សសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគក៏បានគ្រប់គ្រាន់ជាងដែរ។ យោងតាមស្ថិតិរបស់ផ្នែកអប់រំខេត្តគៀងយ៉ាង ទូទាំងខេត្ត មានកម្មាភិបាលនិងគ្រូបង្រៀនជនជាតិភាគតិចប្រមាណជិត ១០% ។ ទន្ទឹមនឹងនោះ ការបង្រៀនអក្សរខ្មែរដល់សិស្សជនរួមជាតិខ្មែរក៏បានខេត្តយកចិត្តទុកដាក់ ទូទាំងខេត្តមានទីតាំងសាលាបង្រៀនពីរភាសាវៀត - ខ្មែរចំនួន ៤៣ និងវត្តពុទ្ធសាសនាខ្មែរចំនួន ៣១ វត្ត រៀបចំបង្រៀនអក្សរខ្មែរនារដូវវិស្សមកាលជូនកូនចៅជនរួមជាតិខ្មែរ៕
ហាថាញ-ទីទុយ