17/05/2021 - 16:22

ចលនា​ម្ចាស់​ឆ្នោត​បើ​មិន​ទៅ​បោះ​ឆ្នោត​គឺជា​ទង្វើ​ល្មើស​ច្បាប់​

មាត្រា​ ២៧ នៃ​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ​ ២០១៣ បាន​ចែង​៖ “ពល​រដ្ឋ​គ្រប់​រូប​អា​យុ​ចាប់​ពី​ ១៨ ឆ្នាំ​ឡើង​ទៅ​ មាន​សិទ្ធិ​បោះ​ឆ្នោត​និង​អា​យុ​ចាប់​ពី​ ២១ ឆ្នាំ​ឡើង​ទៅ​ មាន​សិទ្ធិ​ឈរ​ឆ្នោត​រដ្ឋ​សភា​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​។​ ការ​អនុវត្ត​សិទ្ធិ​ទាំង​នេះ​ គឺអា​ស្រ័យ​ច្បាប់​កំ​ណត់​”។​ រដ្ឋ​ជា​និច្ច​កាល​ តែង​ពង្រីក​សិទ្ធិ​ធ្វើ​ម្ចាស់​របស់​ប្រ​ជា​ជន​ សិទ្ធិ​បោះ​ឆ្នោត​ និង​សិទ្ធិ​ឈរ​ឆ្នោត​ គឺជា​សិទ្ធិ​ដ៏​សំ​ខាន់​របស់​ពលរដ្ឋ​ ទន្ទឹម​នឹង​សិទ្ធិ​នោះ​ គឺជា​កាតព្វ​កិច្ច​ ភារ​កិច្ច​របស់​ពល​រដ្ឋ​។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​ចលនា​ម្ចាស់​ឆ្នោត​បើ​មិន​ទៅ​បោះ​ឆ្នោត​គឺជា​ទង្វើ​ល្មើស​ច្បាប់​ បំ​ពាន​សិទ្ធិ​និង​ភារ​កិច្ច​របស់​ពលរដ្ឋ​។​

ព្រះ​សង្ឃ​វត្ត​សំ​រោង​ឯក​ ក្រុង​ត្រា​វិញ​ បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ XIV និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០១៦-២០២១ ។​ រូប​៖ plo.vn

មាត្រា​ ៩៥ ជំ​ពូក ​X ច្បាប់​បោះ​ឆ្នោត​តំ​ណាង​ រដ្ឋ​សភា​និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ បាន​ចែង​៖ “បុគ្គលណា​ប្រើ​ល្បិច​កល​បោក​ប្រាស់​ទិញ​ទឹក​ចិត្ត​ ឬ​ចាប់​បង្ខំ​ រា​រាំង​ដំ​ណើរ​ការ​បោះ​ឆ្នោត​ និង​ឈរ​ឆ្នោត​របស់​ពល​រដ្ឋ​ គឺប្រ​ព្រឹត្ត​បំ​ពាន​នឹង​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ការ​ចលនា​បោះ​ឆ្នោត​។​ល។​ យោង​ទៅ​តាម​លក្ខណៈ​កម្រិត​បទ​ល្មើស​ត្រូវ​វិនិច្ឆ័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ គឺពិន័យ​រដ្ឋ​បាល​ ឬ​ថ្កោល​ទោស​ព្រហ្ម​ទណ្ឌ​”។​

 មាត្រា​ ១៦០ ច្បាប់​ព្រហ្ម​ទណ្ឌ​ឆ្នាំ​ ២០១៥ (វិសោ​ធន​កម្ម​ឆ្នាំ​ ២០១៧) បាន​ចែង​អំ​ពី​ការ​វិនិច្ឆ័យ​បទ​ល្មើស​ ដូច​ខាង​លើ​៖

“មាត្រា​ ១៦០ ។​ បទ​បំ​ពាន​សិទ្ធិ​របស់​ពល​រដ្ឋ​អំ​ពី​ការ​បោះ​ឆ្នោត​ និង​ឈរ​ឆ្នោត​ ឬ​អនុម័ត​នៅ​ពេល​រដ្ឋ​សុំ​ប្រ​ជា​មតិ​។​

 ១. បុគ្គល​ណា​បោក​ប្រាស់ ទិញ​ទឹក​ចិត្ត​ ចាប់​បង្ខំ​ ឬ​ប្រើ​ល្បិច​កល​ផ្សេង​ៗ​ សំ​ដៅ​រា​រាំង​ពល​រដ្ឋ​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​ សិទ្ធិ​ឈរ​ឆ្នោត​ ឬ​សិទ្ធិ​អនុម័ត​នៅ​ពេល​រដ្ឋ​សុំ​ប្រ​ជា​មតិ​ គឺពិ​ន័យ​ដោយ​ការ​ព្រ​មាន​ដាក់​ពិន័យ​កែ​ប្រែ មិន​ជាប់​ឃុំ​រយៈ​ពេល​ ០១ ឆ្នាំ​ ឬ​ដាក់​ពន្ធ​នា​គារ​ចាប់​ ពី​ ០៣ ខែ​ដល់​ ០១ ឆ្នាំ​។​

 ២. ប្រ​ព្រឹត្ត​បទ​ល្មើស​មួយ​ក្នុង​ចំ​ណោម​ករណី​ដូច​ខាង​ក្រោម​៖ គឺដាក់​ពន្ធ​នា​គារ​ចាប់​ពី​ ០១ ឆ្នាំ​ដល់​ ០២ ឆ្នាំ​៖

a) មាន​ការ​រៀប​ចំ​ទុក​ជា​ស្រេច​;

b) ឆ្លៀត​ឱកាស​ពី​មុខ​តំ​ណែង និង​សិទ្ធិ​អំ​ណាច;

c)បណ្តាល​ឱ្យ​ពន្យារ​ពេល​ថ្ងៃ​បោះ​ឆ្នោត​ បោះ​ឆ្នោត​ឡើង​វិញ​ ឬ​ពន្យារ​ពេល​សុំ​ប្រ​ជា​មតិ​។​

 ៣. អ្នក​ប្រព្រឹត្ត​ល្មើស​ថែម​ទាំង​អាច​នឹង​បញ្ឈប់​មុខ​តំ​ណែង​ជា​ដាច់​ខាត​ចាប់​ពី​ ១ ឆ្នាំ​ដល់​ ៥ ឆ្នាំ​”។​

ទិវា​បោះ​ឆ្នោត​តំ​ណា​ង​រដ្ឋ​សភា​ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ គឺជា​ទិវា​បុណ្យ​ដ៏​ធំ​របស់​ទូទាំង​ប្រ​ជា​ជន​ ទូទាំង​បក្ស​ និង​ទូទាំង​កង​ទ័ព​យើង​ ជាព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់​របស់​សង្គម​។​ យោង​តាម​ផែន​ការ​ ទិវា​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ XV និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​ទូទាំង​ប្រ​ទេស​នៅ​ថ្ងៃ​២៣ ខែ​ឧសភា​ ឆ្នាំ​ ២០២១ ។​ ការ​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិការណ៍​ដែល​ប្រ​ទេស​យើង​បន្ត​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្លាំង​ក្លា​នូវ​កិច្ច​ការ​ផ្លាស់​ថ្មី​ ទូទាំង​ប្រ​ជា​ជន​ ទូទាំង​បក្ស​និង​ទូទាំង​កង​ទ័ព​យើង​ កំ​ពុង​សកម្ម​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទីXIII របស់​បក្ស​ និង​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​គ្រប់​លំ​ដាប់​ថ្នាក់​។​ អនុវត្ត​ត្រឹម​ត្រូវ​គ្រប់​សព្វ​សិទ្ធិ​បោះ​ឆ្នោត​មិន​ត្រឹម​តែ​សម្តែង​នូវ​ភារ​កិច្ច​នយោ​បាយ​នៃ​ម្ចាស់​ឆ្នោត​ម្នាក់ៗ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​វិធី​សាស្រ្ត​ ដើម្បី​ម្ចាស់​ឆ្នោត​ម្នាក់ៗ​រួម​ចំ​ណែក​បញ្ចេញ​ កម្លាំង​ញុាំង​ឱ្យ​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​XV និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១- ២០២៦ សម្រេច​បាន​ជោគ​ជ័យ​ ព្រម​ទាំង​ចូល​រួម​វាយ​បំ​បាក់​នូវ​ពាក្យ​ឃោស​នា​បំ​បែក​បំ​បាក់​របស់​អា​នុភាព​អមិត្ត​ផង​៕​

        យោ​ង៖ dangcongsan.vn -លីសៀ ​ 

ចែករំលែកអត្ថបទ