ក្រសួងសុខាភិបាល ត្រួតពិនិត្យការងារបង្ការប្រឆាំងជំងឺ COVID-១៩ នៅសុកត្រាំងនិងបាកលីវ
ក្រសួងសុខាភិបាល ជូនគ្រឿងបរិក្ខារពេទ្យមួយចំនួនដល់មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ។ រូបថត៖ ដងលី
ក្រុមការងាររបស់ក្រសួងសុខាភិបាល ដឹកនាំដោយរដ្ឋមន្រ្តី ង្វៀងថាញឡុង បានមកធ្វើការអំពីការងារបង្ការប្រឆាំងជំងឺ COVID-១៩ និងការងារសុខាភិបាលនៅតាមអង្គភាពសុខាភិបាលកម្រិតមជ្ឈិមលើភូមិសាស្រ្តក្រុងកឹងធើ។
ចង្អុលការការងារបង្ការប្រឆាំងជំងឺ ឆ្លងរាលដាល រដ្ឋមន្រ្តី ង្វៀងថាញឡុង បានសំណូមពរដល់មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ សហការជាមួយនឹងភូមិភាគ មហាវិទ្យាល័យ ឱសថសាស្រ្តកឹងធើ គប្បីជំរុញដំណើរការបង្កើតមន្ទីរពេទ្យបណ្តោះអាសន្នមជ្ឈិមកឹងធើឱ្យបានឆាប់រហ័ស ប្រើប្រាស់មូលដ្ឋានសម្ភារៈដែលមានស្រាប់របស់មជ្ឈមណ្ឌលសុខាភិបាលស្រុកផុងដៀង។ មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ ត្រូវបានប្រគល់ភារកិច្ចក្នុងការទំនាក់ទំនងជំនួយធនធានមនុស្ស គ្រឿងបរិក្ខារពេទ្យ ម៉ាស៊ីនជំនួយដកដង្ហើម ។ល។ ជូនមន្ទីរពេទ្យបណ្តោះអាសន្ន ។ មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យជួរក្រោយបង្អស់ក្នុងការទទួលពិនិត្យព្យាបាលជំងឺ COVID-១៩ ករណីដែលធ្ងន់ និងទទួលយកអ្នកជំងឺមកពីបណ្តាខេត្តក្នុងតំបន់។
“ក្រសួងសុខាភិបាល មានការបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជំងឺមានការប្រែប្រួលយ៉ាងស្មុគស្មាញមកពីប្រទេសមិត្ត តំបន់ព្រំដែនតីណាម ដោយមានចំនួនមនុស្សឆ្លងដែនស្របច្បាប់និងមិនស្របច្បាប់ចំនួនច្រើន។ ហានិភ័យនៃការឆ្លងនិងផ្ទុះជំងឺប្រឈមយ៉ាងខ្លាំង។ ហេតុនោះ ក្រៅពីមន្ទីរពេទ្យបណ្តោះអាសន្ននៅហាតៀង (គៀងយ៉ាង) អាស្រ័យដោយមន្ទីរពេទ្យចើរ៉ៃជំនួយឧបត្ថម្ភ ក៏បានត្រៀមជាស្រេចនៅកឹងធើនឹងមានមន្ទីរពេទ្យបណ្តោះអាសន្នថ្នាក់តំបន់មួយបន្ថែមទៀតដាក់នៅស្រុកផុងដៀងមានទ្រង់ទ្រាយដំបូងគឺ ៤០០ គ្រែ ប៉ុន្តែត្រៀមលក្ខណៈបង្កើនឡើង ៨០០ គ្រែ ពេលមានតម្រូវការ។ រដ្ឋមន្រ្តី ង្វៀងថាញឡុង បានមានប្រសាសន៍ដូច្នោះ។
ធ្វើការនៅមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ង្វៀងថាញឡុង បានឱ្យតម្លៃ ៖ មហាវិទ្យាល័យឱសថសាស្រ្តកឹងធើ ជាសាលាឈានមុខក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស សម្រាប់ផ្នែកសុខាភិបាលនៅតំបន់វាលរាបទន្លេគឺវឡុង ហេតុនោះ មហាវិទ្យាល័យឱសថសាស្រ្តគឺជាកែងដៃតភ្ជាប់របស់ក្រសួងសុខាភិបាល ក្នុងការងារបង្ការប្រឆាំងជំងឺឆ្លងរាលដាល ជួយដល់ខេត្តនានា។ ចំពោះមុខ ត្រូវបង្កើនសមត្ថភាពធ្វើតេស្ដជំងឺ COVID-១៩ នៅសាលារៀន ត្រៀមលក្ខណៈឱ្យបានគ្រប់សព្វ ខណៈពេលក្រសួងសុខាភិបាល មានតម្រូវការបញ្ជូនទៅកាន់ជួរមុខដើម្បីបង្ការ ប្រឆាំងជំងឺ ៕
សាស្ត្រាចារ្យ បណ្ឌិត ត្រឹងវ៉ាន់ថ្វឹង ថ្លែងការណ៍ក្នុងអង្គប្រជុំ។
* ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយសាស្ត្រាចារ្យ-បណ្ឌិត ត្រឹងវ៉ាន់ថ្វឹង អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុប្រធានគណៈចង្អុលការជាតិអំពីការបង្ការប្រឆាំងជំងឺ COVID- ១៩ ទើបអញ្ជើញមកពិនិត្យការងារធ្វើចត្តាឡីស័ក ពិនិត្យសុខាភិបាល បង្ការប្រឆាំង និងចាក់ថ្នាំបង្ការជំងឺ COVID-១៩ នៅខេត្តសុកត្រាំងនិងខេត្តបាកលីវ។
តាមគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទូទាំងខេត្តមានមណ្ឌលធ្វើចត្តាឡីស័ក ប្រមូលផ្តុំចំនួន ២៥ អាចទទួលមនុស្សប្រមាណ ៣.៥០០ ករណី។ ចំនួនអ្នកធ្វើចត្តាឡីស័ក សុខាភិបាលនៅមណ្ឌលធ្វើចត្តាឡីស័ក ប្រមូលផ្តុំមានជាង ២.៦០០ ករណី ធ្វើចត្តាឡីស័កនៅនឹងផ្ទះ កន្លែងស្នាក់នៅជាង ១.៣៥០ ករណី។ បច្ចុប្បន្ន សុកត្រាំងបានធ្វើតេស្តចំនួន ៣.៦២៥ គំរូសំណាកវិភាគ និងមិនប្រទះឃើញករណីវិជ្ជមានជំងឺ COVID-១៩ ឡើយ សុកត្រាំងបានទទួលវ៉ាក់សាំងបង្ការប្រឆាំងជំងឺ COVID-១៩ ចំនួន ៧.៤៥០ ដូស ហើយឆាប់ៗនេះនឹងសម្រេចភាគកម្រិតចាក់លើកទី ១ តាមការបែងចែករបស់ក្រសួងសុខាភិបាល។
តាមមន្ទីរសុខាភិបាលខេត្តបាកលីវ មកទាល់បច្ចុប្បន្ន ខេត្តបានទទួលពលរដ្ឋវៀតណាមមកពីប្រទេសក្រៅ ចំនួន ១៤ លើក ដោយមានមនុស្សចំនួន ៣.៩៩២ នាក់ ក្នុងនោះ មានអ្នកវិជ្ជមានជំងឺ SARS-CoV-២ ចំនួន ៥២ នាក់ ហើយត្រូវបានព្យាបាលជាសះស្បើយ និងមានមណ្ឌលធ្វើចត្តាឡីស័កប្រមូលផ្តុំចំនួន ៥ ។ បច្ចុប្បន្ន ខេត្តបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-១៩ ចំនួន ៥.១០០ ដូស។
ថ្លែងក្នុងអង្គប្រជុំ ចំពោះខេត្តសុកត្រាំងនិងខេត្តបាកលីវ សាស្ត្រាចារ្យ បណ្ឌិត ត្រឹងវ៉ាន់ថ្វឹង សង្កត់ធ្ងន់ ក្នុងបរិបទនៃជំងឺ COVID-១៩ នៅស្មុគស្មាញ ខេត្តគប្បីប្រុងប្រយ័ត្ន មិនត្រូវព្រងើយកន្តើយក្នុងការងារបង្ការ ប្រឆាំងជំងឺ។ ជាពិសេស ការងារសន្តិសុខសុខាភិបាលបម្រើការបោះឆ្នោតនៅពេលខាងមុខ ខេត្តគប្បីអនុវត្តតាមផែនការរបស់ក្រសួងសុខាភិបាល ក្នុងនោះ ផ្តោតលើខ្លឹមសារចំនួន ៣ គឺ៖ សម្អាតបរិស្ថាន សុវត្ថិភាព COVID-១៩ និងសុវត្ថិភាពម្ហូបអាហារ រៀបចំសង្គ្រោះបន្ទាន់និងដោះស្រាយទាន់ពេលស្ថានភាពបន្ទាន់ៗ៕
យោង៖ Tuoitre.vn - យ្វីអាញ-ធី-លេងមី