ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/04/2021 - 16:34

លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​ឥណ​ទាន​តំ​បន់​ជន​ជាតិ​ភាគ​តិច​

យោង​តាម​ធនា​គារ​គោល​នយោ​បាយ​សង្គម​ កម្ម​វិធី​ឥណ​ទាន​គោល​នយោ​បាយ​សង្គម​សម្រាប់​ជន​ជាតិ​ភាគ​តិច​ សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ជា​ច្រើន​ រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លំ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ ។​ល។​ តាម​រយៈ​នោះ​ គិត​រហូត​ដល់​ដំ​ណាច់​ឆ្នាំ​ ២០២០ សរុប​ប្រ​ភព​ទុន​ឥណ​ទាន​គោល​នយោ​បាយ​សង្គម​សម្រេច​ ២៣៣.៤២៦ ពាន់​លាន​ដុង​។​ ធនា​គារ​គោល​នយោ​បាយ​សង្គម​កំ​ពុង​គ្រប់​គ្រង​បំ​ណុល​សរុប​ ២២៦.១៩៧ ពាន់​លាន​ដុង​ ជា​មួយ​នឹង​ប្រ​ភេទ​បុល​ប្រ​មាណ​ជាង​ ៧,៩ លាន​ប្រ​ភេទ​នៃ​អតិថិ​ជន​ជាង​ ៦,៤ លាន​នាក់ កំ​ពុង​ជំ​ពាក់​បំ​ណុល​។​ អតិថិ​ជន​ជាង​ ១,៤ លាន​នាក់​ជា​ជន​ជាតិ​ភាគ​តិច​ ទទួល​ផល​ស្ទើរ​តែ​ទាំង​ស្រុង​ពី​កម្ម​វិធី​ឥណ​ទាន​នៅ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ជា​មួយ​នឹង​ប្រាក់​កម្ចី​គឺ ១៦២.៥១៩ ពាន់​លាន​ដុង​ ប្រ​មូល​បំ​ណុល​គឺ ១០៦.៥១៥ ពាន់​លាន​ដុង​ សរុប​បំ​ណុល​ដែល​ជំ​ពាក់​ ៥៦.០០៤ ពាន់​លាន​ដុង​។​ មធ្យម​ភាគ​រួម​ទូទាំង​ប្រ​ទេស​គឺ ៣៥ លាន​ដុង​។​

ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ទើប​ធ្វើ​ការ​ជា​មួយ​នឹង​ធនា​គារ​គោល​នយោ​បាយ​សង្គម​អំ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០៣០។​

ប្រាក់​ជាប់​បំ​ណុល​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​សម្រេច​ ១១៤.៦២២ ពាន់​លាន​ដុង​ ស្រូប​អត្រា​ ៥០,៧% សរុប​ប្រាក់​ជាប់​បំ​ណុល​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ជា​មួយ​នឹង​លក្ខណៈ​នៃ​ការ​បុល​ប្រ​មាណ​ជិត​ ៣,៩ លាន​ប្រ​ភេទ​នៃ​អតិថិ​ជន​ជាង​ ៣,១ លាន​នាក់ កំ​ពុង​នៅ​ជាប់​បំ​ណុល​ជាប់​បំ​ណុល​មធ្យម​ភាគ​លើ​គ្រួ​សារ​មួយ​ក្នុង​តំ​បន់​សម្រេច​ ៣៧ លាន​ដុង​/ប្រាក់​ចំ​ណូល​មធ្យម​ភាគ​រួម​ទូទាំង​ប្រ​ទេស​គឺ ៣៥ លាន​ដុង​។​ ជាប់​បំ​ណុល​មធ្យម​ភាគ​ឃុំ​មួយ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​សម្រេច​ ២១,៧ ពាន់​លាន​ដុង​។​

យោង​តាម​ធនា​គារ​គោល​នយោ​បាយ​សង្គម​ រយៈ​កាល​ជាង​ ១៨ ឆ្នាំ​កន្លង​ ទុន​ឥណ​ទាន​គោល​នយោ​បាយ​សង្គម​ បាន​រួម​ចំ​ណែក​ជួយ​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​ផលិត​កម្ម​ លើក​កម្ពស់​ជីវ​ភាព​និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ក្នុង​នោះ​ មាន​ជាង​ ២ លាន​គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ទាក់​ទាញ​និង​បង្កើត​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជាង​ ១៦៥ ពាន់​នាក់ (ទៅ​ធ្វើ​ការ​មាន​ពេល​កំ​ណត់​នៅ​ប្រ​ទេស​ក្រៅ​ជាង​ ១៨ ពាន់​នា​ក់) ជួយ​សិស្ស​ និស្សិត​ ២១១ ពាន់​នាក់​ជា​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​បុល​ទុន​រៀន​សូត្រ​ កសាង​សំ​ណង់​ទឹក​ស្អាត​និង​អនា​ម័យ​បរិស្ថាន​ជន​បទ​ជាង​ ១,៤ លាន​សំ​ណង់​សាង​សង់​ផ្ទះ​ជាង​ ២១៦ ពាន់​ខ្នង​។​ល។​

នៅ​ពេល​ខាង​មុខ​ ធនា​គារ​គោល​នយោ​បាយ​សង្គម​ នឹង​ជំ​រុញ​មាំ​ក្នុង​ការ​អនុវត្ត​ ៣/១០ គម្រោង​របស់​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិត​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០៣០ មាន​ការ​រួម​ចំ​ណែក​របស់​ទុន​ឥណ​ទាន​គោល​នយោ​បាយ​សង្គម​ សរុប​ទុន​គ្រោង​ទុក​គឺ ៤២.៣៩៩ ពាន់​លាន​ដុង​ រួម​មាន៖ គម្រោង​ ១ - ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​សង់​លំ​នៅ​ឋាន​ លំ​នៅ​ឋាន​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ប្រើ​ប្រាស់​ គម្រោង​ ៣ - អភិវឌ្ឍ​ផលិត​កសិ-រុក្ខ​កម្ម​ ពង្រីក​សក្តា​នុពល​ឧត្តម​ភាព​នៃ​តំ​បន់​នីមួយ​ៗ​ ដើម្បី​ផលិត​ទំ​និញ​តាម​សង្វាក់​តម្លៃ​គម្រោង​ ៦ - អភិរក្ស​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃ​ណី​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍៕​

យោង​៖ កា​សែត​ជន​ជាតិ​និង​អភិវឌ្ឍ​-មុនី​

ចែករំលែកអត្ថបទ