ឆ្នាំ ២០១៥ ទ្រឿងខាញ់ជាឃុំដំបូងរបស់ស្រុកឡុងភូ ខេត្តសុកត្រាំង បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។ បច្ចុប្បន្ន ក្រៅពីប្រភពវិនិយោគរបស់រដ្ឋ ឃុំកំពុងផ្តុំកម្លាំងកៀរគរប្រជាជនរួមកម្លាំងគ្នា ដើម្បីសម្រេចនូវលក្ខឋានកសាងជនបទថ្មីកម្រិតខ្ពស់។
ទម្រង់ចិញ្ចឹមគោ បានជួយឱ្យកសិករខ្មែរជាច្រើននៅទ្រឿង - ថ ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
កំណត់ការឃោសនាជាផ្នែកសំខាន់ ដើម្បីអនុវត្តនិងធ្វើឱ្យសុក្រឹតនូវលក្ខឋានជនបទថ្មីកម្រិតខ្ពស់ ម្ល៉ោះហើយរដ្ឋអំណាចឃុំ គ្រប់លំដាប់ថ្នាក់បានផ្តុំកម្លាំងផ្សព្វផ្សាយនូវលក្ខឋានទាំង ១៩ ដល់ទូទាំងកម្មាភិបាល បក្ខជន និងប្រជាជន។ ឆ្លងតាមរយៈនោះ ជួយឱ្យប្រជាជនលើកកម្ពស់ស្មារតីទទួលខុសត្រូវ ព្រួតដៃរួមចំណែកជាមួយនឹងរដ្ឋអំណាច អនុវត្តនូវលក្ខឋានកសាងជនបទថ្មី។ ឆ្នាំ ២០២០ ប្រជាជនបានរួមវិភាគទានប្រាក់ជាង ២ ពាន់លានដុង ដើម្បីកសាងស្ពាន ផ្លូវគមនាគមន៍ជនបទ ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ កាមេរ៉ាសន្តិសុខ និងដាំផ្កាតាមសងខាងផ្លូវ។ល។ លោកឡឹមវ៉ាន់ថុង ប្រធានភូមិទ្រឿងហឹង ឱ្យដឹង៖ "ឥឡូវ មាមីងមានស្មារតីលើកកម្ពស់ក្នុងការកសាងជនបទថ្មី ពីព្រោះអ្នកណាក៏ចង់បានស្រុកកំណើតអភិវឌ្ឍទាំងអស់។ អាស្រ័យហេតុនោះ ពេលមានសំណង់ដូចជា៖ ស្ពាន ផ្លូវ គមនាគមន៍ជនបទ អន្ទងអគ្គិសនី ទឹកស្អាត គឺមាមីងត្រៀមនឹងរួមវិភាគទានប្រាក់កាស បរិច្ចាគដី ដំណាំរួមផ្សំដើម្បីកសាង។ ពិសេស មាមីងនៅទាំងរួមវិភាគទានប្រាក់ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ បំពាក់កាមេរ៉ាសន្តិសុខ ដើម្បីផ្លូវជនបទភ្លឺ និងសុវត្ថិភាព"។ លោកស្រី សើុងធីចៀង លេខាសាខាបក្សភូមិទ្រឿងងថ ឱ្យដឹង៖ "ឃុំជ្រើសផ្លូវចូលកាន់ភូមិមានប្រវែងជាង ២ គីឡូម៉ែត្រ ធ្វើជាដងផ្លូវគំរូ យើងខ្ញុំបានចាត់តាំងប្រជុំប្រជាជន រួចវែកញែកពន្យល់ឱ្យពួកគាត់យល់ច្បាស់ពីផលប្រយោជន៍ ម្ល៉ោះហើយមាមីងស្របគំនិតគាំទ្រដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ បំពាក់កាមេរ៉ាសន្តិសុខ និងដាំផ្កាតាមសងខាងផ្លូវ ។ល។ ឆ្នាំ ២០២០ ដងផ្លូវបានទទួលស្គាល់សម្រេចបទដ្ឋានជាដងផ្លូវគំរូ សរុបថវិកា អនុវត្តជាង ២០០ លានដុង។ អាស្រ័យហេតុនោះ ទើបដងផ្លូវជនបទភ្លឺ បៃតង ជ្រះ ស្អាត ហើយការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញ មានភាពងាយស្រួល"។
តាមប្រសាសន៍លោក ថាច់វ៉ូវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងខាញ់៖ មកទល់ពេលនេះ ឃុំអនុវត្តសម្រេចបានលក្ខឋានចំនួន ១៦/១៩ ស្ដីពីជនបទថ្មីកម្រិតខ្ពស់។ បច្ចុប្បន្ន ឃុំបានគណៈកម្មាធិការប្រជាជនស្រុក ផ្គត់ផ្គង់ថវិកាអនុវត្តនូវលក្ខឋានដែលនៅសេសសល់ គឺលក្ខឋានគម្រោងប្លង់ផ្លូវគមនាគមន៍ និងអគារវប្បធម៌។ ជាមួយនឹងការសកម្មរបស់រដ្ឋអំណាច និងការព្រួតដៃរបស់ប្រជាជន ទ្រឿងខាញ់នឹងខិតខំសម្រេចជនបទថ្មីកម្រិតខ្ពស់នៅឆ្នាំ ២០២៤៕
យ្វីអាញ់-វិមាន