29/03/2021 - 15:51

រលាក​ស្រោម​ខួរ​ ដោយ​សារ​វីរុស Streptococcus suis បង្ក​ឡើង​

(CTO) - មាន​អ្នក​ជំងឺ​ម្នាក់​អា​យុ​ ៥៧ ឆ្នាំ​ នៅ​ខេត្ត​ហូវយ៉ាង​ មាន​អា​ការៈ​រលាក​ស្រោម​ខួរ​ ទើប​បាន​ក្រុម​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វាង​មីគឺវ​ឡុង​ ព្យា​បាល​បាន​ជា​សះ​ស្បើយ។​ អ្នក​ជំងឺ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​ ឆ្លង​វីរុស Streptococcus suis។​

  វេជ្ជ​បណ្ឌិត​ ង៉ោ​វ៉ាន់​អ៊ុក ឯក​ទេស​ផ្នែក​រោគ​ឆ្លង​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វាង​មីគឺ​វឡុង​
 ពិនិត្យមើលតាមដានសុខភាពអ្នកជំងឺ។ 

អ្នក​ជំងឺ​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ក្នុង​ស្ថាន​ភាព​គ្រុន​ខ្លាំង​ រវើ​រវាយ​ បន្ថយ​ការ​ចង​ចាំ​ ញ័រ​ញាក់​ រសាប់​រសល់​ និង​មាន​អា​ការៈ​រឹង​កញ្ចឹងក។​ ភ្លាម​ៗ​នោះ​ ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​មួយ​ចំ​នួន​ ដោយ​បញ្ជា​ឱ្យ​ធ្វើ​កោ​សល្យ​វិច័យចាំ​បាច់​ដល់​អ្នក​ជំងឺ​។​ លទ្ធ​ផល​នៃ​ការ​ធ្វើ​កោ​សល្យ​វិច័យ​កោ​សិការ​ខួរ​ក្បាល​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ អ្នក​ជំងឺ​រលាក​ស្រោម​ខួរ​បណ្ដាល​មក​ពី​វីរុស Streptococcus suis បង្ក​ឡើង​។​ បន្ទាប់​ពីធ្វើ​ការ​ព្យា​បាល​ចំ​នួន​ ៣ ថ្ងៃ​ សុខ​ភាព​អ្នក​ជំងឺ​មាន​ភាព​ល្អ​ប្រ​សើរ​ជាង​មុន​ច្រើន​។​ អ្នក​ជំងឺ​ដឹង​ខ្លួន​ និយាយ​បាន​ច្បាស់​ និង​ហូប​ចុកបាន​ខ្លួន​ឯង។​

“បុរស​រូប​នេះ​ ប្រ​កប​របរ​ចិញ្ចឹម​ជ្រូក​។​ ក្នុង​រយៈ​ពេល​ចិញ្ចឹម​ថែទាំ​ គាត់​តែង​ប៉ះ​ពាល់​ផ្ទាល់​ជា​មួយ​នឹង​ទឹក​រំអិល​សត្វ​ចិញ្ចឹម​ ប៉ុន្តែ​ មិន​បាន​បំ​ពាក់​ឧបករណ៍​ការ​ពារ​ចាំ​បាច់​ អាច​ជាមូល​ហេតុ​បណ្ដាល​ឱ្យ​កើត​ជំងឺ​” ក្រុម​គ្រូ​ពេទ្យ​បាន​ឱ្យ​ដឹង​ដូច្នេះ​។​

តាម​វេជ្ជ​សាស្រ្ត​ វីរុស Streptococcus suis  ភាគ​ច្រើន​គឺ​ឋិត​នៅ​ត្រង់​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​ ពិសេស​គឺ​ច្រមុះ​ ប្រ​ព័ន្ធ​រំលាយ​អា​ហា​រ និង​ប្រ​ដាប់​ភេទ​សត្វ​ជ្រូក​ អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​ដល់​ជ្រូក​និង​មនុស្ស​។​ វីរុស​ភាគ​ច្រើន​ឆ្លង​ តាម​រយៈ​មុខ​របួស​ស្នាម​រលាក​សើ​ស្បែក​ អ្នក​ពិឃាត​ជ្រូក​ អ្នក​ចម្អិន​ ឬ​ក៏​ទទួល​ទាន​សាច់ជ្រូក​ដែល​ចម្អិន​មិន​ទាន់​ឆ្អិន​ល្អ​។​

ដើម្បី​បង្ការ​ជំងឺ​ អ្នក​រាល់​គ្នា​គូរ​ជ្រើស​រើស​ទិញ​សាច់​ជ្រូក​ដែល​បាន​ស្ថាប័ន​ពេទ្យ​សត្វ​ពិនិត្យ​បញ្ជាក់​។​ គប្បី​ចម្អិន​ឱ្យ​ឆ្អិន​ល្អ​ មិន​គប្បី​ទទួល​ទាន​មុខ​ម្ហូប​ភ្លា ម្ហូប​ច្នៃ​ពីឈាម​ជ្រូកស្រស់​។​ ចំ​ពោះ​អ្នក​ចម្អិន​ ឬ​អ្នក​ពិឃាត​ជ្រូក​នៅ​ពេល​មាន​ស្នាម​របួស​នៅ​លើដៃ​ គប្បី​ពាក់​ស្រោម​ដៃ​ ជៀស​វាង​ការ​ប៉ះ​ពាល់​ផ្ទាល់​ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​។​ លាង​ដៃ​និង​ឧបករណ៍​ប្រើ​ប្រាស់​បន្ទាប់​ពីប៉ះ​ពាល់​ និង​ច្នៃ​ចម្អិន​សាច់ជ្រូក​៕​

                               ធូសឿង-ពេជ្រ​សឿន​ ​

ចែករំលែកអត្ថបទ