រយៈពេល ២០ ឆ្នាំផ្សារភ្ជាប់នឹងការងារអប់រំ លោកគ្រូចៅមុនីសុខា តែងអស់ពីចិត្តចំពោះការងារអប់រំនៅតំបន់ជនរួមជាតិខ្មែរ តំបន់ភ្នំទ្រីតូង ខេត្តអាងយ៉ាង។
លោកគ្រូចៅមុនីសុខា។
លោកគ្រូចៅមុនីសុខា កើតនិងធំឡើងនៅតំបន់ភ្នំទ្រីតូង។ លោកគ្រូ រៀបរាប់៖ ជំនាន់របស់លោកគ្រូ ទីនេះ ជាតំបន់លំបាក ជីវភាពប្រជាជននៅក្រខ្សត់ណាស់។ ហេតុនេះ ទោះបីស្ថានភាពគ្រួសារនៅលំបាកយ៉ាងណាក្តី ប៉ុន្តែគាត់នៅតែពុះពារ ដើម្បី“បន្តការសិក្សាផ្លាស់ប្តូរវាសនាដោយចំណេះវិជ្ជា”។ “រៀនចប់វិទ្យាល័យ ខ្ញុំរៀនបន្តវគ្គបំប៉នវិជ្ជាខាងគ្រប់គ្រងរដ្ឋបាល នៅសាលាគ្រប់គ្រងរដ្ឋបាលខេត្តអាងយ៉ាង។ ក្រោយមក ខ្ញុំបានមកធ្វើការនៅគណៈឃោសនាការអប់រំនៃគណៈកម្មាធិការបក្សស្រុកទ្រីតូង។ រយៈពេលនោះ ខ្ញុំបានទំនាក់ទំនងនឹងជនរួមជាតិខ្មែរជាញឹកញាប់ទើបដឹងថា អត្រាចេះអក្សររបស់ជនរួមជាតិនៅតិចណាស់។ ហេតុនេះ កម្មាភិបាលពិបាកក្នុងការផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដើម្បីឱ្យជនរួមជាតិយល់និងគោរពតាមណាស់” - លោកគ្រូសុខា បានរំលឹកដូច្នេះ។ ហេតុនោះ គាត់ក៏ចុះឈ្មោះរៀនមហាវិទ្យាល័យគរុកោសល្យអក្សរសិល្ប៍ ដោយបំណងចង់ក្លាយជាគ្រូបង្រៀននាំយកចំណេះវិជ្ជាបង្រៀនដល់កូនចៅជនរួមជាតិខ្មែរនៅទ្រីតូង។
ក្រោយពីបញ្ចប់ការសិក្សា លោកគ្រូសុខាបានបញ្ជូនមកបង្រៀននៅវិទ្យាល័យជនជាតិអន្តេវាសិកអាងយ៉ាង។ ដោយការអស់ពីចិត្តជាមួយការបង្ហាត់បង្រៀន លោកគ្រូបានតែងតាំងធ្វើជានាយករង ក្រោយមកទៀតជានាយក។ លោកគ្រូ ចែករំលេក៖ “រយៈពេលបំពេញការងារនៅវិទ្យាល័យជនជាតិអន្តេវាសិកអាងយ៉ាង ខ្ញុំមានពេលវេលាស្រាវជ្រាវច្រើន ហេតុនេះក៏មានបំណងអភិរក្សនិងបណ្តុះបណ្តាលអក្សរសាស្រ្តខ្មែរដល់ជនរួមជាតិ។ ព្រោះខ្ញុំគិតថា បើកូនចៅខ្មែរចេះ និយាយ ចេះសរសេរអក្សរខ្មែរ នឹងរួមចំណែកអភិរក្សនូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិ"។
ចាប់ពីឆ្នាំ ២០០៥ ក្រសួងអប់រំនិងបណ្តុះបណ្តាលរៀបរៀងកម្មវិធីសៀវភៅពុម្ពភាសាខ្មែរ ៧ កម្រិត។ ក្នុងនោះ ដោយការស្រាវជ្រាវរបស់ខ្លួន លោកគ្រូសុខា ក៏បានអញ្ជើញឱ្យចូលរួមសរសេរសៀវភៅភាគ ១ កម្រិត A។ សៀវភៅនេះបានប្រើប្រាស់ក្នុង ១៥ ឆ្នាំកន្លង សម្រាប់បង្ហាត់បង្រៀនចំពោះសិស្សខ្មែរទូទាំងតំបន់ណាមបូ។ ក្រៅពីនោះ លោកគ្រូនៅទាំងបានអញ្ជើញចូលរួមរៀបរៀងឯកសារ បង្ហាត់បង្រៀនអក្សរខ្មែរ (កម្មវិធីរួមមាន ៤៥០ ម៉ោងរៀន) សម្រាប់កម្មាភិបាល យុទ្ធជន។ល។ នៅស្រុកទ្រីតូង។ ឯកសារមានភាពសាមញ្ញ ងាយយល់ ហេតុនេះក្រោយពីបញ្ចប់វគ្គសិក្សា សិក្ខាកាមអាចនិយាយទំនាក់ទំនងគ្នាទៅវិញទៅមកជាភាសាខ្មែរបាន។
ដើមឆ្នាំ ២០២១ នេះ លោកគ្រូសុខា ក៏បានចាត់មកធ្វើជានាយកអនុវិទ្យាល័យអូរឡឹម។ លោកគ្រូ ឱ្យដឹង៖ “អូរឡឹមជាឃុំមានជនរួមជាតិខ្មែរជាង ៩៥% ។ រយៈពេល ២០ ឆ្នាំផ្សារភ្ជាប់នឹងទម្រង់ “ផ្គត់ផ្គង់ទាំងស្រុង” នៅសាលាជនជាតិអន្តេវាសិក ឥឡូវទើបខ្ញុំដឹងនិងយល់បន្ថែមអំពីការលំបាកនៃការបង្ហាត់បង្រៀននៅតំបន់ជនរួមជាតិ ។ល។ កង្វល់ធំបំផុតគឺធ្វើយ៉ាងណាដើម្បីសិស្សខ្មែរមិនបោះបង់ការសិក្សា ពិសេសគឺសិស្សថ្នាក់ ទី ៩” ។ អ្នកគ្រូ វណ្ណម៉ាល័យ គ្រូបង្រៀននៅអនុវិទ្យាល័យអូរឡឹម ឱ្យដឹង៖ “ខ្ញុំជាអតីតសិស្សរបស់លោកគ្រូសុខា។ ធ្វើការជាមួយលោកគ្រូខ្ញុំនិងក្រុមគ្រូបង្រៀនរបស់សាលាតែងសង្កេតឃើញនូវភាពស្វាហាប់និងថាមពលដែលលោគគ្រូបានផ្តល់ដើម្បីយើងខ្ញុំសម្រេចនូវភារកិច្ច។ ជាពិសេសគឺរកដំណោះស្រាយដើម្បីសិស្សខ្មែរ មិនបោះបង់ការសិក្សាពាក់កណ្ដាលការ"៕
ថាញឡុង-មីភឿង