01/03/2021 - 15:06

ជួយ​សមាជិក​កសិករ​ខ្មែរ​លើក​កម្ពស់​ជីវ​ភាព​

សមាគម​កសិករ​ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ មាន​សមាជិក ​១.២៨៩ នាក់ ក្នុង​នោះ​ កសិករ​ខ្មែរ​ស្រូប​អត្រា ​៧៥%។​ សមាគម​តែង​បង្ក​លក្ខណៈ​ដល់​សមាជិក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កសិកម្ម​។​

កសិករ​នៅ​ឃុំ​តឹង​ហ៊ីប បង្វែរ​ពី​ផ្ទៃ​ដី​ធ្វើ​ស្រែ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​មក​ដាំ​ម្ទេស​ខ្មាំង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។​

ឆ្នាំ ២០២០ សមាគម​បាន​សហការ​ជា​មួយ​នឹង​ផ្នែក​កសិកម្ម​ និង​ស្ថានីយ​ការ​ពារ​រុក្ខ​ជាតិ​ស្រុក​ ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​កសិកម្ម​ ជូន​សមាជិក​និង​ប្រ​ជា​ជន​បាន​ ៣០ វគ្គ​។​ ក្នុង​នោះ​ មាន​វគ្គ​ហ្វឹក​ហ្វឺន​ជំ​នា​ញ​ពី​បច្ចេក​ទេស​ចិញ្ចឹម​គោ​ វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​លើ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​។​ ទន្ទឹម​នឹង​នោះ​ សមាគម​បាន​ចលនា​សមាជិក​ផ្លាស់​ថ្មី​ លើក​កម្ពស់​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​ការ​ចលនា​ “កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​”។​

លោក​ថាច់​សម័យ​ ប្រ​ធាន​សមាគម​កសិករ​ឃុំ​តឹង​ហ៊ីប ឱ្យ​ដឹង​៖ “សមាគម​កសិករ​ឃុំ​ តែង​ស្វែង​យល់​ពី​ស្ថាន​ភាព​ពង្រីក​សេដ្ឋ​កិច្ច​របស់​សមាជិក​។​ សមាគម​ក៏​បាន​បំ​ផុស​ចលនា​ចុះ​ឈ្មោះ​ប្រ​ឡង​ប្រ​ណាំង រួច​បាន​សមាជិក​ និង​កសិករ​សកម្ម​ចូល​រួម​។​ ផ្តើម​ពី​នោះ​ មាន​សមាជិក​កសិករ​ចំ​នួន​ ៨៦៤ ​រូប​ បាន​ចុះ​ឈ្មោះ​ចូល​រួម​ទម្រង់​សេដ្ឋ​កិច្ច​សហកា​រពិពិធ​កម្ម​សម្រេច​បាន​ ៦០% បើ​ប្រៀប​នឹង​ចំ​នួន​គ្រួ​សារ​ក​សិករ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​។​ ទន្ទឹម​នឹង​នោះ​ សមាគម​ចលនា​សមាជិក​កសិករ​ជាង ​១០០ គ្រួ​សារ​ ចុះ​ឈ្មោះ​អនុវត្ត​ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​បាន ​៦ ទម្រង់​ នៅ​តាម​ភូមិ​ដែល​មាន​ឧត្តមភាព​ខាង​ដាំ​ដំ​ណាំ​ កសាង​ទម្រង់​ចិញ្ចឹម​ត្រី​ទឹក​សាប​បាន​ ៤ ទម្រង់​ និង​រក្សា​ទម្រង់​ចិញ្ចឹម​គោ​មេបន្ត​ពូជ​បាន​ ២ ទម្រង់​ ដោយ​មាន​សមាជិក​កសិករ​ចូល​រួម​ជាង​ ២០ គ្រួ​សារ​ ជាមួយ​នឹង​ចំ​នួន​គោ​ជាង​ ៥០ ក្បាល​។​ គិត​ដោយ​ឡែក​តែទម្រង់​ចិញ្ចឹម​គោ​មេបន្ត​ពូជ​ សមាជិក​កសិករ​ម្នាក់ៗ​ រក​បាន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ជាង​ ៥០ លាន​ដុង​/ឆ្នាំ​។​

លោក​សើុង​ជា សមាជិក​កសិករ​នៅ​ភូមិ​បាត្រាច  ឱ្យ​ដឹង​៖ “ចូល​សមាគម​ខ្ញុំ​កាន់​តែ​មាន​ការ​យល់​ដឹង​បន្ថែម​ខាង​ការ​ផលិត។​ ឆ្លង​តាម​រយៈ​ចំ​ណេះ​ដឹង​ដែល​បាន​ហ្វឹក​ហ្វឺន​ ខ្ញុំ​ដឹង​ពី​របៀប​ជ្រើស​រើស​រដូវ​កាល​ដាំ​ដំ​ណាំ​សម​ស្រប​ និង​លក់​បាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ”៕

​ សើុងម៉ាល័យ​-វិមាន

ចែករំលែកអត្ថបទ