08/02/2021 - 15:41

បាក​លីវ​ អនុវត្ត​ល្អ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​

ខេត្ត​បាក​លីវ​ បាន​កៀរ​គរ​ប្រ​ភព​ទុន​ពី​កម្មវិធី​ គម្រោង​ជាច្រើន​ ដើម្បី​វិនិ​យោគ​ជូន​គ្រួ​សារ​ក្រី​ក្រ។​ ឆ្លង​តាម​រយៈ​នោះ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ កាត់​បន្ថយ​មធ្យម​ភាគ​៣​%ក្នុង​មួយ​ឆ្នាំ​។​

គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ​ ជូន​អំ​ណោយ​ដល់​មាមីង​ខ្មែរ​ក្រី​ក្រ។​

យោង​តាម​មន្ទីរ​ការ​ងារ​ យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ខេត្ត​បាក​លីវ​ អនុវត្ត​កម្ម​វិធី​ការ​ងារ​ធ្វើ​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ ដំ​ណា​ក់​កាល​ ២០១៦- ២០២០ ខេត្ត​បាន​ចំ​ណាយ​ថវិកា​ ២៦ ពាន់​លាន​ដុង​ពី​ប្រ​ភព​ថវិកា​ភូមិ​ភាគ​ អនុវត្ត​កិច្ច​ប្រ​គល់​ការ​ឱ្យ​បុល​ទុន​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ និង​កាត់បន្ថយ​ភាព​ក្រី​ក្រ។​ ក្រៅ​ពី​នោះ​ ខេត្ត​នៅ​ទាំង​ចលនា​សប្បុរស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​ រួម​វិភាគ​ទាន​បាន​ជាង​ ៥១២ ពាន់​លាន​ដុង​ជូន​មូល​និធិ​ដើម្បី​អ្នក​ក្រនិង​សុខុមា​លភាព​សង្គម​ខេត្ត​។​ ភូមិ​ភាគ​នា​នា​ជំ​នួយ​ឧបករណ៍ មធ្យោ​បាយ​ផលិត ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ បុល​ទុន​និង​ណែ​នាំ​របៀប​រក​ស៊ី​ដល់​គ្រួ​សារ​ក្រី​ក្រ​ជិត​ ២៤.០០០ គ្រួ​សារ​ ឧបត្ថម្ភ​ ៧៨ ទម្រង់​ពង្រីក​ការ​ផលិត ពិពិធ​កម្ម​របរ​រក​ស៊ី​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​ជិត​ ៣.០០០ គ្រួ​សារ។​ ឆ្លង​តាម​រយៈ​នោះ​ បាន​លេច​ឡើង​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ជា​ច្រើន​ប្រ​កប​ដោយ​ចីរ​ភាព​ មាន​ដូច​៖ ទម្រង់​ចិញ្ចឹម​បង្កង​គួប​ផ្សំ​នឹង​ផលិត​ស្រូវ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​គួប​ផ្សំ​នឹង​ចិញ្ចឹម​ជ្រូក​ ត្បាញ​បន្ទោះ​គួបផ្សំ​នឹង​ចិញ្ចឹម​សត្វ​ ចិញ្ចឹម​ពពែ​ ចិញ្ចឹម​គ្រែង​ឈាម​ បង្កង និង​មាន់​ជាដើម​។​ បង​ត្រឿង​វៃ នៅ​ភូមិ​យុង​យឿA ឃុំ​វិញ​ត្រាច់​ដុង ក្រុង​បាក​លីវ​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិនិត្យ​សង់​ផ្ទះ​ជូន​ និង​ឱ្យ​បុល​ទុន​ជួល​ដី​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ព្រម​ទាំង​ណែ​នាំ​បច្ចេក​ទេស ម៉្លោះ​ហើយ​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច​។​ គ្រួ​សារ​ខ្ញុំ​មាន​ផ្ទះ​នៅ​លំ​នឹង​ ទិញ​បាន​ដី​ ២ កុង​សម្រាប់​ដាំ​ដុះ​ និង​ទិញ​បាន​ត្រាក់​ទ័រ​មួយ​គ្រឿង​សម្រាប់​ធ្វើ​សេវា​កម្ម​ភ្ជួរ​រាស់ដី​”។​

លោក​ស្រី​ង្វៀង​ធ្វីញឺ នា​យិកា​មន្ទីរ​ការ​ងារ​ យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ កាល​ពី​ដើម​ឆ្នាំ​ ២០១៦ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ខេត្ត​មាន​ជាង​ ១៥,៥% មក​ទល់​នឹង​បច្ចុប្បន្ន​ ថយ​ចុះ​នៅ​ក្រោម​ ១% ។ លទ្ធ​ផល​ទាំង​នេះ​ បាន​មក​ដោយ​ការ​ព្រួត​ដៃ​របស់​ទូទាំង​ប្រ​ព័ន្ធន​យោ​បាយ​ និង​ការ​ខិត​ខំ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្ររបស់​ប្រ​ជា​ជន​ ពិសេស​  គឺគ្រួ​សារ​ជន​ជាតិ​ខ្មែរ​។​ នៅ​ពេល​ខាង​មុខ​ ខេត្ត​នឹង​អា​ទិភាព​វិនិ​យោគ​ប្រ​ភព​ទុន​កាត់​បន្ថយ​ភាព​ក្រី​ក្រនៅ​ឃុំ​តំ​បន់​ជ្រៅ​ តំ​បន់​ដាច់​ស្រ​យាល​ តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ជួយ​ឱ្យ​មុខ​សញ្ញា​ទាំង​នេះ​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​៕​

                          លីធាន​-មុនី​ 

ចែករំលែកអត្ថបទ