តាំងពិព័រណ៍ប្រធានបទ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតទៅមហាសន្និបាត” បានដាក់តាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្រ្តជាតិលេខ ២៥ ផ្លូវតុងដាង ហ្វាងកីម ហាណូយ។ ការតាំងពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយសារមន្ទីរប្រវត្តិសាស្ត្រជាតិ សហការជាមួយនាយកដ្ឋានបណ្ណសារនៃការិយាល័យមជ្ឈិមបក្ស រៀបចំស្របឱកាសអនុស្សាវរីយ៍លើកទី ៩១ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២១) ។ ឈានដល់មហាសន្និបាតបក្ស លើកទី XIII របស់បក្ស។
អ្នកតំណាងដើរទស្សនាវត្ថុតាំង។
ដោយមានឯកសារវត្ថុតាំង និងរូបភាពតំណាងជាង ២០០ មុខ ត្រូវបានជ្រើសរើសតាំងបង្ហាញ ដើម្បីឧទ្ទេសនាម បញ្ជាក់អំពីខ្លឹមសារ ៣ យ៉ាង៖ ការឧប្បត្តិឡើងនៃបក្សកុម្មុយនិស្តវៀតណាម; បក្សកុម្មុយនិស្តវៀតណាម; ពីមហាសន្និបាតទៅមហាសន្និបាត ។
ឯកសារវត្ថុតាំងដែលដាក់តាំងបង្ហាញរួមមាន៖ របាយការណ៍ សុន្ទរកថា ឯកសារសេចក្តីសម្រេចរបស់បក្ស; ពង្រាងអត្ថបទ អត្ថបទនិយាយរបស់អគ្គលេខាបក្សគ្រប់ជំនាន់; និមិត្តសញ្ញា ផ្លាកសញ្ញារបស់អ្នកតំណាងដែលចូលរួមមហាសន្និបាតបក្ស រូបភាពផ្សព្វផ្សាយរាល់សម័យមហាសន្និបាត; វត្ថុអនុស្សាវរីយ៍របស់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិជូនបក្សកុម្មុយនិស្តវៀតណាមរាល់សម័យមហាសន្និបាត... ; បណ្តាអត្ថបទ រូបភាព អត្ថបទនិយាយគ្នា អត្ថបទសរសេរអំពីការកសាង ការរៀបចំសណ្តាប់ធ្នាប់បក្ស ការបណ្តុះបណ្តាលកងជួរកម្មាភិបាលរបស់លោកប្រធានហូជីមិញ និងអគ្គលេខាបក្សគ្រប់ជំនាន់ ...។
ឆ្លងតាមរយៈការតាំងពិព័រណ៍ គណៈកម្មការរៀបចំសង្ឃឹម នឹងជួយដល់សាធារណជន ជាពិសេសកម្មាភិបាល បក្ខជនវ័យក្មេង បានយល់ច្បាស់ជាងអំពីការឧប្បត្តិឡើងនៃបក្សកុម្មុយនិស្តវៀតណាម; មហាសន្និបាតបក្សទាំង ១២ សម័យ ជាមួយនឹងជ័យជំនះ សមិទ្ធិផល មេរៀនបទពិសោធន៍ទទួលបានពីបដិវត្តន៍វៀតណាម ក្រោមការដឹកនាំរបស់បក្ស; ផ្តើមពីនោះ កាន់តែឃើញច្បាស់នូវភារកិច្ចរបស់យើងក្នុងការកសាងប្រទេសវៀតណាម ប្រកបដោយភាពរុងរឿង សន្តិភាពនិងអភិវឌ្ឍន៍។
ការតាំងពិព័រណ៍នេះត្រូវបានបើកឱ្យទស្សនារហូតដល់ចុងខែឧសភាឆ្នាំ ២០២១ ។
យោង៖កាសែតជនជាតិនិងអភិវឌ្ឍន៍