មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/02/2021 - 09:10

ភូមិ​របរ​ត្រី​ងៀត​ ត្រៀម​ជា​ស្រេច​សម្រាប់​ទីផ្សារក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​តេត

បណ្តា​មូល​ដ្ឋាន​  គ្រួ​សារ​ផលិត កែ​ច្នៃ​ ធ្វើ​អា​ជីវ​កម្ម​ត្រី​ងៀត​ទាំង​ឡាយ​នៅ​ភូមិ​កាង​ ទីប្រ​ជុំ​ជន​ត្រឹង​ដេ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ កំ​ពុង​ជំ​រុញ​ដំ​ណើរ​ការ​ផលិត ដើម្បី​មាន​ផលិត​ផល​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​តេត ២០២១។​

អតិថិ​ជន​ជាច្រើន​មក​ទិញ​ត្រី​ងៀត​ ដើម្បី​ត្រៀម​បម្រុង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត។​

នៅ​ភូមិ​របរ​ត្រី​ងៀត​តំ​បន់​សមុទ្រ​ត្រឹង​ដេ គឺជំ​នាញ​ផ្គត់​ផ្គង់​ផលិត​ផល​ត្រី​ងៀត​គ្រប់​ប្រ​ភេទ​ មាន​ដូច​៖ ងៀត​ត្រី​បបែល​ខ្មៅ​ ងៀត​ត្រី​ដំ​ឡូ​ង ងៀត​ត្រី​អណ្ដាត​ឆ្កែ​ បង្គា​ក្រៀម​។​ល។​  ក្រៅ​ពី​នោះ​ ថែម​ទាំង​មាន​ប្រ​ភេទ​ត្រី​ងៀត​សាប​ ប្រ​ឡាក់​គ្រឿង​ហាល​មួយ​ក្ដៅ​ មាន​ដូច​៖ ត្រី​បបែល​ ត្រី​ពោ​មឹក។​ល។​ ដើម្បី​ផលិត​ផល​មាន​រស​ជាតិ​ឆ្ងាញ់​ ឆ្លើយ​តប​តាម​ស្ដង់​ដា​អនា​ម័យ​ម្ហូប​អា​ហារ អ្នក​ធ្វើ​ងៀត​ត្រូវ​អនុវត្ត​ជា​ច្រើន​ដំ​ណាក់​ការ​ តាំង​ពី​ជ្រើស​វត្ថុ​ធាតុ​ដើម​រហូត​ដល់​ការ​កែ​ច្នៃ​ ប្រ​ឡាក់​គ្រឿង​ជា​ដើម​ គឺសុទ្ធ​តែ​ធ្វើ​ដោយ​ដៃ​និង​ហាល​ដោយ​កម្ដៅ​ព្រះ​អា​ទិត្យ​។​ បង​ស្រី​ឡេ​ធីប៊ិច ម្ចាស់​មូល​ដ្ឋាន​ត្រី​ងៀត​ផុង​ប៊ិច នៅ​ភូមិ​កាង​ ឱ្យ​ដឹង​៖ “សព្វ​ថ្ងៃ​មូល​ដ្ឋាន​ធ្វើ​ការ​កែ​ច្នៃ​ ផលិត​ត្រី​ងៀត​ជាង​ ១០ ប្រ​ភេទ​។​ ជា​ពិសេស​ រយៈ​ពេល​ជិត​ដល់​ចូល​ឆ្នាំ​តេត មូល​ដ្ឋាន​នៅ​ទាំង​ច្នៃ​ផលិត​បន្ថែម​ងៀត​ត្រី​ដំ​ឡូង​ពន្លះ​ ដ្បិត​អី​ប្រ​ភេទ​ងៀត​នេះ​ បាន​អតិថិ​ជន​ជា​ច្រើន​ពេញ​និយម​”។​ លោក​ឡេវ៉ាន់​យ៉ុង ម្ចាស់​មូល​ដ្ឋាន​ត្រី​ងៀត​ យ៉ុង-ភឿង ឱ្យ​ដឹង​៖ “ដើម្បី​ធានា​មាន​ត្រី​ងៀត​គ្រប់​ប្រ​ភេទ​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​តេត គ្រួ​សារ​ខ្ញុំ​បាន​ត្រៀម​បម្រុង​តាំង​ពី​ជាង​ ១ ខែ​មុន​។​ សព្វ​ថ្ងៃ​ មូល​ដ្ឋាន​យើង​ខ្ញុំ​មាន​ត្រី​ងៀត​គ្រប់​ប្រ​ភេទ​សម្រាប់​លក់​ បំ​ផុត​គឺផលិត​ផល​ត្រី​ងៀត​ពិសេស​ តម្រូវ​ការ​តែង​តែ​កើន​ខ្ពស់​”។​

លោក​យឿងថាញ​ង៉ឹង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីប្រ​ជុំ​ជន​ត្រឹង​ដេ ឱ្យ​ដឹង​៖ “តាម​ការ​វាយ​តម្លៃ​រួម​អំ​ពី​សំ​ណាក់​អតិថិ​ជន​ ត្រី​ងៀត​នៅ​ភូមិ​កាង​ គឺជ្រះ​ស្អាត​រស​ជាតិ​ល្មម​ ពិសា​ការ​ផលិត​កែ​ច្នៃ​ដោយ​ដៃ​ មិន​ប្រើ​ប្រាស់​សារ​ធាតុ​ជ្រ​លក់​ សារ​ធាតុ​គីមី​ក្នុង​ការ​កែ​ច្នៃ​ ម្ល៉ោះ​ហើយ​សុខ​ភាព​តែង​បាន​ធានា​។​ អា​ស្រ័យ​ហេតុ​នោះ​ ត្រី​ងៀត​នៅ​ភូមិ​កាង​ មាន​ការ​រីក​ចម្រើន​និង​ពង្រីក​ទីផ្សារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ឆ្នាំ​ ២០១៩ ភូមិ​កាង​មាន​ត្រឹម​ ១៥ គ្រួ​សារ​ ជំ​នាញ​ធ្វើ​ត្រី​ងៀត​ ឥឡូវ​នេះ​កើន​ឡើង​ ២១ គ្រួ​សារ​។​ សព្វ​ថ្ងៃ​ គ្រប់​មូល​ដ្ឋាន​ផលិត អា​ជីវ​កម្ម​ត្រី​ងៀត​នៅ​ភូមិ​ភាគ​កំ​ពុង​សកម្ម​ត្រៀម​បម្រុង​ ទំ​និញ​ផ្គត់​ផ្គង់​ទីផ្សារក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​តេត ២០២១”៕​

យ្វីអា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ