អាស្រ័យគម្រោង “បណ្ដុះបណ្ដាលអក្សរសាស្រ្តខ្មែរដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការលើភូមិសាស្រ្តខេត្ត” ទើបកម្មាភិបាល អ្នករដ្ឋការជាច្រើនរូបនៅខេត្តសុកត្រាំង មានចំណេះវិជ្ជាខាងភាសាខ្មែរ ដើម្បីអនុវត្តល្អនូវការងារផ្សព្វផ្សាយ ចលនាក្នុងតំបន់ជនរួមជាតិខ្មែរ។
គណៈចង្អុលការគម្រោង ជូនវិញ្ញាបនបត្រដល់សិក្ខាកាមបញ្ចប់វគ្គសិក្សាទី១ ។
គម្រោង “បណ្ដុះបណ្ដាលអក្សរសាស្រ្តខ្មែរដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការលើភូមិសាស្រ្តខេត្ត” រួមមាន ២ ដំណាក់កាល៖ ដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០១៩ - ២០២០ ដំណាក់កាលទី២ ចាប់ពីឆ្នាំ ២០២១ - ២០២៥ អាស្រ័យគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ធ្វើជាប្រធានគណៈចង្អុលការគម្រោង។ ដំណាក់កាលដំបូង គម្រោងបើកថ្នាក់មូលដ្ឋាននិងថ្នាក់បង្កើនកម្រិត។ ចំពោះថ្នាក់មូលដ្ឋាន សិក្ខាកាមសិក្សារយៈពេល ៤ ខែ ចំណែកថ្នាក់បង្កើនកម្រិតសិក្សារយៈពេល ៦ ខែ។ ពេលបញ្ចប់វគ្គសិក្សា បើសិក្ខាកាមប្រឡងជាប់ នឹងទទួលបានវិញ្ញាបនបត្រថ្នាក់ជាតិ។ រហូតមកទល់ពេលនេះ គម្រោងបណ្តុះបណ្តាលបានចំនួន ២ វគ្គ មានសិក្ខាកាម ៣១០ រូប ដែលជាកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កំពុងបម្រើការងារនៅតំបន់ជនរួមជាតិខ្មែរ។ តាមប្រសាសន៍លោកង្វៀងថាយដាំង អនុប្រធានគណៈចង្អុលការគម្រោង អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង គម្រោងនេះមានលក្ខណៈជាក់ស្តែង សមស្របនឹងស្ថានភាពជាក់ស្តែងរបស់ខេត្ត។ វគ្គសិក្សាដំបូងសម្រេចបានលទ្ធផលល្អ សិក្ខាកាមអាចសរសេរ អាន និងសន្ទនាជាភាសាខ្មែរ សំដៅបម្រើការងារបានល្អជាង។
តាមប្រសាសន៍លោកគ្រូឡឹមញឹម នាយកសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ថ្នាក់រៀនអាស្រ័យគ្រូបង្រៀនមានបទពិសោធន៍ច្រើនក្នុងការបង្រៀនភាសាខ្មែរទទួលបន្ទុក ទើបគុណភាពបណ្តុះបណ្តាលសម្រេចបានលទ្ធផលល្អ។ អ្នកគ្រូឡេត្រាងស្វឹងម៉ុង ជាគ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង កំពុងរៀនតាមគម្រោងនេះ ឱ្យដឹង៖ “ខ្ញុំមានភាពងាយស្រួយជាងក្នុងការបង្ហាត់បង្រៀន ពេលបានចេះភាសាខ្មែរ។ បញ្ចប់វគ្គសិក្សាទី១ ខ្ញុំអាចអាន ស្តាប់និងសរសេរបាន និងបន្តរៀនថ្នាក់បង្កើនកម្រិតដើម្បីងាយស្រួយក្នុងការងារ”។
តាមគណៈចង្អុលការគម្រោង ឆ្នាំ ២០២១ គណៈចាត់តាំងនឹងបើកថ្នាក់បណ្តុះបណ្តាល បកប្រែភាសាខ្មែរដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការដែលបានរៀនថ្នាក់បង្កើនកម្រិត រួចហើយ និងបម្រើការងារទាក់ទងវិស័យបកប្រែ។ លោកង្វៀងថាយដាំង គូសបញ្ចាក់៖ ក្នុងពេលអនាគត ខេត្តនឹងយកកម្រិតវិជ្ជាភាសាខ្មែរចូលក្នុងបទដ្ឋានសម្រាប់វាយតម្លៃ រៀបចំ ប្រើប្រាស់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការក្នុងការអនុវត្តតួនាទីមុខជំនាញ៕
យ្វីអាញ់- ត្រឹងហ្គោន