គណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ទើបបើកវគ្គបណ្ដុះបណ្តាលអក្សរសាស្រ្តខ្មែរជូនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការរបស់ខេត្តចំនួន ១៨៩ រូប។ វគ្គសិក្សានេះ រួមមានចំនួន ៤ ថ្នាក់ ក្នុងនោះ កម្រិតមូលដ្ឋានចំនួន ៣ ថ្នាក់ និងកម្រិតខ្ពស់ចំនួន ១ ថ្នាក់។ ចំពោះថ្នាក់កម្រិតមូលដ្ឋានសិក្ខាកាមនឹងសិក្សាក្នុងអំឡុងពេល ៤ ខែ ចំណែកថ្នាក់កម្រិតខ្ពស់សិក្សាក្នុងអំឡុងពេល ៦ ខែ។ ប្រសិនបើប្រឡងជាប់សិក្ខាកាមនឹងបានផ្តល់ជូនវិញ្ញាបនបត្រថ្នាក់ជាតិ។
ទិដ្ឋភាពបើកវគ្គសិក្សា។
ថ្នាក់រៀនបានចាត់តាំងនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង។ នេះជាវគ្គទី ២ ក្នុងគម្រោងបណ្តុះបណ្តាលអក្សរសាស្រ្តខ្មែរជូនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការរបស់គណៈកម្មាធិការបក្សខេត្ត៕
លីធាន-វិមាន