ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/12/2020 - 08:58

​វិធានការមូលដ្ឋាននិង​ចាំ​បាច់​ ស្ដី​ពី​ការ​ថែ​ទាំ​សុខ​ភាព​ជន​ជាតិ​ភាគ​តិច​នៅ​ប្រ​ទេស​យើង​នា​បច្ចុប្បន្ន​

នៅ​ទី​ស្តី​ការ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ កា​រិយា​ល័យ​កម្ម​វិធី​វិ​ទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​ថ្នាក់​ជាតិ​ ដំ​ណាក់​កាល​ ២០១៦-​២០២០​ (CTDT/ ១៦-២០)  ទើប​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​ ពិ​គ្រោះ​យោ​បល់​ វាយ​តម្លៃ​ ពិ​និត្យ​ទ​ទួល​នូវ​​ប្រ​ធាន​បទ​ថ្នាក់​ជាតិ​ “វិ​ធាន​ការ​មូល​ដ្ឋាន​និង​ចាំ​បាច់​ ស្ដី​ពី​ការ​ថែ​ទាំ​សុខ​ភាព​ជន​ជាតិ​ភាគ​តិច​ប្រ​ទេស​យើង​នា​បច្ចុប្បន្ន​” (ប្រ​ធាន​បទ​) ។ សាស្រ្តា​ចារ្យ​ បណ្ឌិត​ឡេ​ក្វាង​កឿង​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​វេជ្ជ​សាស្រ្ត​ជាតិ​ អតីត​អនុ​រដ្ឋ​មន្ត្រី​ ក្រ​សួង​សុខា​ភិ​បាល​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​។

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​។

ប្រ​ធាន​បទ​មាន​លេខ​កូដ​ CTDT.៤៦.៤៨/១៦-២០  អា​ស្រ័យ​សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ហ្វាង​វ៉ាន់​មិញ​ ជា​ប្រ​ធាន​ក្រុម​ប្រឹក្សាម​ហា​វិ​ទ្យា​ល័យ​សុខា​ភិ​បាល​សហគមន៍​ ចាត់​តាំង​ ដឹក​នាំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​។ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ភារ​កិច្ច​សិក្សា​ស្រាវ​ជ្រាវ​ ប្រ​ធាន​បទ​បាន​ក​សាង​ក្រប​ខណ្ឌ​ទ្រឹស្តី​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​សុខ​ភាព​ និង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​ជាតិ​ភាគ​តិច​។ ក្នុង​នោះ ប្រ​មូល​ផ្តុំ​ការ​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើស​ន្ទស្សន៍​ ដូច​ជា​៖ គ្រប់​គ្រង​ប្រ​ព័ន្ធ​សុខា​ភិ​បាល​ អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិ​បាល​ ធានា​ប្រ​ភព​ហិរញ្ញ​វត្ថុ​សុ​ខា​ភិ​បាល​ ធា​នា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឧបករណ៍​ពេទ្យ​ ឱ​សថ​ អភិវឌ្ឍ​ប្រ​ព័ន្ធ​ព័ត៌​មាន​ សុខា​ភិបាល​ និង​ភាគ​កម្រិត​មួយ​ចំ​នួន ​ដូច​ជា​៖ ជន​ជាតិ​ អា​យុ​ភេទ កម្រិត​វប្ប​ធម៌​ វិជ្ជា​ជីវៈ​ សាសនា​ ប្រាក់​ចំ​ណូល​។ កត្តា​ជះ​ឥទ្ធិ​ពល​ មាន​ដូច​៖ ចំ​ណេះ​ដឹង​ អា​កប្ប​កិរិយា​ ការ​ប្រ​ព្រឹត្ត​ ទម្លាប់​ និង​ផ្នត់​រស់​នៅ​ទាក់​ទង​ដល់​សុខ​ភាព​។ល។ ប្រ​ធាន​បទបាន​ផ្សព្វ​ផ្សាយ​អនុវត្ត​​ដោយ​ត្រួត​ពិនិត្យ​នៅ​តាម​ខេត្ត​ចំ​នួន​ ១២​ ដែល​​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ដោយ​មាន​ជន​ជាតិ​ភាគ​តិច​ចូល​រួម​សិក្សា​ស្រាវ​ជ្រាវ​ស​រុប​ប្រ​មាណ ​៧.១៦០ ​នាក់។ ប្រ​ធាន​បទ​បាន​ធ្វើ​បទ​សម្ភាសន៍​ស៊ី​ជម្រៅ​ចំ​នួន​ ១២០​ លើក​ និង​ធ្វើ​ការ​ពិភាក្សា​ជា​ក្រុម​បាន​  ៥២  លើក។ ផ្តើម​ពី​លទ្ធ​ផល​សិក្សា​ស្រាវ​ជ្រាវ​ វិ​ភាគ​ ពិ​និត្យ​ ប្រ​ធាន​បទ​បាន​ដាក់​ចេញ​នូវ​សំ​ណើ​និង​វិ​ធាន​ការ​ រួម​មាន​៖ ពង្រឹង​និង​អភិវឌ្ឍ​ប្រ​ព័ន្ធ​សុខា​ភិ​បាល​មូល​ដ្ឋាន​លើ​គ្រប់​វិ​ស័យ​ព្រម​ៗ​គ្នា​ អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​​មនុស្ស​ផ្នែក​សុខា​ភិ​បាល​ បង្កើន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឧបករណ៍​ពេទ្យ​ និង​ឱសថ​ ពង្រឹង​ពង្រីក​ប្រ​ព័ន្ធ​ព័ត៌​មាន​និង​លើក​កម្ពស់​ចំ​ណេះ​ដឹង​ អា​កប្ប​កិ​រិ​យា​ និង​ការ​ប្រ​ព្រឹត្ត​ដែល​ទាក់​ទង​ដល់​សុខ​ភាព​ជា​ដើម​។​

រួម​យោ​បល់​ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ធាន​បទ​ សមា​ជិក​នៃ​ក្រុម​ប្រឹក្សា​បាន​ដាក់​​សំ​ណើ គប្បី​ធ្វើ​ការ​វិភាគ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំ​ពី​កិច្ច​សហការ​អន្តរ​ផ្នែក​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ ។ ប្រ​ធាន​បទ​គប្បី​មាន​ការ​វិ​ភាគ​វែក​ញែក​ ធ្វើ​ការ​ប្រៀប​ធៀប​ជាក់​ស្តែង​ជា​មួយ​នឹង​តួ​លេខ​នៃ​លទ្ធ​ផល​ពិនិត្យ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​  ៥៣  ជន​ជាតិ​ ឆ្នាំ  ២០១៩  បង្ហាញ​​ច្បាស់​នូវ​កត្តា​សំ​ខាន់​ៗ ដើម្បី​ផ្តើម​ពី​នោះ ​ដាក់​សំ​ណើ​នូវ​វិ​ធាន​ការ​ចាំ​បាច់​ សម​ស្រប​​បំ​ពេញ​បន្ថែម​នូវ​សំ​ណើ​ជាក់​ស្តែង​ ក្នុង​ការ​ផ្សព្វផ្សាយ​អនុ​គម្រោង​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។

បិទ​កិច្ច​ប្រ​ជុំ​ សមា​ជិក​នៃ​ក្រុម​ប្រឹក្សា​ទាំង​ឡាយ​ បាន​ឯក​ភាព​វាយ​តម្លៃ​ប្រ​ធាន​បទ ពិ​និត្យ​ទទួល​ដោយ​សម្រេច​កម្រិត​”ឆ្នើម​”៕​

                               យោង៖ កា​សែត​ជន​ជាតិ​និង​អភិវឌ្ឍន៍- ប្រែសម្រួល៖​ ​វិ​មាន

ចែករំលែកអត្ថបទ