14/12/2020 - 15:41

រៀន​វិជ្ជា​ជីវៈក្នុង​និន្នា​ការ​ថ្មី​

ការ​ផ្លាស់​ថ្មី​ក្នុង​វិស័យ​អប់រំ​វិជ្ជា​ជីវៈ ម្ចាស់​ការ​ចង​សម្ព័ន្ធ​រក​ច្រក​ចេញ​សម្រាប់​សិស្ស​ និស្សិត​ និង​ការ​បណ្ដុះ​បណ្ដាល​កាន់​តែផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​ជាក់​ស្ដែង​នៃ​សង្គម​។​ គឺជា​”ពិន្ទុ​បូក​ប​ន្ថែម​”​សម្រាប់​សាលា​វិជ្ជា​ជីវៈ​ក្នុង​ការ​ទាក់​ទាញ​ការ​ជ្រើស​សិស្ស​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

ពិគ្រោះ​ការ​ងារ​ធ្វើ​និង​ឧទ្ទេស​នាម​មុខ​វិជ្ជា​បណ្តុះ​បណ្ដាល​ នៅ​សាលា​អនុមហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈអា​ង​យ៉ាង​។​

តាម​ប្រ​សាសន៍​នា​យក​សាលា​មធ្យមវិជ្ជា​ជីវៈជន​ជាតិ​អន្តេ​វាសិក​អាង​យ៉ាង​ កៅ​វ៉ាន់​ធិត ឱ្យ​ដឹង​៖ ដំ​ណាក់​កាល​ ២០១៦- ២០២០ សាលា​ត្រូវ​បាន​ផ្តល់​សច្ចា​ប័នបើក​មុខ​របរ​មួយ​ដ៏​សំ​ខាន់​ថ្នាក់​ជាតិ​ គឺគ្រឿង​យន្ត​និង​អគ្គិ​សនី​ជន​បទ​ ជ្រើស​រើស​សិស្ស​បាន​ ២៤៨ នាក់ បាន​ប្រ​ឡង​យក​សញ្ញា​បត្រ​ ១៥៣ នាក់។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ សាលា​បាន​វិនិ​យោគ​បំ​ពាក់​បរិក្ខារៈ ឧបករណ៍​រៀន​អនុវត្ត​របរ​គ្រឿង​យន្ត​និង​អគ្គិ​សនី​ជន​បទ​ ទន្ទឹម​នឹង​នោះ​ នៅ​ទាំង​បាន​ប្រើ​សម្រាប់​បណ្ដុះ​បណ្ដាល​មុខ​របរ​ដែល​ជាប់​ពាក់​ព័ន្ធ​ដូច​៖ អគ្គិ​សនី​ជន​បទ​ អគិ្គសនី​ ឧស្សា​ហកម្ម​ បច្ចេក​ទេស​រថ​យន្ត។​ល។​

កាល​ពី​ឆ្នាំ​ ២០១៨ សាលា​ជ្រើស​សិស្ស​  ប្រ​ព័ន្ធ​អប់រំ​វិជ្ជា​ជីវៈ​សម្រេច​ត្រឹម​ ៥៩% ដល់​ឆ្នាំ​ ២០២០ សម្រេច​ជាង​ ២០០% បើ​ប្រៀប​ជាមួយ​ភាគ​កម្រិត​ដែល​បាន​ប្រ​គល់​ឱ្យ​។​ លោក​គ្រូ​កៅ​វ៉ាន់​ធិត វាយ​តម្លៃ​៖ “សិស្ស​បាន​រៀន​កម្ម​វិធី​វិជ្ជា​ជីវៈ​ផង​និង​រៀន​កម្រិត​វិទ្យា​ល័យ​ផង​ ខណៈ​ពេល​ចេញ​សាលា​ សិស្ស​មាន​សញ្ញា​បត្រ​វិទ្យា​ល័យ​និង​សញ្ញា​បត្រ​មធ្យម​វិជ្ជា​ជីវៈ។​ អា​ណា​ព្យា​បាល​សិស្ស​និយាយ​រួម​ និង​អា​ណា​ព្យា​បាល​សិស្ស​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ បាន​យល់​ពី​ភាព​វិជ្ជមាន​ ខណៈ​ពេលឱ្យ​កូន​ៗ​ចូល​រៀន​នៅ​សាលា​នេះ​”។​

ឆ្នាំ​ ២០២០ អត្រា​ជ្រើស​សិស្ស​របស់​សាលា​មធ្យម​សេដ្ឋ​កិច្ច​-បច្ចេក​ទេស​អា​ង​យ៉ាង​ លើស​ភាគ​កម្រិត​ដោយ​អត្រា​ ១២១,២៥%។​ នា​យក​សាលា​មធ្យម​សេដ្ឋ​កិច្ច​ - បច្ចេក​ទេស​អាង​យ៉ាង​ ត្រឹង​ថេវី ឱ្យ​ដឹង​៖ រៀង​រាល់​ឆ្នាំ​ ក្រោយ​ពី​ប្រ​ឡង​យក​សញ្ញា​បត្រ​ សិក្ខា​កាម​ចូល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ សហគ្រាស​អា​ជីវ​កម្ម​ឯក​ជន​នៅ​ភូមិ​ភាគ​; មួយ​ចំ​នួន​ធ្វើ​ការ​ងារ​នៅ​នឹង​ផ្ទះ​ អត្រា​ប្រ​ឡង​ជាប់​ពី​ ៦៥% ឡើង​ទៅ​។​ ដើម្បី​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​សិស្ស​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ សាលា​បាន​បង្កើន​ការ​ពិគ្រោះ​យោ​បល់ ឧទ្ទេស​នាម​និង​ចូល​រួម​ពិធី​ស្វែង​យល់​ការ​ងារ​ធ្វើ​។​

នៅ​សាលា​អនុមហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈអាង​យ៉ាង​ រៀង​រាល់​ឆ្នាំ​តែង​មាន​សកម្ម​ភាព​ជា​ច្រើន​ចង​សម្ព័ន្ធ​ជាមួយ​អង្គ​ភាព​ការ​ងារ​ ដើម្បី​ពិគ្រោះ​យោ​បល់ រក​ច្រក​ចេញ​ជូន​និស្សិត​។​ នា​យក​សាលា​អនុមហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈអា​ង​យ៉ាង​ ង្វៀង​ថាញ់​ហាយ ឱ្យ​ដឹង​ ប៉ុន្មាន​ឆ្នាំ​មុន​ សាលា​ផ្ញើ​និស្សិត​ទៅ​កាន់​អា​ជីវ​កម្ម​ដើម្បី​ហាត់ការ​។​ ចាប់​ត្រឹម​ឆ្នាំ​សិក្សា​នេះ​ សាលា​ចង​សម្ព័ន្ធ​ជាមួយ​អា​ជីវ​កម្ម​បណ្ដុះ​បណ្ដាល​ទន្ទឹម​គ្នា​ ចាប់​ពី​ដំ​ណាក់​ការ​ជ្រើស​រើស​សិស្ស​ ហាត់​ការ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ប្រ​សិនបើ​ អនុវត្ត​ល្អ​នឹង​ធានា​និស្សិត​ទាំង​ ១០០% មាន​ការ​ងារ​ធ្វើ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។​

រយៈ​ពេល​សិក្សា​ខ្លី​ជាង​មហា​វិទ្យា​ល័យ​ ចំ​ណាយ​ថវិកា​តិច​ជាង​ ឆាប់​បាន​ទៅ​ធ្វើ​ការ​ នេះ​គឺជា​ឧត្ដម​ភាព​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នៅ​ពេល​រៀន​វិជ្ជា​ជីវ​ៈ។​ គ្រប់​សាលា​ដែល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ក៏​កំ​ពុង​វិវឌ្ឍន៍យ៉ាង​សកម្ម​ បង្វែរ​ទៅ​តាម​ទិស​បណ្ដុះ​បណ្ដាល​ទៅ​តាម​តម្រូវ​ការ​ ផ្សារភ្ជាប់​ជាមួយ​នឹង​អា​ជីវ​កម្ម​ដើម្បី​ធានា​ដោះ​ស្រាយ​ការ​ងារ​ជូន​សិក្ខា​កាម​។​ល។​ និន្នា​ការ​រៀន​វិជ្ជា​ជីវៈ ត្រូវ​បាន​ចាត់​ទុក​ជា​ជម្រើស​ ប្រ​ហាក់​ប្រ​ហែល​នឹង​ជម្រើស​ផ្សេង​ៗ​ទៀត​ នៅ​ពេល​ទីផ្សារ​ការ​ងារ​និង​ភាព​ជាក់​ស្ដែង​ ផ្ដើម​ពី​ការ​ជម្រើស​បុគ្គ​លិក​របស់​អា​ជីវ​កម្ម​ទាំង​ឡាយ​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​ កំ​ណត់​ទិស​វិជ្ជា​ជីវៈក្នុង​អនា​គត​ជូន​និស្សិត​ក៏​ដូច​ជា​គ្រួ​សារ​៕​

យោ​ងតាម​កាសែត​អាង​យ៉ាង​ប្រែសម្រួល​៖ ថាច់​ធី ​ 

ចែករំលែកអត្ថបទ