នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីបង្កើនការបង្ការប្រឆាំងជំងឺ COVID-១៩ ក្នុងស្ថានភាពថ្មី ដែលក្រសួងសុខាភិបាលទើបចាត់តាំងឡើង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ង្វៀងថាញ់ឡុង បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះករណីវិជ្ជមាននៃជំងឺ COVID-១៩ មានល្បឿនកំណើនឆាប់រហ័សនៅគ្រប់ប្រទេស និងតំបន់ដែនដី បំផុតគឺនៅអាមេរិក អឺរ៉ុប អាស៊ី។ ប្រទេសជាច្រើននៅអឺរ៉ុប បានប្រកាសបិទទ្វារជាថ្មី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ង្វៀងថាញ់ឡុង ថ្លែងយោបល់ក្នុងអង្គប្រជុំ។
“ការវិវត្តនៃជំងឺមិនទាន់មានអ្វីប្លែកចំនួនតួលេខឆ្លងរាលដាលមិនកើនទៀត ប៉ុន្តែ ល្បឿននៃការឆ្លងខ្ពស់ប្រទេសជាច្រើន មានករណីឆ្លងវីរុសដែលបង្កដោយជំងឺ COVID-១៩ កាន់តែច្រើនឡើង។ ការបង្ការ ប្រឆាំងជំងឺកាន់តែលំបាកខ្លាំង។ ប្រសិនបើវៀតណាមស្ថិតក្នុងស្ថានភាពដូច្នេះ គឺពិតជាពិបាកឆ្លើយតបទៅនឹងតម្រូវការព្យាបាល។ ហានិភ័យនៃការឆ្លងជំងឺ COVID-១៩ ពីប្រទេសដទៃចូលមកវៀតណាមខ្ពស់និងកំពុងកើតមាន” - រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ដូច្នេះ។
ទាក់ទងដល់ការធ្វើចត្តាឡីស័កចំពោះអ្នកឆ្លងដែន លោករដ្ឋមន្ត្រី បានលើកឡើង៖ ជាក់ស្តែងភូមិភាគមួយចំនួនមានការធ្វេសប្រហែសក្នុងបញ្ហាត្រួតពិនិត្យ ពិសេសគឺការធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ មូលដ្ឋានស្នាក់នៅស៊ីវិល។ តួនាទីរបស់ភូមិភាគគឺសំខាន់ណាស់ក្នុងការធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ។ “យើងខ្ញុំមានការបារម្ភយ៉ាងខ្លាំង ជើងហោះហើរទៅកាន់ប្រទេសណាក៏សុទ្ធសឹងតែមានករណីវិជ្ជមានជំងឺ COVID-១៩ យើងមិនអាចធានាបានថា ការពិនិត្យឆែកឆេរមិនទុកឱ្យឆ្លងជំងឺពីក្រុមនេះបានល្អ ១០០% នោះទេ” - រដ្ឋមន្ត្រី ង្វៀងថាញ់ឡុង បានមានប្រសាសន៍ដូច្នេះ។
ទាក់ទងដល់ការធ្វើតេស្តជំងឺ COVID-១៩ ទោះជាផ្សព្វផ្សាយអនុវត្តតាមចង្អុលការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ក្រសួងសុខាភិបាលជាបន្តបន្ទាប់ ស្នើដល់អង្គភាពនានាបង្កើនការត្រួតពិនិត្យ បង្កើនការធ្វើតេស្តរកជំងឺ ប៉ុន្តែចំនួនគំរូធ្វើតេស្តបានប្រមាណតែ ៤.០០០ គំរូ/ថ្ងៃប៉ុណ្ណោះ គឺទាបណាស់។ ទោះបីចំនួនតួលេខនេះកើនឡើងទ្វេដង បើប្រៀបនឹងកាលពីដំណាក់កាលខែកក្កដា ថ្វីដ្បិតដូច្នោះក្តី រដ្ឋមន្ត្រី ង្វៀងថាញ់ឡុង បានវាយតម្លៃ បើប្រៀបនឹងករណីមានអាការៈផ្តាសាយ រលាកសួតធ្ងន់ធ្ងរ គឺចំនួនតួលេខធ្វើតេស្ត នេះគឺ “ទាបណាស់ ខណៈពេលមានយន្តការ មានធានារ៉ាប់រងសុខាភិបាលទូទាត់ចំណាយ”។
តាមប្រសាសន៍របស់រដ្ឋមន្ត្រី ង្វៀងថាញ់ឡុង បច្ចុប្បន្ន មូលដ្ឋានសុខាភិបាល ហាក់ដូចជាដំណើរការសកម្មភាពធម្មតាឡើងវិញស្ទើរតែទាំងអស់ កម្លាំងសកម្មភាពសម្រេចពី ៨០-៩០% បើប្រៀបនឹងកាលពីមុននេះ។ ព្រោះហេតុនោះ ហានិភ័យឆ្លងជំងឺក្នុងមូលដ្ឋានសុខាភិបាលគឺខ្ពស់ណាស់។ ក្រៅពីលេចឡើងកត្តាថ្មី គឺមេរោគរស់នៅបានយូរនៅលើអាហារបង្កក ក្រសួងសុខាភិបាល បានសំណូមពរត្រួតពិនិត្យជំងឺ COVID-១៩ ជាផ្លូវការលើប្រភេទអាហារបង្កក បំផុតគឺនាំចូលពីប្រទេសកំពុងផ្ទុះជំងឺ៕
យោង៖កាសែតជនជាតិនិងអភិវឌ្ឍ-វិមាន