23/11/2020 - 15:13

ហាត់​ប្រាណ​ពេល​ព្រឹក​ បង្ការ​ជំ​ងឺ​មហា​រីក​

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហា​ញ​ថា​ អ្នក​ដែល​ហាត់​ប្រាណ​ជាប្រ​ចាំ​ក្នុង​រយៈ​ពេល​ចាប់​ពី​ម៉ោង​ ៨-១០ ព្រឹក​មាន​ហា​និភ័យ​នៃ​ការ​កើត​ជំ​ងឺ​មហា​រីក​ទាប​ជាង​ បើ​ប្រៀប​នឹង​អ្នក​ដែល​ហាត់​ប្រាណ​យឺត​ជាង​ម៉ោង​នេះ​។​

(យោ​ង៖  Medical News Today)ហាត់​កីឡា​ពេល​ព្រឹក​ជួយ​បង្ការ​ជំ​ងឺ​មហា​រីក​។

​ រូប​ថត​៖ ហា​ថា​ញ

ដើម្បី​ស្រាយ​បំ​ភ្លឺ​នូវ​ទ្រឹស្តី​ដែល​អះ​អាង​៖ អំ​ឡុង​ពេល​ចលនា​រាងកាយ​អាច​នឹង​ជះ​ឥទ្ធិ​ពល​ដល់​ហា​និភ័យ​នៃ​ជំ​ងឺ​មហា​រីក​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅអេស្ប៉ាញ​និង​អូទ្រីស បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ទម្លាប់​ចលនា​រាងកាយ​របស់​ស្រ្តី ដែល​កើត​ជំ​ងឺ​មហា​រីក​សុដន់​ចំ​នួន​ ៧៨១ នា​ក់ និង​បុរស​ដែល​កើត​ជំ​ងឺ​មហា​រីក​ក្រ​ពេញ​ប្រូស្តាត ៥០៤ នាក់។​ បន្ទាប់​ពី​ធ្វើ​ការ​ប្រៀប​ធៀប​ពី​អត្រា​កើត​ជំ​ងឺ​រវាង​អ្នក​ទាំង​នេះ​ ក៏​ដូច​ជា​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​លើ​មនុស្ស​ដែល​មួន​ ពូកែ​ចំ​នួន​ ១.៥១០ នា​ក់ មាន​អា​យុ​ប្រ​ហាក់​ប្រ​ហែល​គ្នា​និង​មាន​ភេទ​ដូច​គ្នា​ ក្រុម​អ្នក​ឯក​ទេសបាន​រក​ឃើញ​ថា​ ការ​ចលនា​រាងកាយ​ក្នុង​អំ​ឡុង​ពេល​ចាប់​ពី​ម៉ោង​ ៨-១០ ព្រឹក​ បាន​ផ្តល់​អត្ថ​ប្រ​យោជន៍​ច្រើន​បំ​ផុត​ក្នុង​ការ​កាត់​បន្ថយ​ហា​និភ័យ​កើត​ជំ​ងឺ​មហា​រីក​ទាំង​ពីរ​មុខ​នេះ​។​ ជាក់​ស្តែង​ អ្នក​ដែល​ហាត់​ប្រាណ​ពេល​ព្រឹក​មាន​ហា​និភ័យ​កើត​ជំ​ងឺ​មហា​រីក​សុដន់​ និង​ជំ​ងឺ​មហា​រីក​ក្រ​ពេញ​ប្រូស្តាត​ទាប​ជាង​ ២៥% និង​ ២៧% បើ​ប្រៀប​នឹង​អ្នក​មិន​ហាត់​ប្រាណ​។​

យោ​ងតាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ ផល​ប្រ​យោ​ជន៍​នៃ​ការ​ហាត់​ប្រាណ​ពេល​ព្រឹក​ព្រ​លឹម ចំ​ពោះ​ហា​និភ័យ​នៃ​ជំ​ងឺ​មហា​រីក​សុដន់​នោះ​ គឺមាន​ការ​ពាក់​ព័ន្ធ​នឹង estrogen ផង​ដែរ​។​ ​ ពោល​គឺដំ​ណាក់​កាល​ផលិត​អ័រ​ម៉ូន​ទាំង​នេះ​ កើត​មាន​ឡើង​ល្អ​បំ​ផុត​ក្នុង​អំ​ឡុង​ពេល​ម៉ោង​ ៧ ​ព្រឹក​។​ បរិ​មាណ​ estrogen ខ្ពស់​ អាច​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​មហា​រីក​សុដន់​ ប៉ុន្តែ​ បើ​យើង​ហាត់​ប្រាណ​ វានឹង​កាត់​បន្ថយ​កម្រិត​អ័រ​ម៉ូន​ទាំង​នេះ​បាន​ផង​ដែរ​។​ ទន្ទឹម​នឹង​នោះ​  melatonin ក៏​អាច​បង្ការ​ហា​និភ័យ​នៃ​ជំ​ងឺ​មហា​រីក​ផង​ដែរ​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហា​ញ​៖ ការ​ហាត់​ប្រាណ​នៅ​ពេល​រសៀល​ ឬ​ពេល​យប់​ វាអាច​នឹង​ពន្យាដំ​ណាក់​កាល​កកើត​អ័រ​ម៉ូន​នេះ​។​

ព័ត៌​មាន​ខាង​លើ​ពិត​ជាសំ​ខាន់​ណាស់​ ពី​ព្រោះ​បច្ចុប្បន្ន​មាន​មនុស្ស​កើត​ជំ​ងឺ​និង​ស្លាប់​ដោយ​សារ​ជំ​ងឺ​មហា​រីក​មាន​ចំ​នួន​ច្រើន​។​ ជា​ពិសេស​នៅ​សហរដ្ឋ​អា​មេរិក​ ក្រុម​អ្នក​វិទ្យា​សាស្រ្ត​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ រហូត​ដល់​ចុង​ឆ្នាំ​នេះ​ មាន​មនុស្ស​កើត​ជំ​ងឺ​មហា​រីក​ដល់​ទៅ​ជាង​ ១,៨ លាន​នាក់ ដោយ​មាន​មនុស្ស​ស្លាប់​ជាង​ ៦០០.០០០ នាក់ ​ដោយ​សារ​ជំ​ងឺ​ដ៏​កាច​សាហាវ​នេះ​។​

លោក​ប​ណ្ឌិត Manolis Kogevinas ជាអ្នក​រួម​សិក្សា​ស្រាវ​ជ្រាវ​ បាន​ឱ្យ​ដឹង​៖ ការ​រក​ឃើញ​ថ្មី​ៗ​នេះ​ អាច​នឹង​លើក​កម្ពស់​ស្មារ​តី​ ភ្ញាក់​រលឹក​ដល់​សហគមន៍ ​អំ​ពី​បង្កើន​ការ​ចលនា​រាង​កាយ​ ដើម្បី​បង្ការ​ជំ​ងឺ​មហា​រីក​។​ យោង​តាម​ក្រុម​អ្នក​ឯក​ទេស​សុខា​ភិបាល​ មនុស្ស​គ្រប់​គ្នា​អាច​កាត់​បន្ថយ​ហា​និភ័យ​នៃ​ការ​កើត​ជំ​ងឺ​ ដោយ​វិធី​ចលនា​រាង​កាយ​នៅ​កម្រិត​សម​ស្របយ៉ាង​ហោច​ណា​ស់​ឱ្យ​បាន​ ១៥០ នា​ទីក្នុង​មួយ​សប្តាហ៍​៕​

                       ហា​ញ់ង្វៀន​ -លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
(យោ​ង៖ Medical News Today)