ក្នុងកម្មវិធីនៃកិច្ចប្រជុំលើកទី ១០ រដ្ឋសភា នីតិកាល XIV កាលពីថ្ងៃទី ៩ ខែវិច្ឆិកា រដ្ឋសភាបន្តកិច្ចប្រជុំសួរដេញដោល និងឆ្លើយបំភ្លឺ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ ឆ្លើយសំណួររបស់តំណាងរដ្ឋសភា អំពីគោលនយោបាយសម្រាប់ជនជាតិភាគតិចនិងតំបន់ភ្នំ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រឿងហ្វាប៊ិញ ឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា។
រូប៖ VGP/ញឹកប៉ាក់
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រឿងហ្វាប៊ិញ ឱ្យដឹង៖ បក្សនិងរដ្ឋយើងបានចាប់អារម្មណ៍យ៉ាងខ្លាំង យកចិត្តទុកដាក់ពិសេស និងមានសេចក្តីសន្និដ្ឋានលេខ ៦៥ របស់ការិយាល័យនយោបាយ សេចក្តីសម្រេចចិត្តលេខ ២៤ របស់គណៈប្រតិបត្តិការមជ្ឈិម នីតិកាល IX ស្តីពីការងារជនជាតិក្នុងស្ថានភាពថ្មី។ រយៈពេលកន្លង ទោះជាមានការវិនិយោគធំៗជាច្រើនអំពីប្រភពកម្លាំងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ប៉ុន្តែបើប្រៀបទៅនឹងតម្រូវការជាក់ស្តែង ឃើញថាមិនទាន់ឆ្លើយតបបាន នេះជាការសញ្ជឹងគិតដ៏ធំ។ រដ្ឋាភិបាលបានកសាងនិងលើកជូនរដ្ឋសភា អនុម័តគម្រោងចម្រុះអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ រដ្ឋាភិបាលបានចង្អុលការម៉ឺងម៉ាត់ដើម្បីផ្សព្វផ្សាយអនុវត្តគម្រោងនេះ។ នេះជាការសម្រេចចិត្តគោលនយោបាយប្រកបដោយឆន្ទៈបក្ស ទឹកចិត្តប្រជាជន។
តាមការគ្រោងទុកវិនិយោគសម្រាប់អនុវត្តគម្រោងនេះ គឺទឹកប្រាក់ជាងមួយរយពាន់ពាន់លានដុង ចែកជា ២ ផែនការ ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២១-២០២៦ និង ២០២៦-២០៣០ តាមការគ្រោងទុកគឺក្នុងអំឡុង ១០ ឆ្នាំ។
រដ្ឋាភិបាលកំណត់ទិសដៅធំៗចំនួន ៤ ៖ អភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពសេដ្ឋកិច្ច សម្ភារៈនិងស្មារតី មិនទុកឱ្យនរណាម្នាក់នៅក្រោយគេ; កាត់បន្ថយភូមិសាស្រ្តលំបាកខ្លាំងជាបណ្តើរៗ កាត់បន្ថយគម្លាតជាមួយនឹងតំបន់អភិវឌ្ឍ; ជម្នះកង្វះខាត ខ្វះចន្លោះដែលមិនទាន់សមស្របនៃគោលនយោបាយមុននេះ និងបង្កើនក្តីជំជឿរបស់ជនរួមជាតិចំពោះបក្ស រដ្ឋ ការពារអធិបតេយ្យព្រំដែនជាតិ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រឿងហ្វាប៊ិញ បានលើកឡើងវិធានការសំខាន់ៗមួយចំនួនដើម្បីអនុវត្តគម្រោង។ ដំបូងគឺប្រញាប់សិក្សាស្រាវជ្រាវ កសាងកម្មវិធីទិសដៅជាតិ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមជាមួយនឹងជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ -២០៣០ ចាត់ចែងប្រភពទុនតាមដំណើរការអនុវត្តចាប់ពីដើមឆ្នាំ ២០២១ ទៅ។ រដ្ឋាភិបាលក៏បានកំណត់កៀរគររាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមជាមួយនឹងជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងនោះប្រភពកម្លាំងរដ្ឋមានតួនាទីសំខាន់ និងជាកត្តាកំណត់សម្រេច។ រដ្ឋាភិបាល នឹងជំរុញធ្វើវិមជ្ឈការ ផ្តល់អំណាចដល់ភូមិភាគ ក្រសួង ផ្នែកនានា គ្រាន់តែអនុវត្តភារៈណែនាំ ត្រួតពិនិត្យប៉ុណ្ណោះ។ រដ្ឋាភិបាលនឹងចង្អុលការប្រកាសឱ្យប្រើយន្តការពិសេសដោយឡែក កាត់បន្ថយបែបបទរដ្ឋបាលមិនចាំបាច់ សមស្របជាមួយនឹងភាពជាក់ស្តែង បង្កើនការត្រួតពិនិត្យរបស់ប្រជាជន។
រដ្ឋាភិបាលបានបង្កើតគណៈចង្អុលការ ណែនាំដល់ខេត្តនានា ប្រគល់ភារកិច្ចដល់ស្ថាប័នមួយទទួលបន្ទុកណែនាំ ផ្សព្វផ្សាយ បូកសរុបបណ្តោះអាសន្នតាមពេលកំណត់ បូកសរុបរួមរៀងរាល់ឆ្នាំ រួចរបាយការណ៍ជូនរដ្ឋសភាដើម្បីត្រួតពិនិត្យ។ រដ្ឋាភិបាល មានដំណោះស្រាយសមស្រប ប្រសិទ្ធភាព ប្ដេជ្ញាបង្ការប្រឆាំងភាពខ្ជះខ្ជាយ ធានាប្រើប្រាស់ប្រភពទុនចំគោលដៅ មានប្រសិទ្ធភាព និងដល់មុខសញ្ញាដែលទទួលផលដោយផ្ទាល់។ “ជាមួយនឹងខ្លឹមសារវិធានការដូចពោលខាងលើ យើងមានការជឿជាក់ថា ជាមួយនឹងការចូលរួមរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់របស់ទូទាំងប្រព័ន្ធនយោបាយ ការឃ្លាំមើលរបស់រដ្ឋសភាក្រុមប្រឹក្សាជនជាតិ និងគណៈកម្មាធិការរបស់រដ្ឋសភា របស់តំណាងរដ្ឋសភា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ប្រាកដជាសេចក្តីសម្រេចចិត្តនឹងបានអនុវត្តក្នុងជីវភាព ហើយយើងគ្រប់រូបក៏ប្តេជ្ញាចិត្តអនុវត្តឱ្យបានសម្រេចទិសដៅដាក់ចេញ” ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ដូច្នេះ៕
យោង៖ quochoi.vn - ប្រែសម្រួល វិមាន