លោកង៉ោហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានប្រគល់សេចក្តីសម្រេច បង្កើនកម្រិតមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំងឡើងកម្រិតI។ ទីតាំងថ្មីនៃមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង បានបើកដំណើរការនៅចុងឆ្នាំ ២០១៦ មានទ្រង់ទ្រាយ ៧០០ គ្រែ មានផ្នែក បន្ទប់ឯកទេសបម្រើការពិនិត្យព្យាបាល និងស្រាវជ្រាវវិទ្យាសាស្រ្តចំនួន ៣៥ ។
មន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង ទទួលសេចក្តីសម្រេចបង្កើនឡើងកម្រិតI។
ការដែលមន្ទីរពេទ្យត្រូវបានបង្កើនឡើងកម្រិតI និងផ្សព្វផ្សាយនូវមុខជំនាញខ្ពស់ បច្ចេកទេសថ្មី នឹងរួមចំណែកលើកកម្ពស់គុណភាពព្យាបាល ថែទាំសុខភាពដល់អ្នកជំងឺ កាត់បន្ថយការហួសចំណុះដល់មន្ទីរពេទ្យថ្នាក់លើ៕
លីធាន-វិមាន