ទន្ទឹមនឹងការអនុវត្តល្អការងារមុខជំនាញ អ្នកគ្រូក្វាច់ធីង៉ុកទ្រិញ (គ្រូបង្រៀនផ្នែកតូរ្យតន្រ្តី សាលាបឋមសិក្សាផាងថាញយ៉ាង ឃុំនិញថាញឡើយ ស្រុកហុងយឹង ខេត្តបាកលីវ) ថែមទាំងជាលេខាសម្ព័ន្ធយុវជនសាលា ដោយទទួលបានស្នាដៃឆ្នើមជាច្រើន។
អ្នកគ្រូក្វាច់ធីង៉ុកទ្រិញ ក្នុងម៉ោងបង្រៀនវិញ្ញាសាតូរ្យតន្រ្តី។
អ្នកគ្រូ ក្វាច់ធីង៉ុកទ្រិញ ជាគំរូលេចធ្លោមួយរូបអំពីស្មារតីភ្ញាក់រលឹកស្វ័យសិក្សា បង្កើនមុខវិជ្ជាជីវៈ សំដៅឆ្លើយតបតម្រូវការផ្លាស់ថ្មីនៃវិស័យអប់រំ។ និយាយអំពីអ្នកគ្រូក្វាច់ធីង៉ុកទ្រិញ ក៏មានអ្នករួមអាជីពជាច្រើន វាយតម្លៃដូចគ្នាថា អ្នកគ្រូទ្រិញ ជាគ្រូបង្រៀនម្នាក់មានគរុកោសល្យឯកទេសវិជ្ជាជីវៈ។ ការបង្ហាត់បង្រៀនមានគំនិតច្នៃប្រតិដ្ឋ អនុវត្តវិធីសាស្រ្ដសមស្របនឹងលក្ខណៈសិស្សក្នុងថ្នាក់នីមួយៗ សំដៅបង្កបរិស្ថានរៀនសូត្រស្និទ្ធស្នាលដល់សិស្សានុសិស្សដើម្បីពង្រីកប្រសិទ្ធភាពក្នុងម៉ោងរៀន; អ្នកគ្រូតែងអនុវត្តល្អរាល់សេចក្ដីកំណត់ស្ដីពីពេលវេលានៃការបង្រៀន និងការចូលរួមប្រស្រ័យម៉ោងបង្រៀនរបស់មិត្តរួមអាជីព ដើម្បីលើកកម្ពស់មុខជំនាញ។
អ្នកគ្រូមានការសហការល្អជាមួយនឹងផ្នែកការងារឯទៀតក្នុងសាលា កសាងទំនាក់ទំនងសាមគ្គីជាមួយនឹងមិត្តរួមអាជីព។ ជាអ្នកមានសីលធម៌ល្អ រស់នៅចុះសម្រុងសាមញ្ញ។ មានភាពរហ័សរហួន សម្រិតសម្រាំងនិងដោះដូរព័ត៌មានច្រើនទិស សំដៅជ្រើសរើសវិធានការល្អបំផុតសម្រាប់អនុវត្តសម្រេចល្អភារកិច្ចបានប្រគល់ឱ្យ។ ជាពិសេស អ្នកគ្រូតែងយកចិត្តទុកដាក់អាណិតស្រឡាញ់ ជួយដល់សិស្ស។ ចំពោះការងារ អ្នកគ្រូតែងរក្សាទំនុកចិត្ត សីលធម៌គ្រូបង្រៀន អស់ពីចិត្តបម្រើប្រជាជន តែងបានអាណាព្យាបាលសិស្ស សិស្សានុសិស្ស និងមិត្តរួមអាជីពជឿជាក់រាប់អាន។
ក្នុងតួនាទីជាលេខាសាខាសម្ព័ន្ធយុវជនសាលា អ្នកគ្រូក៏មានភាពរវាសរវៃ អស់ពីចិត្តនិងទទួលការខុសត្រូវចំពោះការងារ។ មិនបង្អង់ក្នុងការសិក្សាស្រាវជ្រាវ កសាងផែនការនៃការងារសម្ព័ន្ធយុវជន ចលនាសម្ព័ន្ធយុវជន ចូលរួមអនុវត្តល្អរាល់សកម្មភាពរបស់អង្គភាព ផ្នែកនិងភូមិភាគបំផុសចលនា។ល។
ក្រៅពីនោះ អ្នកគ្រូនៅទាំងអនុវត្តល្អការងារធ្វើសេនាធិការជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តការងារសង្គមូបនីយកម្មអប់រំ ផ្សព្វផ្សាយជូនអាណាព្យាបាលសិស្ស ស្ដីពីការចលនា មានដូច៖ “កសាងសាលារៀនស្និទ្ធស្នាល សិស្សសកម្ម” “សាលារៀនបៃតង-ជ្រះ-ស្អាត” ។ល។
ដោយការខិតខំប្រឹងប្រែងរបស់ខ្លួន អ្នកគ្រូមិនត្រឹមតែសម្រេចកិត្តិនាមជាគ្រូបង្រៀនពូកែរបស់សាលាប៉ុណ្ណោះទេ ថែមទាំងជាបុគ្គលលេចធ្លោក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងអង្គភាពនិងលេចធ្លោក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិថ្នាក់ស្រុក ដំណាក់កាល ២០១៥ - ២០២០ ទៀតផង៕
យោងតាម baobaclieu.vn ប្រែសម្រួល៖ ថាច់ធី