នៅហាណូយ គណៈកម្មាធិការជនជាតិ សហការជាមួយនឹងស្ថាប័នជំនួយអៀរឡង់ប្រចាំនៅវៀតណាម (Irish Aid) ចាត់តាំងសិក្ខាសាលាចែករំលែកបទពិសោធន៍ជំរុញតួនាទីរបស់ថ្នាក់មូលដ្ឋានសហគមន៍ ក្នុងការអនុវត្តកសាងនិងជួសជុល ថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធ ទ្រង់ទ្រាយតូចស្ថិតក្នុងកម្មវិធី ១៣៥ តាមយន្តការវិនិយោគពិសេសដោយឡែក និងបញ្ហាដាក់ចេញក្នុងដំណាក់កាលខាងមុខ។
លោកវ៉វ៉ាន់បៃ ប្រធាននាយកដ្ឋាន ប្រធានការិយាល័យសម្របសម្រួលកម្មវិធី ១៣៥ ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា។
នៅក្នុងសិក្ខាសាលា ចំពោះលទ្ធផលមួយចំនួនរបស់គម្រោង “ជំរុញទម្រង់ជួសជុលថែទាំនិងកសាងហេដ្ឋារចនាសម្ព័ន្ធ បង្អែកទៅលើសហគមន៍ក្នុងកម្មវិធី ១៣៥ នៅខេត្តហ្វាប៊ិញ និងត្រាវិញ” ដំណាក់កាល ២០១៣-២០២០ ។ លោកឡេវ៉ាន់ហាយ នាយក RIC ឱ្យដឹង៖ ជាមួយនឹងការឧបត្ថម្ភរបស់ Irish Aid និងគណៈកម្មាធិការជនជាតិ គម្រោងបានផ្សព្វផ្សាយនៅតាមឃុំចំនួន ១៣ ចំណុះស្រុកចំនួន ៦ នៅខេត្តចំនួន ២ គឺ ខេត្តហ្វាប៊ិញ និងត្រាវិញ។ គម្រោងសំដៅលើកកម្ពស់សមត្ថភាពប្រជាជននិងកម្មាភិបាលភូមិភាគ អនុវត្តជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយតូចបង្អែកលើសហគមន៍; ឯកភាវូបនីយកម្មនិងចលនាគោលនយោបាយ; ចែករំលែកនិងពង្រីកទម្រង់។ លទ្ធផលផ្សព្វផ្សាយបញ្ជាក់ឱ្យឃើញថា មានភូមិចំនួន ៧៧ បានទទួលផលដោយមានសំណង់ចំនួន ២៦៧ បានជួលជុល ថែទាំ និងកសាងថ្មី សំណង់រួមមាន៖ ផ្លូវគមនាគមន៍ ប្រឡាយ ទឹកស្អាតប្រើប្រាស់ ប្រព័ន្ធទឹកហូរឯង និងអគារវប្បធម៌ មានប្រជាជន ៨៦៥ រូប និងកម្មាភិបាលភូមិភាគ ២៧០ រូប ជាស្នូលក្នុងការផ្សព្វផ្សាយ គម្រោងដោយមានប្រជាជននៅភូមិភាគជាង ៥០ ពាន់នាក់ បានទទួលផលពីសំណង់ទាំងនេះ។ គម្រោងបានចែករំលែកនិងពង្រីកទម្រង់ចេញទៅខេត្តនានា ដូច៖ ក្វាងទ្រី (មានសំណង់ចំនួន ២) និងហាយ៉ាង (មានសំណង់ចំនួន ៤).។
អ្នកតំណាងចូលរួមក៏បានពិភាក្សាអំពីមូលដ្ឋានគតិយុត្តិ និងដំណោះស្រាយជំរុញតួនាទីថ្នាក់ឃុំ និងសហគមន៍ក្នុងស្វ័យគ្រប់គ្រងកសាងនិងជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ; គុណសម្បត្តិ និងគុណវិបត្តិក្នុងដំណើរការជួសជុល ថែទាំ និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយតូច; ក្រុមអ្នកឯកទេស បានធ្វើការពិគ្រោះនិងធ្វើការវាយតម្លៃអំពីស្ថានភាពអនុវត្តជួសជុល ថែទាំនិងកសាងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយតូច តាមយន្តការពិសេសដោយឡែកនៃអនុក្រឹត្យលេខ ១៦១/២០១៦/NĐ-CP។ ឆ្លងតាមរយៈសិក្ខាសាលា អ្នកតំណាងគ្រប់រូបបានទទួលស្គាល់ការវាយតម្លៃយ៉ាងម៉ត់ចត់ពីរបៀបធ្វើថ្មី ផ្ទៀងផ្ទាត់ទៅលើផ្នែកច្បាប់ យន្តការ ឯកសារណែនាំ សេចក្តីកំណត់ និងដាក់សំណើជាមួយនឹងភូមិភាគ ក្រសួង ផ្នែកនានា សំដៅបំពេញបន្ថែមនូវចំណុចចាំបាច់សម្រាប់ដំណាក់កាល ២០២១-២០២៥ ខាងមុខ៕
យោង៖ http://cema.gov.vn-ប្រែសម្រួលៈ វិមាន