(កឹងធើ) កាលពីថ្ងៃ ១៦ ខែតុលា ឆ្នាំ ២០២០ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ បូកសរុបបណ្តោះអាសន្នស្ថានភាព ផលិតកសិកម្ម ៩ ខែ និងផ្សព្វផ្សាយភារកិច្ច ៣ ខែចុងឆ្នាំ ២០២០។
ទិដ្ឋភាពនៃអង្គសន្និបាត។
យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ រយៈកាល ៩ ខែកន្លង ទោះបីប្រឈមនឹងការប៉ះពាល់នៃជំងឺCOVID- ១៩ ប៉ុន្តែការផលិតកសិកម្មលើភូមិសាស្រ្តក្រុង នៅតែមានការវិវឌ្ឍយ៉ាងសកម្ម។ ក្នុងនោះ ផ្ទៃដីផលិតស្រូវ ៣ រដូវគឺ ២២២.៩៩៩ ហិកតា (លើស ៤,០៨% បើប្រៀបនឹងផែនការ) សរុបបរិមាណផលសម្រេចបានជិត ១,៤ លានតោន។ ក្រៅពីស្រូវ ២ រដូវបាន (រដូវប្រមូលផលប្រាំងនិងរដូវដើមឆ្នាំ) ក្រុងបានសាបព្រោះស្រូវរដូវសម្រកចំនួន ៦៨.៧២០ ហិកតា ក្នុងនោះប្រមូលផលបានជាង ៥៨.៨៧៨ ហិកតា សម្រេចទិន្នផលជិត ៥,៤ តោន/ហិកតា។ បច្ចុប្បន្ន ស្រូវរដូវសម្រកកំពុងមានតម្លៃខ្ពស់ជាង បើប្រៀបនឹងឆ្នាំ ២០១៩ ពី ១១-១៥% (ប្រមាណ ៦៥០-១.៤០០ ដុង/គីឡូក្រាម) រួមចំណែកបង្កើនប្រាក់ចំណេញដល់កសិករ។ ផ្ទៃដីស្រូវរដូវសម្រកនៅមកទាំងប៉ុន្មាន នឹងប្រមូលផលស្រេចនាចុងខែតុលា ឆ្នាំ ២០២០ ដើម្បីធានាសុវត្ថិភាពទឹកជំនន់ពីដើមប្រភពចាក់មក។ ការចិញ្ចឹមជលផលក៏កើនឡើងជាមួយនឹងផ្ទៃដីចិញ្ចឹមចំនួន ៨.៧៨៧ ហិកតាលើស ៧,១៦% បើប្រៀបនឹងផែនការ។ ក្នុងនោះ ផ្ទៃដីចិញ្ចឹមត្រីប្រា ៦៤៩ ហិកតា សម្រេចជាង ៨៧% តាមផែនការ ក៏ប៉ុន្តែត្រីប្រានាំចេញជួបការលំបាកតម្លៃមិនទៀងទាត់ ទើបអ្នកចិញ្ចឹមចំណេញមិនខ្ពស់។ ស្ថានភាពចិញ្ចឹមសត្វនិងបសុសត្វមានការរីកចម្រើន សរុបហ្វូងជ្រូកមាន ១១៣.២៧៤ ក្បាល សម្រេច ៨៧,៨% នៃផែនការសរុបហ្វូងមាន់ ទា ១.៩១២.៤០៩ ក្បាល សម្រេច ៩៩,៣៥% នៃផែនការការងារបង្ការទប់ស្កាត់រោគលើសត្វចិញ្ចឹម ត្រូវបានធានាប្រភេទជំងឺអុតក្តាម ជំងឺជ្រូកត្រចៀកខៀវ ជំងឺប៉េស្តជ្រូកអាហ្រ្វិក ។ល។ គ្មានកើតឡើងលើភូមិសាស្រ្ត បរិមាណជ្រូកសាច់ដែលផ្គត់ផ្គង់ទីផ្សារប្រមាណ ២៧.០១៨ តោន សម្រេច ៧១,១% នៃផែនការ។
ប៉ុន្មានខែចុងឆ្នាំ ២០២០ ផ្នែកកសិកម្មក្រុងកឹងធើ បង្កើនការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឡើងវិញនូវភាគកម្រិតដែលនៅទាប ផ្តើមពីនោះដាក់ចេញវិធានការជំរុញការអភិវឌ្ឍសម្រេចតាមផែនការដាក់ចេញ។ ក្នុងនោះ ផ្នែកកសិកម្មក៏ប្រមូលផ្តុំអនុវត្តល្អនូវវិធានការការពារស្រូវរដូវសម្រក ជៀសវាងរងការខូចខាតដោយសារគ្រោះធម្មជាតិ ទឹកជំនន់ ចង្អុលការផលិតស្រូវ ដំណាំរួមផ្សំ ឈើហូបផ្លែ ពង្រីកការចិញ្ចឹមជលផលនិងបង្ការទប់ស្កាត់រោគលើសត្វចិញ្ចឹម ដើម្បីរួមចំណែកធានាការផ្គត់ផ្គង់ទំនិញសុវត្ថិភាពអនាម័យម្ហូបអាហារ លំនឹងតម្លៃទីផ្សារនៅប៉ុន្មានខែចុងឆ្នាំ ប្រមូលផ្តុំកសាងផែនការឧបត្ថម្ភសាបព្រោះស្រូវរដូវប្រាំងឆ្នាំ ២០២០-២០២១ សមស្របនឹងលក្ខណៈជាក់ស្តែងនៃភូមិភាគនីមួយៗ ធានាផលិតកម្មសម្រេចទិន្នផលខ្ពស់៕
ហាវ៉ាន់-មុនី