ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/10/2020 - 09:07

ខួប​អនុស្សាវរីយ៍​ ៩០ ឆ្នាំ​ ទិវា​បង្កើត​សមាគម​កសិករ​វៀត​ណាម

នៅ​រដ្ឋ​ធានី​ហា​ណូយ​ មជ្ឈិម​សមាគម​កសិករ​វៀត​ណាម បាន​ចាត់​តាំង​យ៉ាង​ឱឡារិក​ ពិធីរំ​លឹក​ខួប​អនុស្សាវរីយ៍​ ៩០ ឆ្នាំ​ ទិវា​បង្កើត​សមាគមក​សិករ​វៀត​ណា​ម។​

នា​យក​រ​ដ្ឋមន្រ្តី​ ង្វៀង​ស្វឹង​ភុក ជូន​គ្រឿង​ឥស្សរិយយសហូជីមិញ​ ដល់​សមាគម​កសិករ​វៀត​ណាម។​ រូប​៖ ថុងញ៉ឹក- TTXVN

មាន​ប្រ​សាសន៍​ក្នុង​ពិធីរំ​លឹក​ខួប​អនុស្សាវ​រីយ៍​ នា​យក​រដ្ឋ​មន្ដ្រី ង្វៀង​ស្វឹង​ភុក អប​អរ​សាទរ​ ស្ងើច​សរ​សើរ​និង​វាយ​តម្លៃ​ខ្ពស់​ ការ​រួម​ចំ​ណែ​ក​ដ៏​សំ​ខាន់​របស់​កសិករ​និង​សមាគម​កសិករ​វៀត​ណាម ទៅ​លើ​បុព្វ​ហេតុ​បដិវត្តន៍​របស់​បក្ស​ របស់​ប្រ​ជា​ជាតិ​យើង​ក្នុង​រយៈ​កាល​៩០ឆ្នាំ​កន្លង​; សបញ្ជាក់ ​ក្នុង​ប្រ​វត្តិ​សាស្រ្ត​បង្ក​បង្កើត​ប្រ​ទេស​និង​ការ​ពារ​ប្រ​ទេ​ស​របស់​ប្រ​ជា​ជាតិ​ កសិករ​មាន​ជំ​ហរ​ តួនា​ទីដ៏​ធំ​ធេង​។​ ព្រោះ​ហេតុ​នោះ​ បក្ស​យើង​និង​លោក​ប្រ​ធាន​ហូជី​មិញ​ តែង​យក​ចិត្ត​ទុក​ដាក់​ ផ្ដោត​សំ​ខាន់​និង​លើក​កម្ពស់​តួនា​ទី កម្លាំង​មហិមា​នៃ​វណ្ណៈ​កសិករ​ ក្នុង​បុព្វ​ហេតុ​តស៊ូ​បដិវត្តន៍ រំដោះ​ជាតិ​។​ 

នា​យក​រដ្ឋមន្រ្តី​ មាន​ប្រ​សាសន៍​ថា​ រដ្ឋា​ភិបាល​បាន​និង​កំ​ពុង​តែខិត​ខំ​ស្វែង​រក​ទីផ្សារនាំ​ចេញ​ថ្មី​សម្រាប់​កសិផល​វៀត​ណាម​ ប្តេជ្ញា​ចិត្ត​ចង្អុល​ការ​ ដោះ​ស្រាយ​បញ្ហា​សម្ភារៈ​សម្រាប់​កសិកម្ម​ មានដូច​៖ ជី ថ្នាំ​កម្ចាត់​ដង្កូវ​ ពូជ​ជាដើម​។​ ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់ ចំ​ពោះ​ករណី​ប្រ​ព្រឹត្ត​ល្មើស​ធ្វើ​ឱ្យ​ខាត​បង់​ដល់​កសិករ​។​ មក​ដល់​សព្វ​ថ្ងៃ​ វៀត​ណាម​បាន​ក្លាយ​ជាប្រ​ទេស​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ឈរ​លេខ​មួយ​លំ​ដាប់​ពិភព​លោក​។​ ចំ​ពោះ​សមិទ្ធិ​ផល​សំ​ខាន់​ៗ​របស់​ផ្នែក​កសិកម្ម​ ជន​បទ​ និង​កសិករ​បាន​រួម​ចំ​ណែ​ក​រក្សា​ខ្ជាប់​សន្តិ​សុខ​ ស្បៀង​អា​ហារ​ជាតិ​ កសាង​ជន​បទ​ថ្មី​កាន់​តែ​ជឿន​លឿន​ ស៊ី​វិ​ល័យ​ ធានា​សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នា​ប់​សង្គម​ លើក​កម្ពស់​គោល​ជំ​ហរ​និង​កិត្យា​នុភាព​របស់​វៀត​ណាម​លើ​ឆាកអន្តរ​ជាតិ​។​ 

នា​យក​រដ្ឋ​មន្រ្តី​ សំ​ណូម​ពរ​អង្គ​ការ​សមាគម​ គប្បី​បន្ត​ការ​ផ្លាស់​ថ្មី​ ជិត​ដិតនឹង​កសិករ​ ក្ដាប់​ច្បាស់​ស្ថាន​ភាព​អភិវឌ្ឍន៍​កសិកម្ម​ជន​បទ​ ស្ដាប់​យោ​បល់កសិករ​ ដើម្បី​ស្នើ​ដល់​បក្ស​ រដ្ឋ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ រួម​ចំ​ណែក​បង្កើន​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​រដ្ឋ​លើ​វិស័យ​កសិកម្ម​ កសិករ​និង​ជន​បទ​។​ ក្នុង​ដំ​ណាក់​កាល​ថ្មី​ គប្បី​កៀរ​គរ​ ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​ប្រ​ភព​ធន​ធាន​នៃ​វណ្ណៈ​កសិករ​ រាល់​សមាស​ភាព​សេដ្ឋ​កិច្ច​ក្នុង​និង​ក្រៅ​ប្រ​ទេ​ស​ ញុាំង​ឱ្យ​កសិកម្ម​ កសិករ​ជន​បទ​ប្រ​ទេស​យើង​មាន​ជំ​ហាន​រីក​ចម្រើន​ឆាប់​រហ័ស​ ប្រ​កប​ដោយ​ចីរ​ភាព​ ខិត​ខំ​អនុវត្ត​ទិស​ដៅ​កសាង​ខឿន​កសិកម្ម​រុងរឿង​ កសិករ​ធូរ​ធារ​មាន​បាន​។​ ព្រម​ជា​មួយ​នោះ​ បង្កើន​ការ​បណ្តុះ​បណ្ដាល​វិជ្ជា​ជីវៈ បង្កើន​ចំ​ណេះ​ដឹង​លើ​គ្រប់​វិស័យ​ជូន​កសិករ​វៀត​ណា​ម; រៀប​ចំ​ឱ្យ​បាន​ល្អ​សកម្ម​ភាព​ពិគ្រោះ​យោ​បល់ សេវា​កម្ម​ជំ​នួយ​កសិករ​ ផ្តល់​ទាន់​ពេល​នូវ​ចំ​ណេះ​ដឹង​ថ្មី​ ៗ​ អំ​ពី​វិទ្យា​សាស្រ្ត​បច្ចេក​ទេ​ស។​ ពង្រីកទូលាយ​ទម្រង់​កៀរ​គរ​ពលរដ្ឋ​របស់​សាខា​សមាគម​ អង្គ​ការ​វិជ្ជា​ជីវៈ បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូកែ​ សាម​គ្គី​ជួយ​គ្នា​ ធ្វើ​មាន​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​; ប្រ​ទះ​ឃើញ​ ឧទេ្ទស​នាម ពង្រីក​គំ​រូ​ជឿន​លឿន​ គំ​រូ​មនុស្ស​ល្អ​ ការ​ងារ​ល្អ​ របៀប​ធ្វើ​ល្អ​ ៗ​ ទម្រង់​ច្នៃ​ប្រ​តិដ្ឋ​ ប្រ​សិទ្ធភាព​ ផ្ដើម​ពី​ចលនា​ប្រ​ឡង​ប្រ​ណាំង​នៅ​មូល​ដ្ឋាន​ សំ​ដៅ​បង្ក​បង្កើត​គំ​រូ​កសិករ​សម័យ​ថ្មី​៕​

          ប្រ​ភពៈTTXVN - ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ