តាមគណៈចាត់តាំងពិធីបុណ្យអកអំបុក ពានរង្វាន់ប្រណាំងទូក-ង ខេត្តសុកត្រាំង ឆ្នាំ២០២០ នឹងប្រព្រឹត្តឡើងនៅចុងខែតុលា ឆ្នាំ២០២០។ តាមការគ្រោងទុកនឹងមានទូក-ងបុរស នារីប្រមាណ ៦០ ទូក នៅក្នុងនិងក្រៅខេត្តចូលរួមអុំប្រណាំងដណ្តើមពានរង្វាន់។
ពានរង្វាន់ប្រណាំងទូក-ង ខេត្តសុកត្រាំង ឆ្នាំ ២០២០ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៣០ និងថ្ងៃ៣១ ខែតុលា។
ពិធីបើកពានរង្វាន់ប្រណាំងទូក-ងខេត្តសុកត្រាំង ឆ្នាំ ២០២០ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៣០ និងបិទបញ្ចប់នៅថ្ងៃទី ៣១ ខែតុលា នៅវេទិកាប្រណាំងទូក-ង ក្រុងសុកត្រាំង។ ទូក-ង ផ្នែកនារីអុំប្រណាំងចម្ងាយខ្សែទឹក ១.០០០ ម៉ែត្រ ចំណែកទូក-ង ផ្នែកបុរសអុំប្រណាំងចម្ងាយខ្សែទឹក១.២០០ ម៉ែត្រ។ ចំណែកផ្នែកខាងរង្វាន់ រួមមាន៖ រង្វាន់លេខ ១ សម្រាប់ទូក-ងនារី គឺទឹកប្រាក់ ១០០ លានដុង លេខ ២ ចំនួន ៨០ លានដុង លេខ ៣ ចំនួន ៦០ លានដុង និងលេខ ៤ ចំនួន ៥០ លានដុង។ រង្វាន់លេខ ១ សម្រាប់ទូក-ង បុរស គឺទឹកប្រាក់ ១៥០ លានដុង លេខ ២ ចំនួន ១០០ លានដុង លេខ ៣ ចំនួន ៨០ លានដុង និងលេខ ៤ ចំនួន ៦០ លានដុង។ ក្រៅពីនោះ គណៈចាត់តាំងនៅទាំងជូនរង្វាន់ពី ២-៨ លានដុងដល់ទូក-ង ជាប់ចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៅពូលនីមួយៗទៀតផង។
សកម្មភាពដទៃទៀត ដូចជាពិធីសែនព្រះខែ ខួបអនុស្សាវរីយ៍ ១០០ ឆ្នាំកកើតនិងអភិវឌ្ឍសិល្បៈល្ខោនយូរកេរ្តិ៍ ប្រកាសសេចក្តីសម្រេចទទួលស្គាល់កេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ ផ្នែកភ្លេងពិណពាទ្យនិងចង្វាក់រាំវង់របស់ជនជាតិរួមជាតិខ្មែរ ផ្សារណាត់ជំរុញដំណើរការពាណិជ្ជកម្ម ផលិតផល OCOP និងផលិតផលពិសេសតំបន់ភូមិភាគ តាមការគ្រោងទុកនឹងប្រព្រឹត្តឡើងក្នុងឱកាសនៃពិធីបុណ្យនេះផងដែរ៕
លីធាន-វិមាន