វិញធ្វឹងជាស្រុកចំណុះតំបន់អូរមិញទឿង ខេត្តគៀងយ៉ាង នៅចម្ងាយពីមជ្ឈមណ្ឌលក្រុងរ៉ាច់យ៉ាប្រមាណ ៨០ គីឡូម៉ែត្រផ្លូវគោកមានព្រំប្រទល់រដ្ឋបាលជាប់ជាមួយនឹងខេត្តកាម៉ាវ បាកលីវ និងហូវយ៉ាង។ ច្រើនឆ្នាំកន្លង អាស្រ័យពង្រីកទម្រង់ចិញ្ចឹមបង្គា-ផលិតស្រូវ ទើបជនរួមជាតិខ្មែរនៅទីនេះមានជីវភាពធូរធារឡើង។
បង្វែរទម្រង់បង្គា-ស្រូវក្នុងជនរួមជាតិខ្មែរនៅវិញធ្វឹង បាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
តាមប្រសាសន៍លោកហ្វិញតឹងភី ប្រធានគណៈកម្មាធិការប្រជាជនស្រុកវិញធ្វឹង ដំណាក់កាល ២០១៤ - ២០១៩ អនុវត្តគោលការណ៍បង្វែររចនាសម្ព័ន្ធកសិកម្មឡើងវិញ ផ្សារភ្ជាប់នឹងកសាងជនបទថ្មីនៅលើភូមិសាស្រ្ត ស្រុកបានប្រទះឃើញទម្រង់ផលិតកសិកម្មថ្មីៗជាច្រើននៅតំបន់ជនរួមជាតិខ្មែរ ដូចជា៖ ទម្រង់ចិញ្ចឹមបង្គា-ក្ដាមគួបផ្សំទម្រង់ចិញ្ចឹមបង្កងសាវទាវ ពិសេសគឺទម្រង់ចិញ្ចឹមបង្គា-ស្រូវ បាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ អភិវឌ្ឍចីរភាព បន្សុាំនឹងបម្រែបម្រួលអាកាសធាតុ។ អាស្រ័យហេតុនោះ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗរបស់ស្រុក ឆ្នាំក្រោយខ្ពស់ជាងឆ្នាំមុន អត្រាគ្រួសារក្រីក្រថយចុះជារៀងរាល់ឆ្នាំ ពី២៧៦ គ្រួសារ ឆ្នាំ២០១៤ ថយចុះនៅត្រឹមតែ ១៥០ គ្រួសារនៅដើមឆ្នាំ ២០២០ ។ មកទល់ពេលនេះ ស្រុកមានឃុំសម្រេចបទដ្ឋានជនបទថ្មីទាំង ១០០% ក្នុងនោះ មានឃុំចំនួន ៣ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ មុខមាត់ជនបទនៅតំបន់ជនរួមជាតិវិញធ្វឹង មានភាពរីកចម្រើន និងស្រស់ស្អាតជាងមុនច្រើន។
ផ្តើមពីទម្រង់បង្គា-ស្រូវ ឃើញថារៀងរាល់ឆ្នាំមានគ្រួសារខ្មែរជាច្រើនរកបានប្រាក់ចំណេញជាង ១០០ លានដុងក្នុងមួយហិកតា ដូច៖ គ្រួសារលោកយ័ញថាញ់ នៅភូមិដុងត្រាញ់ ឃុំវិញប៊ិញ បាក់គ្រួសារលោកយ័ញឡូវ នៅភូមិកិញ ២ ឃុំតឹងធ្វឹង និងគ្រួសារលោកយ័ញសើុងហា នៅភូមិបើយឡើយ B ឃុំប៊ិញមិញ។ល។ លោកយ័ញថាញ់ នៅភូមិដុងត្រាញ់ ឃុំវិញប៊ិញបាក់ ឱ្យដឹង៖ ពីមុន តំបន់នេះជ្រាបទឹកប្រៃ ម្ល៉ោះហើយដាំបានតែម្នាស់ប៉ុណ្ណោះ ក្រោយមកបានរដ្ឋវិនិយោគជីកស្តារប្រឡាយ ហេតុនោះទើបចិញ្ចឹមបង្គាបាន។ ប៉ុន្តែបង្គាគ្រាន់តែចិញ្ចឹមបានប៉ុន្មានឆ្នាំដំបូងប៉ុណ្ណោះ ឆ្នាំក្រោយៗបង្គាងាប់ច្រើនឬធំយឺត អាស្រ័យចិញ្ចឹមរយៈពេលយូរស្រះចាស់ ។ល។ ដោយបានការណែនាំរបស់កម្មាភិបាលជំរុញកសិកម្ម និងតាមការកំណត់ទិសរបស់រដ្ឋអំណាចភូមិភាគ បានបង្វែរមកទម្រង់ចិញ្ចឹមបង្គាមួយរដូវស្រូវមួយរដូវ។ ជាមួយនឹងទិសដៅនេះ មិនត្រឹមតែស្រូវផ្ដល់ទិន្នផលខ្ពស់ប៉ុណ្ណោះទេ រីឯបង្គាក៏មានទិន្នផលខ្ពស់ជាងមុនដែរ។ អាស្រ័យហេតុនោះ ជាមួយនឹងផ្ទៃដីបង្កបង្កើនផលជាង ១ ហិកតា តាមទម្រង់បង្គា- ស្រូវ បានជួយឱ្យគ្រួសារលោកយ័ញថាញ់ រកបានប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។
លោកហ្វិញតឹងភី ប្រធានគណៈកម្មាធិការប្រជាជនស្រុកវិញធ្វឹង ឱ្យដឹង៖ មកទល់ពេលនេះ គ្រួសារចិញ្ចឹមបង្គាស្ទើរតែទាំងអស់លើភូមិសាស្រ្តស្រុកវិញធ្វឹងនិយាយរួម គ្រួសារជនរួមជាតិភាគតិចនិយាយដោយឡែក បានបង្វែរមកអនុវត្តទម្រង់ផលិតបង្វិលជុំបង្គា-ស្រូវ។ នេះជាទម្រង់អាចនឹងអភិវឌ្ឍទៅពេលអនាគត ស្រុកវិញធ្វឹង ក៏បានជ្រើសទម្រង់នេះដើម្បីពង្រីកទូលាយសន្សឹមៗ លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជននៅជនបទ បំផុតគឺតំបន់ជនរួមជាតិខ្មែរ៕
ភឿងអាញ់-វិមាន