មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/09/2020 - 09:27

ខ្នះ​ខ្នែង​ជួយ​ប្រ​ជា​ជន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ

ភូមិ​ចាញ់​ទ្រី ឃុំ​តឹប​សើុង ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​និង​កំ​ពុង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ ហេតុ​នោះ​ គ្រួ​សារ​ក្រី​ក្រក្នុង​ភូមិ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​។​ លទ្ធ​ផល​ទាំង​នេះ​ ក៏​មាន​ការ​រួម​ចំ​ណែ​ក​មិន​តិច​របស់​លោក​ប្រ​ធាន​ភូមិគឹម​ថាយ។​

លោក​គឹម​ថាយ (អង្គុយ​កណ្តាល​) ប្រ​ធាន​ភូមិ​ចាញ់​ទ្រី ។​ ​

លោកគឹម​ថាយ កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​ចាញ់​ទ្រី ឃុំ​តឹប​សើុង ស្រុក​ថ្កូវ​។​ ឆ្នាំ​ ១៩៩៣ លោក​បាន​ចូល​រួម​បម្រើ​ការ​ងារ​ក្នុង​ភូមិ​ ក្នុង​តួនា​ទីជា​អនុប្រ​ធាន​សាខា​សមាគម​កសិករ​។​ ជាអ្នក​មាន​អត្ត​ចរិត​ស្លូត​បូត រស់​នៅ​ជិត​ដិតនឹង​មាមីង​ភូមិ​ផង​របង​ជាមួយ​ ឆ្នាំ​ ២០១៣ លោក​ក៏​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ​ជាប្រ​ធាន​ភូមិ​រហូត​មក​ទល់​សព្វ​ថ្ងៃ​។​

​ លោកគឹម​ថា​យ (ខាង​ស្តាំ​) ចុះ​មក​ពិនិត្យ​គ្រួ​សារ​ក​សិករ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

ចាញ់​ទ្រីជាភូមិ​ក្រី​ក្រលំ​បាក​ មាន​ជន​រួម​ជាតិ​ខ្មែរ​ដល់​ទៅ​ ៨២,២% ។​ ឆ្នាំ​ ២០១៩ ភូមិ​ចាញ់​ទ្រីនៅ​មាន​គ្រួ​សារ​ក្រី​ក្រ ៦ គ្រួ​សារ​ និង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់ក្រ ២១ គ្រួ​សារ​ប៉ុណ្ណោះ​។​ ខ្វល់​ខ្វាយ​ពី​ជីវ​ភាព​ក្រី​ក្ររបស់​ប្រ​ជា​ជន​ លោក​គឹម​ថាយ តែង​ខ្នះ​ខ្នែង​ឧបត្ថម្ភ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ដូច​៖ ជួយ​ប្រ​ជា​ជន​បុល​ដើម​ទុន​ ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ ចំ​ណា​យ​កម្លាំង​ពលកម្ម​ដើម្បី​ធ្វើ​ផ្លូវ​ ជីក​ស្តារ​ប្រ​ឡាយ​ និង​ស្នើ​ឡើង​ថ្នាក់​លើ​សង់​ផ្ទះ​មេត្តា​ធម៌​ជូន​គ្រួ​សារ​ក្រលំ​បាក​។​ ពិសេស​ គាត់​បាន​ចលនា​ប្រ​ជា​ជន​បរិចា្ចគដី​ រួម​វិភាគ​ទាន​ដី​ដើម្បី​ជីក​ស្តារ​ប្រ​ឡាយ​ប្រ​វែង​ ១៤.០០០ ម៉ែត្រ ដើម្បី​បម្រើ​ការ​បង្ក​ប​ង្កើន​ផល​។​ លោក​គឹម​ថាយ ឱ្យ​ដឹង​៖ “មាមីង​នៅ​ទីនេះ​ភាគ​ច្រើន​គ្មាន​ដី​បង្ក​បង្កើន​ផល​ មុខ​របរ​មិន​ទៀង​ទាត់​។​ ហេតុ​នោះ​ យើង​ត្រូវ​តែផ្សព្វ​ផ្សាយ​ ចលនា​មាមីង​ងាក​មក​ដាំ​ដំ​ណាំ​ គួបផ្សំ​នឹង​ការ​ចិញ្ចឹម​សត្វ​។​ បន្ទាប់​មក​ប​ង្កលក្ខណ​សម្បត្តិ​ដើម្បី​មាមីង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ទើប​អាច​ចាក​ផុត​ពី​ភាព​ក្រី​ក្របាន​”។​ បង​គឹម​ចួ នៅ​ភូមិ​ចាញទ្រី ឱ្យ​ដឹង​៖ “ពេល​ប្រ​ជា​ជន​ត្រូវ​ការ​ ពូថាយ តែង​គិត​គូរ​ជួយ​ដោះ​ស្រាយ​ជានិច្ច​។​ ម្យ៉ាង​ទៀត​ គ្រួ​សារ​ខ្ញុំ​ក៏​បាន​គាត់​ជួយ​ឧទ្ទេស​នាម​បុល​ទុន​ពី​ធន​ាគារ​គោ​លនយោ​បាយ​សង្គម​ ២៥ លាន​ដុង​ ដើម្បី​ធ្វើ​ដើម​ទុន​រក​ស៊ី​ផង​ដែរ​។​ មក​ទល់​ពេល​នេះ​ ខ្ញុំ​សង​បំ​ណុល​ធនា​គារ​រួច​ស្រឡះ​ ហើយ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​

លោក​ថាច់​ង៉ុក​រិន្ទ កម្មា​ភិបាល​ផ្នែក​វប្បធម៌​សង្គម​ ឃុំ​តឹប​សើុង ឱ្យ​ដឹង​៖ “លោកគឹម​ថាយ ជាកម្មា​ភិបាល​ខ្មែរ​គំ​រូ​មួយ​រូប​ ទទួល​បន្ទុក​ភូមិ​ចាញ់​ទ្រី តែង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​គ្រួ​សារ​និង​សង្គម​ បាន​ប្រ​ជា​ជន​ក្នុង​ភូមិ​ទំ​នុក​ចិត្ត​ គោ​រពរាប់​អាន”៕​

                                      ស៊ឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ គឹម​ថា​យ