07/09/2020 - 16:21

អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​

ឆ្លង​កាត់​មុខ​តំ​ណែ​ងការ​ងារ​ជាច្រើន​ ពេល​ទទួល​ភារ​កិច្ច​ជាស្នង​ការ​នយោ​បាយ​ វរសេនី​យ៍ទោ ត្រឿង​មិញ​ហុង​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ នៃ​កង​ទ័ព​ការ​ពារព្រំ​ដែន​សុក​ត្រាំង​ បាន​កសាង​ផែន​ការ​អនុវត្ត​ជាក់​ស្ដែង​ ផ្សារ​ភ្ជាប់​នឹង​ភារ​កិច្ច​ក្នុង​អង្គ​ភាព​សម្រេច​បាន​លទ្ធ​ផល​ជាច្រើន​ ម្ល៉ោះ​ហើយ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​និង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជូន​ប័ណ្ណ​សរ​សើរ​ជាច្រើន​។​ ឆ្នាំ ​២០២០ បង​បាន​បញ្ជូន​ប្ដូរ​មក​បំ​ពេញ​ការ​ងារ​នៅ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ។​

វរសេនី​យ៍ទោ ត្រឿង​មិញ​ហុង​ (ខាង​ស្ដាំ​) អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ដល់​មនុស្ស​ចាស់​អនាថា​ នៅ​ឃុំ​ទ្រុង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​។​

ច្រើនឆ្នាំ​មក​នេះ​ ក្រៅ​ពី​ការ​ងារ​នៅ​អង្គ​ភាព​ វរសេនី​យ៍ទោ ត្រឿង​មិញ​ហុង​ តែង​ចុះ​ទៅ​ភូមិ​សាស្រ្ត​ក្ដាប់​ស្ថាន​ភាព​ជាក់​ស្ដែង​ ពិសេស​គឺកន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ដើម្បី​ស្វែង​យល់​និង​កសាង​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សម​ស្រប​។​ ព្រម​ជា​មួយ​នោះ​ ផ្សព្វ​ផ្សាយ​អំ​ពី​គោល​ការណ៍​ សេច​ក្ដី​សម្រេច​ចិត្ត​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​។​ ផ្ដើម​ពី​នោះ​ ជួយ​ជន​រួម​ជាតិ​ខ្មែរ​ជៀស​វាង​ត្រូវ​ជន​អា​ក្រក់​ឆ្លៀត​ឱកាស​ញុះ​ញង់​បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​។​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណា​ម បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ វរសេនី​យ៍ទោត្រឿង​មិញ​ហុង​ បាន​ចលនា​អា​ជីវ​កម្ម​ សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​មាមីង​ក្រី​ក្រតំ​បន់​ព្រំ​ដែន​សមុទ្រ​ មាន​ដូច​៖ ពិនិត្យ​ព្យា​បាល​ជំ​ងឺ​និង​ផ្ដល់​ថ្នាំ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ជិត ​៣.០០០ លើក​នាក់ ជូន​អង្ករ​ជាង ​៦ តោន​ អំ​ណោយ​ចំ​នួន​ ១.០០០ ចំ​ណែ​ក​គិត​ជាទឹក​ប្រាក់ប្រ​មាណ​ ៣០០ លាន​ដុង​។​ ចលនា​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​អនុវត្ត​ទម្រង់​”ខាប់​អង្ករ​សប្បុរស​ធម៌​” កម្ម​វិធី​”ជំ​រុញ​ដំ​ណើរប្អូន​ៗ​ទៅ​កាន់​សាលា​” ទទួល​ថែទាំ​ ឧបត្ថម្ភ​រៀង​រាល់​ខែ​ ៥០០.០០០ ដុង​ដល់​សិស្ស​ក្រីក្រ ២ នា​ក់; ទំ​នុក​ប​ម្រុងជាប្រ​ចាំ​ដល់​មនុស្ស​ចាស់​ អនា​ថា​ ៤ នាក់ នៅ​ឃុំ​ឡាកហ្វានិង​វិញ​ហាយ ទីរួម​ខេត្ត​វិញ​ចូវ​; ជួស​ជុល​ផ្ទះ​ឧបការ​គុណ​ ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​មហា​សាម​គ្គី​ ស្ពាន​-ផ្លូវ​ជន​បទ​ ដាំ​ដើម​ឈើ​ ព្រៃ​បង្ការ​ អនា​ម័យ​បរិស្ថាន​។​ល។​ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែ​ក​អប់​រំស្មារ​តី​ព្យា​យាម​ ប្រឹត​សំ​ចៃ​ ចែក​រំ​លែកក្តី​ស្រឡាញ់​ពី​ព្រោះ​សហគមន៍​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​។​ ទន្ទឹម​នឹង​នោះ​ វរសេនីយ៍ទោហុង​ នៅ​ទាំង​ធ្វើ​សេនា​ធិការ​ដល់​ភូមិ​ភាគ​ ដោះ​ស្រាយ​ការ​សាង​សង់​កន្លែង​គោ​រពបូជា​ ផ្សព្វ​ផ្សាយ​សាសនា​ខុស​ច្បាប់​ចំ​នួន​ ១០ ករ​ណី; សហកា​រនិង​បង្រ្កាប​បាន​ជោគ​ជ័យ​ផែន​ការ​ភារ​កិច្ច​ចំ​នួន ៤ ចាប់​ មុខ​សញ្ញា​ ៤ នាក់ មាន​ទង្វើ​រក្សា​ទុក​ ប្រើ​ប្រាស់​គ្រឿងញៀន​ កម្ទេច​ចោល​បាន​ ១២ កន្លែង​ដាំ​ដើម​កញ្ឆា​។​ល។​ រួម​ចំ​ណែក​រក្សាសន្ដិសុខ​សណ្ដាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។​

វរសេនី​យ៍ទោ ត្រឿង​មិញ​ហុង​ ឱ្យ​បាន​ដឹង​៖ “សម្រាប់​ខ្ញុំ​ បម្រើ​ការ​ងារ​នៅ​ភូមិ​សាស្រ្ត​ណា​ ខ្ញុំ​នៅ​តែរក្សា​អត្ត​ចរិត​ជាកង​ទ័ព​ពាក់​សក្ដិខៀវ​ដែរ​៖ រួម​ចំ​ណែ​ក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ភាព​សុខ​សាន្ត​របស់​ប្រ​ជា​ជន​ព្រំ​ដែន​សមុទ្រ​។​ ភារ​កិច្ច​សំ​ខាន់​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ គឺរក្សា​ខ្ជាប់​អធិប​តេយ្យ​ភាព​ព្រំ​ដែន​ជាតិ​ ម្ល៉ោះ​ហើយ​ទាម​ទា​រត្រូវ​មាន​សមត្ថ​ភាព​នយោ​បាយ​រឹង​ប៉ឹង​ តែង​ប្រុង​ប្រ​យ័ត្ន​វាង​វៃ ក្លា​ហាន មិន​រួញរានឹង​ភាព​លំ​បាក​”៕​

                                      យ្វីអា​ញ់ - ថា​ច់​ធី

 

ចែករំលែកអត្ថបទ