17/08/2020 - 16:46

កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិ​ច​

យោ​ងតាម​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើរយៈ​ពេល​កន្លង​ត្រូវ​បាន​អនុវត្ត​ល្អ​ ជួយ​ជន​ជាតិ​ភាគ​តិច​លើក​កម្ពស់​ជីវ​ភាព​គ្រប់​ផ្នែក​។​

គ្រួ​សារ​បង​យ័ញ​ហ្វាង​យ៉ាង​ (ខាង​ឆ្វេង​) នៅ​ភូមិ​ធើយ​ត្រឿង​២​ ឃុំ​ធើយ​ស្វឹង​ ស្រុក​កើ-ដ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លើក​កម្ពស់​ជីវ​ភាព​គ្រប់​ផ្នែក​។​

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រចីរ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិ​ច​ ក្រៅ​ពី​គោ​លនយោ​បាយ​របស់​មជ្ឈិម​ ក្រុង​កឹង​ធើថែម​ទាំង​ដាក់​ឱ្យ​ប្រើ​គោ​លនយោ​បាយ​ជំ​នួយ​ដាច់​ដោយ​ឡែក​ទៀត​ផង​។​ តួយ៉ាង​ដូច​៖ ជំ​នួយ​ថវិកា​រៀន​សូត្រ​ដល់​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ; ជំ​នួយ​ថវិកា​ទិញ​ដី​សង់​ផ្ទះ​ឱ្យ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រដែល​គ្មាន​ដី​សង់​ផ្ទះ​; ជំ​នួយ​ថវិកា​សម្រាប់​រៀប​ចំ​ពិធីបុណ្យ​ផ្សេង​ៗ​របស់​ជន​ជាតិ​ភាគ​តិច​រៀង​រាល់​ឆ្នាំ​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ​ច្បាស់​ក្រឡែត​និង​ប្រ​កប​ដោយ​ចីរ​ភាព​ ដូច​កាល​ពី​ចុង​ឆ្នាំ​ ២០១៦ ក្រុង​កឹង​ធើ មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រចំ​នួន ​១.១៤៦ លុះ​ដល់​ដើម​ឆ្នាំ ​២០២០ នៅ​តែ ១៨៦ គ្រួ​សារ​ ស្រូប​អត្រា​ ៧,៧៥% នៃ​ចំ​នួន​គ្រួ​សារ​ក្រី​ក្រទូទាំង​ក្រុង​ និង​ស្រូប​អត្រា​ ១,៩% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​។​

លទ្ធ​ផល​ខាង​លើ​ លោក​ដាវ​ហឿង​ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ ការ​ងារ​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​នយោ​បាយ​ជន​ជាតិ​នៅ​ភូមិ​ភាគ​ ត្រូវ​បាន​ប្រ​ព័ន្ធ​ន​យោ​បាយ​គ្រប់​លំ​ដាប់​ថ្នាក់​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​អនុវត្ត​ល្អ​ បាន​ជះឥទ្ធិពល​ដល់​លទ្ធ​ផល​ក្នុង​ការ​រៀប​ចំ​អនុវត្ត​កម្ម​វិធី​ និង​គម្រោង​ផ្សេង​ៗ​ ពិសេស​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រក្នុង​ជនជាតិ​ភាគ​តិ​ច​ ជួយ​ជន​រួម​ជាតិ​ភាគ​តិ​ច​ជាសន្សឹម​ៗ​លើក​កម្ពស់​ជីវ​ភាព​។​ ក្រៅ​ពី​នេះ​ ដោយ​លក្ខណៈ​របស់​ក្រុង​កឹង​ធើ គឺជន​ជាតិ​ភាគ​តិ​ច​រស់​នៅ​លាយ​ឡំ​គ្នា​ក្នុង​សហគមន៍ ​ម្ល៉ោះ​ហើយ​ការ​អនុវត្ត​គោ​លនយោ​បាយ​អភិវឌ្ឍ​រួម​របស់​ក្រុង​ គឺជន​ជាតិ​ភាគ​តិ​ច​ តែង​ទទួល​បាន​ផល​ប្រ​យោ​ជន៍​។​ គួបផ្សំ​ជាមួយ​ក្រុង​ រៀប​ចំ​អនុវត្ត​នូវ​គោ​លនយោ​បាយ​ជន​ជាតិ​ផង​នោះ​ ម្ល៉ោះ​ហើយ​ខាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​-សង្គម​ ដូច​៖ ការ​អប់​រំ ថែទាំ​សុខ​ភាព​។​ល។​ តែង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ជន​រួម​ជាតិ​។​ មក​ទល់​ពេល​នេះ​ ក្រុង​សម្រេច​ជាស្ថាពរ​ ៣៦/៣៦ ឃុំ​ជន​បទ​ថ្មី​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដល់​ជន​រួម​ជាតិ​លើ​ក​កម្ពស់​ជីវ​ភាព​គ្រប់​ផ្នែក​។​

អនុវត្ត​គោ​លនយោ​បាយ​ជន​ជាតិ​ ពិសេស​គឺកាត់​បន្ថយ​ភាព​ក្រី​ក្រចីរ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ លោក​ ដាវ​ហឿង​ ឱ្យ​ដឹង​៖ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​ត្រួត​ពិនិត្យ​ កំ​ណត់​ច្បាស់​ឃុំ​ ភូមិ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ យោង​ទៅ​តាម​កម្រិត​នៃ​ការ​អភិវឌ្ឍ។​ នេះ​គឺជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ និង​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ ដាក់​ចេញ​នូវ​គោ​លនយោ​បាយ​ ដំ​ណោះ​ស្រាយ​សម​ស្រប​ និង​មាន​ផែន​ការ​វិនិ​យោគ​សម​ជា​មួយ​នឹង​លក្ខណៈ​ជាក់​ស្តែង​ ជួយ​ភូមិ​ភាគ​ជំ​រុញ​ល្បឿន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ដើម្បី​បង្រួញ​គម្លាត​រវាង​តំ​បន់​នីមួយ​ៗ​។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​មាន​ចំ​នួន​ខ្ពស់​ បើ​ប្រៀប​នឹង​គ្រួ​សារ​ក្រី​ក្ររួម​របស់​ក្រុង​  (ពិសេស​គឺ ជន​ជាតិ​ខ្មែរ​)។​ អា​ស្រ័យ​ហេតុ​នោះ​ ក្នុង​ដំ​ណាក់​កាល ​២០២១-២០២៥ ក្រុង​បាន​ស្នើ​ដល់​គណៈ​ ផ្នែក​ បន្ត​ការ​ផ្សព្វ​ផ្សាយ​គោ​លនយោ​បាយ​ពិសេស​ដាច់​ដោយ​ឡែក​ ដើម្បី​ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ដល់​ជន​ជាតិ​ភាគ​តិច​ យោង​ទៅ​តាម​លក្ខណៈ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ តំ​បន់​មាន​ជន​ជាតិ​ភាគ​តិ​ច​រស់​នៅ​លាយ​ឡំ​គ្នា​ ក្នុង​នោះ​ មាន​ក្រុង​កឹង​ធើ៕​ 

                            ថា​ញ់ឡុង​-លីសៀ

ចែករំលែកអត្ថបទ