ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានធ្វើការជាមួយនឹងក្រសួងអប់រំនិងបណ្តុះបណ្តាលស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ៣៣/២០១៦/QH១៤ ចុះថ្ងៃ២៣/១១/២០១៦ របស់រដ្ឋសភា នីតិកាលXIV អំពីខ្លឹមសារពាក់ពន្ធដល់វិស័យអប់រំនិងបណ្តុះបណ្តាល (សេចក្ដីសម្រេចចិត្តលេខ ៣៣) ។
ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ហាង៉ុកចៀង ថ្លែងយោបល់ក្នុងឱកាសជំនួបធ្វើការ។
យោងតាមសេចក្ដីសម្រេចចិត្តលេខ ៣៣ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានខ្នះខ្នែងកែប្រែ បំពេញបន្ថែម ឬជំនួសសេចក្ដីកំណត់ពីគោលនយោបាយអាទិភាពជាច្រើន ក្នុងការជម្រើសសិស្សប្រព័ន្ធមហាវិទ្យាល័យបម្រុង មហាវិទ្យាល័យរៀបរយ និងក្រោយមហាវិទ្យាល័យ ចំពោះសិក្ខាកាមជាជនជាតិភាគតិច។ ក្រសួងអប់រំនិងបណ្តុះបណ្តាល និងគណៈកម្មាធិការប្រជាជននៅតាមខេត្ត ក្រុង ធ្វើការប្រកាសជាចំហ តម្លាភាពក្នុងការជម្រើសសិស្សប្រព័ន្ធមហាវិទ្យាល័យបម្រុង មហាវិទ្យាល័យ និងក្រោយមហាវិទ្យាល័យប្រព័ន្ធរៀបរយ។ រាល់មូលដ្ឋានអប់រំមហាវិទ្យាល័យ ត្រូវផ្សព្វផ្សាយអនុវត្តមុឺងម៉ាត់តាមសេចក្ដីកំណត់ជាធរមាន ស្ដីពីគោលនយោបាយឧបត្ថម្ភ បណ្តុះបណ្តាលក្រោយមហាវិទ្យាល័យដល់ជនជាតិភាគតិច។ល។
តាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល ពុងស្វឹនញ៉ា ការអនុវត្តច្បាប់អប់រំឆ្នាំ ២០១៩ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានលើកជូនរដ្ឋាភិបាលនូវសេចក្ដីព្រាងអនុក្រឹត្យនៃការកំណត់របបជ្រើសតាំងសិស្សចំពោះសិស្ស និស្សិតជនជាតិភាគតិច។ សេចក្ដីព្រាងនៃអនុក្រឹត្យ សំដៅដោះស្រាយនូវបញ្ហាសំខាន់ៗមួយចំនួន ដើម្បីជម្នះនូវភាពខ្វះចន្លោះក្នុងគោលនយោបាយជ្រើសតាំង។ ចំពោះក្រុមគោលនយោបាយឧបត្ថម្ភបណ្ដុះបណ្ដាល ទាក់ទាញបញ្ញវន្ត ដោះស្រាយការងារធ្វើនៅភូមិភាគសម្រាប់និស្សិតប្រឡងសញ្ញាបត្រ សម្រេចនិទ្ទេសល្អបង្គួរ និងល្អបំផុតជាជនជាតិភាគតិច ពង្រីកប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជូនជនជាតិភាគតិច។ រដ្ឋមន្រ្តី ពុងស្វឹនញ៉ា បានឱ្យដឹង ផ្នែកអប់រំតែងខិតខំប្រឹងប្រែងពិនិត្យពិច័យ ជម្រើសសិស្សជាជនជាតិភាគតិចមានទេពកោសល្យ ដើម្បីមានរបបគោល នយោបាយអាទិភាពបណ្ដុះបណ្តាល បង្កប្រភពកម្មាភិបាលស្នូល ដំបូងបង្អស់សម្រាប់តំបន់ជនជាតិភាគតិច បន្ទាប់ពីនោះគឺការរួមចំណែកប្រភពធនធានមនុស្សបម្រើប្រទេសជាតិ។
តាមប្រសាសន៍លោករដ្ឋមន្រ្តី រចនាសម្ព័ន្ធមុខរបរក្នុងការបណ្ដុះបណ្តាលធនធានមនុស្សជូនតំបន់ជនរួមជាតិភាគតិច តំបន់ភ្នំ គប្បីមានការផ្លាស់ប្ដូរ។ ក្នុងនោះ ទន្ទឹមនឹងក្រុមមុខរបរ”ប្រពៃណី” ដូចជាសុខាភិបាល អប់រំ កសិ-រុក្ខកម្ម គប្បីបង្កើនក្រុមមុខរបរខាងបច្ចេកទេស វប្បធម៌សិល្បៈ។ល។ គប្បីផ្ដោតអារម្មណ៍ដល់ការបណ្ដុះបណ្តាល គ្រូបង្រៀននៅនឹងភូមិភាគសម្រាប់តំបន់ជនរួមជាតិភាគតិច រដ្ឋមន្រ្តី បានឱ្យដឹង៖ លោកគ្រូ អ្នកគ្រូ ដែលលូតលាស់ក្នុងភូមិឃុំ កាលបើបានឆ្លងកាត់ការបណ្ដុះបណ្តាលត្រឹមត្រូវ ហើយបានមកបម្រើការងារនៅភូមិភាគទៀតនោះ គឺមានប្រសិទ្ធភាពខ្លាំងណាស់ និងបង្កភាពលំនឹង យូរអង្វែងទៀតផង។ “ការជ្រើសតាំងឬទាក់ទាញបញ្ញវន្តក្ដី ក៏ត្រូវតែធានាបទដ្ឋាន គ្មានការបន្ធូរបន្ថយឬអធ្យាស្រ័យលើមូលហេតុណាមួយឡើយ។ ព្រមជាមួយគ្នានោះ គឺបង្កលក្ខណៈសម្រាប់សិស្សត្រៀមលក្ខណសម្បត្តិល្អបំផុតមុនពេលឈានចូលរៀន” លោករដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះ។
លោកហាង៉ុកចៀង ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ឱ្យដឹង៖ ការត្រួតពិនិត្យលើកនេះរបស់ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា គឺសំដៅត្រៀមបម្រុងឱ្យការផ្សព្វផ្សាយកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ -២០៣០។ល។ ក្រសួងអប់រំនិងបណ្ដុះបណ្តាល គប្បីបន្តការសិក្សាស្រាវជ្រាវដើម្បីដាក់ចេញនូវគោលនយោបាយទាក់ទាញបញ្ញវន្ត ដោះស្រាយការងារធ្វើនៅភូមិភាគសម្រាប់និស្សិតប្រឡង សញ្ញាបត្រសម្រេចនិទ្ទេសល្អនិងល្អបំផុតជាជនជាជនជាតិភាគតិច។ ក្នុងនោះ ធ្វើបច្ចុប្បន្នភាពទិន្នន័យ ស្ថានភាពជាក់ស្ដែង សំណើវិធានការដោះស្រាយអនុវត្តដែលពាក់ពន្ធដល់ក្រសួង ផ្នែក និងភូមិភាគនីមួយៗ៕
យោងតាម https://moet.gov.vn ប្រែសម្រួល៖ ថាច់ធី