មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/08/2020 - 16:48

ឆន្ទៈ​របស់​យុវតីសិស្ស​ក្រី​ក្រ

ថា​ច់​ធីធូទ្រិញ សិស្ស​ថ្នា​ក់​ទី ១០A3 សាលា​វិទ្យា​ល័យ​លឿង​ឌិញ​កួ ទីប្រ​ជុំ​ជន​ឡុង​ភូ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ បាន​ពុះ​ពារឆ្លង​កាត់​លំ​បាក​ ដើម្បី​ក្លា​យជាសិស្ស​ពូកែ​។​

 

 ​ ប្អូន​ថា​ច់​ធីធូទ្រិញ។​

ជើងទាំង​ពី​របស់​ធូទ្រិញ ពិការ​តាំង​ពី​កំ​ណើត​។​ គ្រប់​អា​យុ​ចូល​រៀន​ ប្អូន​សុំ​ឪ​ពុក​ម្តាយ​ទៅ​រៀន​។​ រៀង​រាល់​ថ្ងៃ​ ឪ​ពុក​ ម្តាយ​ទៅ​ធ្វើ​ការ​ឈ្នួល​ ប្អូន​បាន​ជីដូន​ជូន​ទៅ​រៀន​។​ មិន​ឱ្យ​អ្នក​មាន​គុណ​ខក​បំណង​ ប្អូន​តែង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​។​ ធូទ្រិញ រៀប​រាប់​៖ “នៅ​ផ្ទះ​ប្អូន​មិន​ហ៊ាន​ដើរ​ព្រោះ​ជើង​ឈឺ​ ប៉ុន្តែ​ពេល​ទៅ​កាន់​សាលា ឃើញ​មិត្ត​ភក្តិ​លេង​សប្បាយ​ ប្អូន​ក៏​ចង់​លេង​នឹង​គេដែរ​។​ តាំង​ពី​ពេល​នោះ​មក​ ប្អូន​ក៏​ហា​ត់ឈាន​ឆ្លង​ពី​តុមួយ​ទៅ​តុមួយ​។​ ទោះ​បីជើង​ឈឺ​ក៏​ដោយ​តែប្អូន​ខំអត់​ទ្រាំ​ និង​លើ​ក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា​ ត្រូវ​ប្រឹង​ប្រែង​ព្យា​យាម​រៀន​សូត្រ​ឱ្យ​ពូកែ​ ដើម្បី​បាន​ទៅ​រៀន​ជួប​ជុំ​លេង​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​”។​

ពេល​ចូល​រៀន​អនុវិទ្យា​ល័យ​  បាន​ការ​លើក​ទឹក​ចិត្ត​របស់​អ្នក​គ្រូ​ និង​មិត្ត​ភក្តិ​ ធូទ្រិញក៏​សម្រេច​ទៅ​វះកាត់​នូវ​ពេល​ដែល​មាន​សប្បុរស​ជន​ឧបត្ថម្ភ​ប្រាក់​។​ បច្ចុប្បន្ន​ ជើង​របស់​ប្អូន​បាន​ឆ្លង​កាត់​ការ​វះកាត់​ចំ​នួន​ ៧ ដង​ ប្អូន​អា​ច​ដើរ​បាន​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ដើរ​ឆ្ងាយ​មិន​ទាន់​រួច​ ព្រោះ​ជើង​នៅ​ឈឺ​។​ ប្អូន​ទ្រិញសំ​ណេះ​សំ​ណាល​៖  “ ក្តី​ប្រាថ្នា​ធំ​បំ​ផុត​របស់​ប្អូន​គឺបាន​ទៅ​រៀន​ និង​បាន​លេង​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​ទើប​ប្អូន​ទ្រាំ​ឈឺ​។​ ឥឡូ​វ ប្អូន​អា​ច​ដើរ​ទៅ​មក​ក្នុង​បន្ទប់​រៀន​និង​ទៅ​បន្ទប់​អនា​ម័យបាន​ដោយ​ខ្លួន​ឯង​ ប្អូន​សប្បាយ​ចិត្ត​ណា​ស់​។​ ប្អូន​នឹង​ខំប្រឹង​រៀន​ឱ្យ​ពូកែ​ ដើម្បី​ក្លា​យជាគ្រូ​បង្រៀន​វិញ្ញា​សាអប់​រំសីល​ធម៌​ពលរដ្ឋ​។​ ព្រោះ​ឪ​ពុក​ម្តាយ​តែង​ដាស់​តឿន​ប្អូន​ឱ្យ​ខំប្រឹង​រៀន​សូត្រ​ដើម្បី​អនា​គត នឹង​រក​បានការ​ងារ​ធ្វើ​ ចិញ្ចឹម​ជីវ​ភាព​”។​

ពេល​យប់​ ធូទ្រិញរៀន​មេរៀន​ ធ្វើ​លំ​ហា​ត់​និង​មើល​មេរៀន​សម្រាប់​ថ្ងៃ​ស្អែក​។​ ព្រឹក​ឡើង​ធូទ្រិញទៅ​សាលា​តាំង​ពី​ព្រលឹម ដើម្បី​មើល​មេរៀន​ឡើង​វិញ​និង​ដោះ​ដូរ​នឹង​មិត្ត​ភក្តិ​អ្វី​ដែល​មិន​ទាន់​យល់​។​ លោក​គ្រូ​កាវ​ហ្វាង​ឌឹក ទទួល​បន្ទុក​ថ្នា​ក់​ទី ១០A3 ឱ្យ​ដឹង​៖   “ ប្អូន​ទ្រិញ ជាសិស្ស​ស្លូត​បូត មាន​ឆន្ទៈ​និង​ការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​រៀន​សូត្រ​និង​ក្នុង​ជីវ​ភាព​។​ ថ្វី​បើ​ការទៅ​មក​ដោយ​លំ​បាក​ ប៉ុន្តែ​ប្អូន​តែង​អស់​ពី​ចិត្ត​ចូល​រួម​សកម្ម​ភាព​ដែល​ស្រប​នឹង​សមត្ថ​ភាព​រ​បស់ប្អូន​ អា​ស្រ័យ​សាលា​ឬ​ថ្នា​ក់​ចាត់​តាំង​។​ ឆ្នាំ​នេះ​ ប្អូន​ទទួល​បាន​កិត្តិ​នា​មជាសិស្ស​ពូកែ​ ហើយ​នោះ​គឺជា​ចំ​ណុច​ពិសេស​គួរ​ឱ្យ​ស្ងើច​សរ​សើរ​” ៕​

លីធាន​-លេង​មី

ចែករំលែកអត្ថបទ