វិទ្យាស្ថានសុខភាពសាកល Barcelona (ISGlobal) ប្រទេសអេស្បា៉ញ និងសាកលវិទ្យាល័យភាគខាងត្បូង California សហរដ្ឋអាមេរិក ឈានមុខគេក្នុងការសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំពិនិត្យអង្កេតការទាក់ទងគ្នារវាងភាពកខ្វក់និងកត្តាបរិស្ថានទៅនឹងស្ថានការណ៍ធាត់លើស ទម្ងន់ចំពោះកុមារ។
រូប៖ AFP
ការសិក្សាស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យកុមារជាង១.៣០០ នាក់ ចាប់ពីអាយុ៦-១១ឆ្នាំ ចំនួន៦ប្រទេសនៅទ្វីបអឺរ៉ុប ដូច៖ ប្រទេសបារាំង ក្រិច ឡេតូនី ន័រវ៉េ អេស្ប៉ាញ និងចក្រភពអង់គ្លេស។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានវាយតម្លៃលើសន្ទស្សន៍ទម្ងន់ខ្លួន (BMI) រង្វង់ចង្កេះ កម្រាស់ផ្នត់ស្បែក និងបរិមាណខ្លាញ់ក្នុងរាងកាយ ដើម្បីកំណត់ដឹងភាពធាត់លើសទម្ងន់ចំពោះកុមារ។ កំណត់ឈាម និងទឹកនោមរបស់កុមារ និងម្តាយពេលពរផ្ទៃក៏ត្រូវបានធ្វើការវិភាគលម្អិតផងដែរ។
សារធាតុដែលបណ្តាលឱ្យកខ្វក់ ត្រូវបានពិនិត្យអង្កេតរួមមាន សមាសភាពដែលមាននៅក្នុងអាកាសធាតុ បរិស្ថានសាងសង់ បរិស្ថានបៃតង ការជក់បារី និងគ្រប់សារធាតុគីមីដែលបង្កភាពកខ្វក់ (សារធាតុសរីរាង្គដែលនៅយូរថ្ងៃក្នុងបរិស្ថាន លោហធាតុធុនធ្ងន់ phthalate, phenol និងថ្នាំកម្ចាត់សត្វល្អិតជាដើម)។
លទ្ធផលសឱ្យឃើញថា ជាមធ្យមភាគមានកុមារ២៩%មានអាការៈធាត់លើសទម្ងន់។ ក្នុងនោះ មានកុមាររងប៉ះពាល់ដោយសារផ្សែងបារី (កាលនៅក្នុងផ្ទៃ ឬប៉ះពាល់ផ្សែងបារីកាលពីកុមារភាព) កខ្វក់អាកាសធាតុ មានដូច៖ (ផង់ធូលី PM2.5 និង PM10 ឬក៏នីតែល ឌីអុកសុីត នៅក្នុងផ្ទះក៏ដូចជាបរិយាកាសខាងក្រៅ) លក្ខណៈមួយចំនួននៃបរិស្ថានសាងសង់ដែលពាក់ព័ន្ធនឹង BMI ខ្ពស់ជាង៕
ហ្វាងដេវ (យោង៖ Theo ANI, ScienceDirect) ប្រែសម្រួល៖ លីសៀ