20/07/2020 - 14:57

វិធី​សាស្រ្ត​MRI ថ្មី​ បង្កើន​ការ​ព្យា​បាល​ជំ​ងឺ​ផាកឃីនសុន(Parkinson)

ការ​សិក្សា​ស្រាវ​ជ្រាវ​អា​ស្រ័យ​មហា​វិទ្យា​ល័យ​នីរតី​ Texas (UTSW សហរដ្ឋ​អា​មេរិក​) អនុវត្ត​ដោយ​ប្រើ​បច្ចេក​ទេ​សថត ​(MRI) កម្រិត​ខ្ពស់​ចំ​នួន​៣​៖ ការ​ថត​ Axon បង្កើត​ផែន​ទីកំ​ណត់​កម្រិត​របួស​និង​ថត​ប្រើ​ឧបករ​ណ៍បញ្ច្រាស់​ IR ពិនិត្យ​រក​រ​បួស​ដែល​ទាក់​ទង​ដល់​ប្រាជ្ញា​។​

អ្នក​ជំ​ងឺ​ Parkinson រាប់​លាន​នា​ក់មាន​សង្ឃឹម​កែ​លម្អ​ជីវ​ភាព​ អា​ស្រ័យ​បច្ចេក​ទេ​សថត​MRIថ្មី​។​ រូប​ថត​៖ Getty Images

តាមក្រុម​អ្នក​ស្រាវ​ជ្រាវ​ បច្ចេក​ទេ​សថត​ MRI ជឿន​លឿន​ ជួយ​ដល់​ការ​ព្យា​បាល​អា​ការៈ​ស្វិត​ញ័រ (Parkinson)  ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​វះកាត់​និង​តិច​ជះឥទ្ធិពល​បន្ទាប់​បន្សំ​ ឆ្លង​តាម​រយៈ​នោះ ​អនុញ្ញាត​ឱ្យ​អ្នក​ជំ​នា​ញ​ការ​ផ្ដុំ​កម្លាំង​ទៅ​កន្លែង​តូចៗ​នៅ​តំ​បន់​ឆ្លុះ​មើល​ចូល​ជ្រៅ​ខាង​ក្នុង​ខួរ​ទាក់​ទង​ដល់​ការ​កម្រើក​។​ អា​ស្រ័យ​ហេតុ​នោះ​ គេអា​ច​កាត់​ចេញ​ ឬ​រំលាយ​ជាលិកាខួរ​ដែល​មាន​បញ្ហា​ដោយ​បច្ចេក​វិទ្យា​បាញ់​អ៊ុលត្រា​សោ​ដែល​មាន​អាំង​តង់សេតេខ្ពស់ ​(HIFU)។​ ប្រៀប​ខ្លាំង​នៃ​វិធី​សាស្រ្ដនេះ​ គឺកាត់​បន្ថយ​ការគ្រោះ​ថ្នា​ក់​នៃ​ការ​បំ​ផ្លាញ​ជាលិកាខួរ​ល្អ​ជា ទប់ស្កាត់​ជះឥទ្ធិពល​ បន្ទាប់​បន្សំ​ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​ធ្វើ​ដំ​ណើរ ពិបាក​និយាយ​ឬ​និយាយ​ជាប់​ៗ​។​ ធម្ម​តា​ការ​ជះឥទ្ធិពល​យ៉ាង​នេះ ​គ្រាន់​តែជា​បណ្ដោះអា​សន្ន​ ប៉ុន្តែ​មាន​ករ​ណីប្រ​ហែល​ពី​១៥​-២០% អូស​អន្លាយ​ជារៀង​ រហូត​។​

ជំ​ងឺ​ Parkinson កើត​ឡើង​ខណៈ​ពេល​កោសិកាប​ង្កើត​ចេញ​ dopamine (ភ្នា​ក់ងារ​បញ្ជូន​កោសិកាស​រសៃ​ប្រ​សាទ​ចាំ​បាច់​សម្រាប់​ដំ​ណើរការ​ចលនា​របស់​រាងកាយ​) នៅ​លើ​សរីរាង្គ​ខួរ​ងាប់។​ មូល​ហេតុ​នៃ​ស្ថាន​ការ​ណ៍​នេះ​មិន​ទាន់​បាន​បញ្ជា​ក់​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែអា​ច​រៀប​រាប់​កត្តា​មួយ​ចំ​នួន​អា​ច​មាន​ហា​និភ័យ​ ដូច​ជា​ តំ​ណពូជ​ ជ្រាប់ជាតិ​គីមី​ពុល​ មាន​ដូច​ថ្នាំ​កម្ចាត់​ដង្កូវ​ ថ្នាំ​កម្ចាត់​ស្មៅ​ជាដើម​។​ បច្ចុប្បន្ន​  ជំ​ងឺ​នេះ​មិន​ទាន់​មាន​វិធី​សាស្រ្ត​ព្យា​បាល​នៅ​ឡើយ​ អា​ចត្រឹម​តែប្រើ​ថ្នាំ​សម្រាប់​គ្រប់​គ្រង​រាល់​អា​ការៈ​ប៉ុណ្ណោះ​។​

សព្វ​ថ្ងៃ​ បច្ចេក​ទេ​ស MRI ចំ​នួន​៣​ដែល​បាន​បរិយា​យ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ ត្រូវ​បាន​នា​យក​ដ្ឋាន​គ្រប់​គ្រង​ស្បៀង​អា​ហា​រនិង​ឱសថ​ សហរដ្ឋ​អា​មេរិក ​(FDA) អនុញ្ញាត​ឱ្យ​អនុវត្ត​លើ​មនុស្ស​។​  មហា​វិទ្យា​ល័យ​នីរតី​ Texas ឱ្យ​ដឹង​ ពួក​គេនឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ព្យា​បាល​ឱ្យ​អ្នក​ជំ​ងឺ​នៅ​រដូវ​ភ្លៀង​នេះ​៕​

                                            ដឿងថឹក (កាសែត​ Health Site) ប្រែសម្រួល​៖ ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អ្នក​ជំ​ងឺ​ Parkinson