លោកផាមមិញហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកវុងលីម ខេត្តវិញឡុង បានសំណូមពរដល់ឃុំនានាធ្វើការត្រួតពិនិត្យ និងពង្រឹងទំនប់ទឹកក្នុងរដូវភ្លៀងនាឆ្នាំ២០២០។
ទំនប់ទឹកតំបន់ជនជាតិខ្មែរស្រុកវុងលីម បានកសាងយ៉ាងរឹងមាំ។
តាមប្រសាសន៍ លោកផាមមិញហ្វាង ទំនប់ទឹកលើភូមិសាស្រ្តស្រុកជាសារវន្តបានធានាប្រភពទឹកស្រោចស្រព ជួយប្រជាជនកាត់បន្ថយការខូចខាតដោយសារជ្រាបទឹកប្រៃដូចកាលពីដើមឆ្នាំ។ ការពង្រឹងទំនប់ទឹកនាបច្ចុប្បន្នគឺជាការចាំបាច់ ពីព្រោះមានភ្លៀងជោកជាំ ដើម្បីចៀសវាងស្ថានភាពជន់លិចក្នុងរដូវវស្សា។ បងង្វៀនហ្វាងថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ឱ្យដឹង៖ លើភូមិសាស្រ្តឃុំមានទំនប់ទឹកស្ថិតនៅតាមដងផ្លូវភ្ជាប់ភូមិស្វឹងមិញ ២ អាងញើង និងទ្រុងត្រាច់ ។ល។ ការការពារទំនប់ទឹកទាំងនេះកាលពីមុនជួបការលំបាក ពីព្រោះដងផ្លូវនេះមិនទាន់បានបង្កើនកម្រិត។ ខណៈពេលផ្សព្វផ្សាយកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍តំបន់ជនជាតិភាគតិច ឃុំក៏បានគួបបញ្ជូលទៅក្នុងគម្រោងជីកស្តារព្រែកប្រឡាយ រួចក៏មានការពង្រឹងលូរំដោះទឹកផងដែរ។ មកទល់ពេលនេះ ប្រព័ន្ធទំនប់ទឹកលើភូមិសាស្រ្តឃុំត្រូវបានកសាងយ៉ាងរឹងមាំ ធានាបរិមាណទឹកចាំបាច់។ លោកផាមមិញហ្វាង ឱ្យដឹងបន្ថែម៖ ឃុំដែលស្ថិតនៅក្បែរព្រែកវុងលីម ដូច៖ ឃុំទ្រុងថាញ់ដុង ឃុំទ្រុងថាញ់តឺ។ល។ ការធានាប្រភពទឹកសម្រាប់វាលស្រែដាំកក់ក៏ត្រូវបានអនុវត្តល្អ ម្ល៉ោះហើយរបរត្បាញកក់លើភូមិសាស្រ្ត តែងមានវត្ថុធាតុដើមបន្តដំណើរការ។ ផ្តើមពីនោះ ធានាការងារដល់ពលករជាច្រើននៅជនបទ។
អាស្រ័យស្រុកវុងលីមជំរុញការផ្សព្វផ្សាយ ម្ល៉ោះហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទនិយាយរួម និងការថែរក្សាទំនប់ទឹកនិយាយដោយឡែក ត្រូវបានប្រជាជនយល់ស្របជានិច្ច ។ បងស៊ឺនថាញ់ហ្វាង នៅភូមិស្វឹងមិញ ២ ឱ្យដឹង៖ “យើងខ្ញុំតែងយកចិត្តទុកដាក់ ពិនិត្យមើល ប្រសិនបើឃើញទំនប់បាក់ធ្លុះនោះ គឺជូនដំណឹងដល់រដ្ឋអំណាចហើយរួមគ្នាជួសជុល។ ចាប់ពីថ្ងៃទំនប់ទឹកត្រូវបានកសាងដោយបេតុង ប្រភពទឹកត្រូវបានធានា ពិសេសគឺរដូវប្រាំង ម្ល៉ោះហើយខ្ញុំដាំដំណាំរួមផ្សំមួយរដូវបន្ថែមទៀត ឃើញថារកបានប្រាក់ចំណូលលំនឹងផង”។ បងសើុងសុភាព នៅភូមិកំពង់រលីង ឃុំទ្រុងត្រាច់ មានសេចក្តីរីករាយ ដ្បិតអីរដូវទឹកប្រៃកន្លងហើយ ដោយសារមានទំនប់ស្ដុកទឹកសាប ទើបចម្ការក្រូចថ្លុងបាន ៣ ឆ្នាំរបស់គាត់ មានទឹកស្រោចស្រពគ្រប់គ្រាន់៕
ហាថាញ់-លីសៀ