ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/07/2020 - 15:23

ហ្វឹក​ហ្វឺន​ បំ​ប៉នចំ​ណេះ​ដឹង​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​

កាម៉ាវ៖ គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ទើប​រៀប​ចំ​សន្និ​សីទបើ​ក​វគ្គ​ហ្វឹក​ហ្វឺន​ បំ​ប៉នចំ​ណេះ​ដឹង​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយក្នុង​ជន​ជាតិ​ភាគ​តិ​ច​ ឆ្នាំ​ ២​០២​០ ។​

តំ​ណា​ង​ចូល​រួម​អង្គ​សន្និ​សីទហ្វឹក​ហ្វឺន​អ្នក​មាន​ប្រ​ជា​ប្រិយ​។​

តាម​នោះ​ មាន​តំ​ណា​ង​អ្នក​មាន​ប្រ​ជា​ប្រិយ​ចំ​នួន​ ៧​១​ នា​ក់ នៅ​ខេត្ត​កាម៉ាវ ហ្វឹក​ហ្វឺនបំ​ប៉នចំ​ណេះ​ដឹង នូវ​ប្រ​ធាន​បទ​មាន​ដូច​ ៖ ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​សេច​ក្តី​កំ​ណត់​ ស្តីពី​ការ​ដាក់​ពិន័យ​រដ្ឋ​បាល​លើ​វិស័យ​ចរាចរ​ណ៍ផ្លូវ​គោ​ក និង​ផ្លូវ​រថភ្លើង​ តាម​អនុក្រឹត្យ​លេខ​ ១​០០/២​០១​៩​/NĐ-CP ចុះ​ថ្ងៃ​ទី ៣​០ ខែ​ធ្នូ ឆ្នាំ​ ២​០១​៩​ របស់​នា​យក​រ​ដ្ឋមន្រ្តី​។​ ផ្សព្វ​ផ្សាយ​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ៨​៨​/២​០១​៩​/QH14 ចុះ​ថ្ងៃ​ទី ១​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២​០១​៩​ របស់​រដ្ឋ​សភា​ អនុម័ត​លើ​គ្រោង​ការ​ទូទៅ​ ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២​០២​១​-២​០៣​០ ។​ ក្រៅ​ពី​នោះ​ អង្គ​សន្និ​សីទហ្វឹក​ហ្វឺន​លើ​ក​នេះ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ថែម​ទាំងបាន​បំ​ពាក់​បំ​ណិន​ខាង​ផ្នែក​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​អនុវត្ត​ល្អ​តាម​គោ​លការ​របស់​បក្ស​ គោ​លនយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។​ ជំ​រុញ​ខ្លាំង​ក្លា​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថហូជីមិញ​ អំ​ពី​ការ​ពង្រឹង​ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ​។​ ផ្សព្វ​ផ្សាយ​ផែន​ការ​អនុវត្ត​គម្រោង​គោ​លនយោ​បាយ​ពិសេស​ ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​លើ​ភូមិ​ភាគ​ខេត្ត​កាម៉ាវ ៕

យោ​ងតាម​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ

ចែករំលែកអត្ថបទ