បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាល XIV រសៀលថ្ងៃ ១២ ខែមិថុនា ក្រោមកិច្ចដឹកនាំរបស់អនុប្រធានប្រចាំការនៃរដ្ឋសភា លោកស្រី តុងធីផុង រដ្ឋសភានឹងដំណើរការ ពិភាក្សានៅសាលប្រជុំស្ដីពីកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។
អនុប្រធានប្រចាំការនៃរដ្ឋសភា លោកស្រី តុងធីផុង ថ្លែងការសរុបសេចក្ដីក្នុងកិច្ចពិភាក្សា។
តាមរបាយការណ៍លើកឡើងរបស់រដ្ឋាភិបាល កម្មវិធីរួមមានគម្រោង និងអនុគម្រោងរួមផ្សំចំនួន ១០។ កម្មវិធីត្រូវបានអនុវត្តនៅភូមិសាស្រ្តតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ គឺបណ្តាឃុំដែលមានអត្រាគ្រួសារជនជាតិភាគតិចចាប់ពី ១៥% ឡើងទៅ បែងកំណត់ជា៣តំបន់ទៅតាមកម្រិតអភិវឌ្ឍន៍។ មុខសញ្ញាអនុវត្តនៃកម្មវិធី គឺភូមិ ឃុំ តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។
មានយោបល់ចំនួន២៥លើកឡើងក្នុងសាលប្រជុំ។ សមាជិករដ្ឋសភាតែងបញ្ជាក់ពីភាពចាំបាច់; ផ្ញើក្ដីជឿជាក់ ក្ដីសង្ឃឹម ស្ដីពីកម្មវិធី ព្រមជាមួយនោះសំណើរាល់ដំណោះស្រាយជាក់ស្ដែង សំដៅផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព កម្មវិធីក្នុងរយៈពេលខាងមុខ។
សរុបសេចក្ដីក្នុងកិច្ចពិភាក្សា អនុប្រធានប្រចាំការនៃរដ្ឋសភា លោកស្រី តុងធីផុង បានបញ្ជាក់៖ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ប្ដេជ្ញាចិត្ត ស្មោះត្រង់ ចែករំលែករាល់ការលំបាកជាមួយជនរួមជាតិ មានយោបល់ជាច្រើនរបស់សមាជិករដ្ឋសភាបានលើកឡើងចំៗ និងប្រមូលផ្ដុំ ពិភាក្សាយោបល់អំពីបញ្ហាចាំបាច់ ដើម្បីអនុវត្ត ប្រកបដោយប្រសិទ្ធភាពសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា។ គោលនយោបាយជនជាតិតែងបានបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម គ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ភូមិភាគ ទូទាំងប្រទេសយកចិត្តទុកដាក់អនុវត្ត។ ប្រទេសយើងបានអនុវត្តជោគជ័យ សម្រេចលទ្ធផលខ្ពស់ លទ្ធផលល្អប្រសើរក្នុងការអនុវត្តគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ ជីវភាពរបស់ជនរួមជាតិបានលើកកម្ពស់។ រដ្ឋាភិបាលដាក់ជូនរដ្ឋសភា ដើម្បីមានសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយជាក់ស្ដែង នោះគឺបន្តបង្កើតឱ្យទៅជាសេចក្ដីសម្រេចចិត្តរបស់បក្ស សេចក្ដីកំណត់រដ្ឋធម្មនុញ្ញ២០១៣និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា។ ផ្អែកលើស្មារតីនោះ រាល់មតិយោបល់របស់សមាជិករដ្ឋសភា បានឯកភាពថា៖ រដ្ឋសភាចាំបាច់ត្រូវមានសេចក្ដីសម្រេចចិត្តផ្ដល់សច្ចានុមតិលើគោលការណ៍វិនិយោគកម្មវិធី៕
យោងតាម https://baodantoc.vn. - ប្រែសម្រួល ថាច់ធី