15/06/2020 - 14:23

លឿងហ្វា រក្សាខ្ជាប់ឃុំសុវត្ថិភាព អំពីសន្តិសុខសណ្តាប់ធ្នាប់

ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ មានផ្ទៃដីមួយភាគប្រប់នឹងផ្លូវជាតិលេខ៦០ ឆ្លងទៅស្រុកទីវកឹង ថ្កូវ។ល។ លើភូមិសាស្រ្តឃុំមានក្រុមហ៊ុនអាជីវកម្ម និងមូលដ្ឋានផលិត ធ្វើអាជីវកម្មជាច្រើន។ នេះជាឱកាសងាយស្រួយដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ទន្ទឹមនឹងនោះ ក៏បង្កប់នូវភាពស្មុគស្មាញអំពីសន្តិសុខសណ្តាប់ធ្នាប់ផងដែរ។ ថ្វីត្បិតដូច្នោះក្តី ជាមួយស្មារតីសាមគ្គី មូលមតិ រួមកម្លំាងគ្នារបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជន ឃើញថាច្រើនឆ្នាំបន្តបន្ទាប់ លឿងហ្វារក្សាខ្ជាប់កិត្តិនាមជាឃុំសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់ និងចលនា  “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ”។

ប្រជាជនភូមិពន្លាជ័យដាក់អំពូលភ្លើងតាមដងផ្លូវ កាត់បន្ថយគ្រោះថ្នាក់ចរាចរនិងធានាសន្តិសុខសណ្តាប់ធ្នាប់។

វរសេនីយ៍ត្រីង្វៀនវ៉ាន់ត្វឹង ប្រធាននគរបាលឃុំលឿងហ្វា ឱ្យដឹង៖ ដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមានអំពីសន្តិសុខសណ្តាប់ធ្នាប់ ច្រើនឆ្នាំកន្លង ជាមួយតួនាទីស្នូល នគរបាលឃុំបានម្ចាស់ការបង្ការទប់ស្កាត់នូវបទល្មើសផ្សេងៗ។ ព្រមជាមួយនោះ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំដាក់ចេញ សេចក្តីសម្រេចចិត្តក្នុងការដឹកនាំគណៈ ផ្នែក អង្គការមហាជនពង្រឹងចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” និងផ្សព្វផ្សាយផែនការវាយលុកបង្ក្រាបរាល់បទល្មើស ព្រមទាំងមានការបូកសរុបបណ្ដោះអាសន្ន  បូកសរុបរួមដកស្រង់នូវបទពិសោធន៍។ ជាវិធានការមួយក្នុងការទប់ស្កាត់បទល្មើសប្រកបដោយប្រ សិទ្ធភាពនោះគឺនគរបាលឃុំ បានសហការជាមួយអង្គការមហាជននានា ជំរុញការងារផ្សព្វផ្សាយចលនាជាក់ស្តែង ចាប់ពីឆ្នាំ២០១៩ មកទល់ពេលនេះ ឃុំបានរៀបចំយាមល្បាត១៤៩លើក ធានាសន្តិសុខសណ្តាប់ធ្នាប់ ដោយមានអ្នកចូលរួម៩០២លើកនាក់។ ឆ្លងតាមរយៈនៃការយាមល្បាតបានប្រទះឃើញចោរលួចទ្រព្យសម្បត្តិ១ករណី រំសាយទីតាំងល្បែងស៊ីសងច្រើនកន្លែងនិងផ្តុំគ្នាយប់ជ្រៅជាដើម; សហការនឹងសមាគម អង្គការមហាជននានា បង្កើនការផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ; ជូនដំណឹងបានទាន់ពេល ពីកលល្បិចរបស់ឧក្រិដ្ឋជន និងបំផុសចលនាកសាងឃុំគ្មានកុមារ ប្រព្រឹត្តបទល្មើសពេស្យា ចារ គ្រឿងញៀន ធានាសុវត្ថិភាពខាងបង្ការនិងពន្លត់អគ្គិភ័យ ។ល។ ឆ្លងតាមរយៈនោះ ប្រជាជនលើកកម្ពស់ស្មារតីភ្ញាក់រលឹក ខ្នះខ្នែងចូលរួមបរិហារឧក្រិដ្ឋកម្ម។ ជាពិសេសប្រជាជនបានជូនដំណឹងមានតម្លៃចំនួន៥៣ដំណឹង ជួយនគរបាលឃុំឃាត់ខ្លួននិងចាត់ការមុខសញ្ញា ១២នាក់ពីបទបង្កអុកឡុកសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងល្បែងស៊ីសង ជល់មាន់ និងលួចរបស់របរជាដើម។

ដើម្បីកេណ្ឌកម្លាំងទូទាំងប្រជាជនបង្ការ ប្រឆាំងបទល្មើស នគរបាលឃុំបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាច កសាងនូវទម្រង់បង្ការប្រឆាំងបទល្មើសដូច៖ កសាងខ្លោងទ្វារបង្ការប្រឆាំងបទល្មើសចំនួន១៦កន្លែងតាមភូមិនានា រក្សាទម្រង់ផ្សព្វផ្សាយបញ្ចុះបញ្ចូល អប់រំមុខសញ្ញាក្នុងសហគមន៍ប្រជាជននៅវត្តពោធិវង្ស (ទ័ពថ្ម) ភូមិបាស្រែ បំពាក់កាម៉េរ៉ាសន្តិសុខ ចំនួន១៤គ្រឿង លើភូមិសាស្រ្តឃុំចំនួន៦កន្លែង; ចលនាប្រជាជនដាក់អំពូលភ្លើងតាមដងផ្លូវជនបទ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរចរ និងធានាសន្តិសុខសណ្តាប់ធ្នាប់។ល។ ពូគឹមង៉ុកហាញ់ នៅភូមិអូរជីក ឱ្យដឹង៖ “ខ្ញុំឃើញជនចម្លែកមុខ២នាក់ ចត់ម៉ូតូក្បែរផ្លូវបេតុង ចូលលួចចាប់មាន់ ខ្ញុំស្រែកហ៊ោនិងទូរសព្ទហៅលោកសឺនកុងថេ នគរបាលភូមិឱ្យបិទខ្លោងទ្វារបង្ការប្រឆាំងឧក្រិដ្ឋកម្ម។ ដោយសារបិទខ្លោងទ្វារទាន់ពេល ម្ល៉ោះហើយខ្ញុំនិងប្រជាជនអ្នកភូមិព្រមទាំងនគរបាលភូមិឡោមព័ទ្ធចាប់បានចោរ២នាក់ រួចប្រទះឃើញក្នុងបាវមានមាន់ជល់ជាច្រើនផង"៕

សឹនម៉ាល័យ- លីសៀ

  

ចែករំលែកអត្ថបទ