យោងតាមប្រសាសន៍ លោកង្វៀងហ្វាងទ្រេវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង រយៈពេលកន្លង ខេត្តអនុវត្តបានល្អការងារគិតគូរដល់ជនជាតិភាគតិច ដូច្នេះជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិ មានការផ្លាស់ប្តូរជាវិជ្ជមាន។
ជីវភាពសម្ភារៈមានភាពល្អប្រសើរ ដូច្នេះមជ្ឈមណ្ឌលលក់ទំនិញនៅហូវយ៉ាង
មានអតិថិជនច្រើនកុះករ។
យោងតាមនោះ ស្ថានភាពសេដ្ឋកិច្ច-សង្គមខេត្តហូវយ៉ាង និយាយរួម និងតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក បន្តអភិវឌ្ឍន៍សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ការផលិតកសិកម្មរបស់ខេត្តហូវយ៉ាងកំពុងអភិវឌ្ឍន៍យ៉ាងទូលំទូលាយ រចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មបានបង្វែរទៅរកទិសដៅវិជ្ជមាន។ លោកង្វៀងហ្វាងទ្រេវ ឱ្យដឹងបន្ថែម៖ ជនរួមជាតិខ្មែរនៅខេត្តហូវយ៉ាង រស់នៅចម្រុះជាមួយជនជាតិកិញ ដូច្នេះការអនុវត្តពិពិធកម្មទម្រង់កសិកម្ម ពង្រីកពូជដំណាំនិងសត្វចិញ្ចឹម ត្រូវបានប្រជាជនសម្របសម្រួលយ៉ាងឆាប់រហ័ស។ រួមជាមួយជនជាតិកិញ ជនជាតិភាគតិចនៅតំបន់នេះ ក៏បានអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងការផលិត ដូច្នេះបង្កើនបានតម្លៃផលិតផល។ ជាពិសេស កន្លែងខ្លះមានការចងសម្ព័ន្ធរវាងរដ្ឋ-អ្នកវិទ្យាសាស្ត្រ-អ្នកស្រែ-អាជីវករ។ អាស្រ័យការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាតំបន់នានាទប់ស្កាត់បានជំងឺរាតត្បាត បង្ការដង្កូវក្រាយ៉ាងឆាប់រហ័ស; អត្រាប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្ម ដាំដុះនិងវារីវប្បកម្ម កំពុងកើនឡើង។ល។
ទន្ទឹមនឹងការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋ តាមរយៈកម្មវិធី គម្រោងដែលមានលក្ខណៈពិសេស ជនជាតិភាគតិចនៅតំបន់នេះបានបង្ហាញ់ពីស្មារតីឈានឡើង ដូច្នេះជីវភាពរបស់ជនរួមជាតិភាគតិចក្រីក្របានល្អប្រសើរឡើង ប្រាក់ចំណូលក៏បានបង្កើនឡើង។ ទន្ទឹមនឹងនោះ ជនជាតិភាគតិចនៅទាំងបានគិតគូរពីសេវាកម្មសង្គមជាមូលដ្ឋាន ដូចជា៖ ផ្ទះនៅ សុខាភិបាល ទឹកប្រើប្រាស់ អនាម័យបរិស្ថាន ការជំនួយឧបត្ថម្ភពីសង្គម។ ផ្ដើមពីនោះ រួមចំណែកក្នុងការអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រតាមទិសដៅចីរភាពរបស់បក្សនិងរដ្ឋ។ លោកយ័ញវ៉ាន់ហ្វាង ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់A ឱ្យដឹង៖ “គោលនយោបាយស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើដល់កម្មករជនបទនិយាយរួមនិងជនជាតិខ្មែរនិយាយដោយឡែក បានជួយឱ្យពលករនៅជនបទមានការងារធ្វើលំនឹង។ ដូច្នេះ ជីវភាពរបស់គ្រួសារជនជាតិភាគតិចក៏កាន់តែប្រសើរឡើងដែរ។
ចំណុចពិសេសនៅហូវយ៉ាង តាមការវាយតម្លៃរបស់លោកទ្រេវ គឺកម្មវិធីគោលនយោបាយកាត់បន្ថយភាពក្រីក្រត្រូវបានអនុវត្តព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាព រួមចំណែកអនុវត្តទិសដៅកាត់បន្ថយភាពក្រីក្រពហុទិសនៅតំបន់ជនជាតិភាគតិច។ ដោយហេតុនេះ ទើបទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈកាល៣ឆ្នាំ (២០១៦-២០១៩) អត្រាគ្រួសារជនជាតិភាគតិចក្រីក្រកាត់បន្ថយ១២,៥៥% បើប្រៀបទៅនឹងចំនួនគ្រួសារជនជាតិភាគតិចទាំងអស់ (ឆ្នាំ២០១៦ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រគឺ៣១,៣៨% (២.៥៥១គ្រួសារ) ជារៀងរាល់ឆ្នាំកាត់បន្ថយមធ្យមភាគ ៤,១៨%៕
ហាថាញ-ទីទុយ