11/05/2020 - 15:34

ធានា​សុវត្ថិ​ភាព​ដល់​សិស្ស​ពេល​មក​កាន់​សាលា​

កាល​ពី​ថ្ងៃ​ទី៤​ ខែឧសភា​ សិស្សនិស្សិត​ខេត្ត​សុក​ត្រាំង​ ចាប់​ផ្តើម​ចូល​រៀន​ឡើង​វិញ​ ក្រោយ​ពីរយៈ​ពេល​ឈប់​សម្រាក​បង្ការ​ ទប់ស្កាត់​ជំងឺ​Covid-១​៩​។​ សាលា​រៀន​នានា​បាន​អនុ​វត្ត​វិធាន​ការ​ជាច្រើន​បង្ការ​ ទប់ស្កាត់​ជំងឺ​ (អនា​ម័យ​បាញ់​ថ្នាំ​កម្ចាត់​មេរោគ​នៅ​តាម​បន្ទប់​រៀន​ វាស់​កម្តៅ​ជាដើម​) ធានា​សុខ​ភាព​ដល់​សិស្សា​នុ​សិស្ស​...។​

សម​ណសិស្ស​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ សុក​ត្រាំង​

ចូល​ថ្នាក់​រៀន​តែង​ពាក់​ម៉ាស់។​

រយៈពេល​កន្លង​ ដោយ​សារ​រង​ផលប៉ះ​ពាល់​នៃ​ជំងឺ​ Covid-១​៩​ សាលា​រៀន​នៅ​លើភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​និយាយ​ដោយ​ឡែក​ និង​ទូទាំង​ប្រ​ទេស​និយាយ​រួម​ តែង​ឱ្យ​សិស្ស​ឈប់​រៀន​តាម​សេច​ក្តី​កំ​ណត់​។​ ទន្ទឹម​នឹង​នោះ​ សាលា​រៀន​បាន​ធ្វើ​ការ​សម្អាត​អនា​ម័យ​សាលា​ បន្ទប់​រៀន​ និង​បាញ់​សារ​ធាតុ​គីមី​កម្ចាត់​មេរោគ​ជាប្រ​ចាំ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​សិស្ស​ពេល​ចូល​រៀន​។​

លោក​គ្រូ​គឹមវ៉ាន់​ង៉យ នាយ​ក​រង​សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ សាលា​តែង​ចាត់​គ្រូ​បង្រៀន​សម្ព័ន្ធ​យុវជន​ និង​ក្រុម​សុខាភិបាល​ធ្វើ​អនា​ម័យ​សាលា​ បន្ទប់​រៀន​ និង​អន្តេ​វាសិក​ដ្ឋាន​ជាប្រ​ចាំ​ ម្ល៉ោះ​ហើយ​ពេល​មាន​សារ​លិខិត​របស់​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តា​ល​ខេត្ត​ ឱ្យ​សិស្ស​ចូល​រៀន​ គឺ​សាលា​បាន​ត្រៀម​លក្ខណៈ​ជាស្រេច​។​ ពេល​សិស្ស​ចូល​រៀន​សាលា​បាន​អនុ​វត្ត​ត្រឹម​ត្រូវ​នូវ​វិធាន​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​។​ សាលា​បាន​រៀប​ចំ​មាន​ទឹក​អា​ល់​កុល​លាង​ដៃ​កម្ចាត់​មេរោគ​ នៅ​មណ្ឌល​អន្តេ​វា​សិកដ្ឋាន​ បន្ទប់​រៀន​ និង​វាស់​កម្ដៅ​ឱ្យ​សិស្ស​ក្នុង​មួយ​ថ្ងៃ​៣​លើក​។​ អា​ស្រ័យ​សាលា​អន្តេ​វា​សិក​ ជាសាលា​ពិសេស​ដោយ​ឡែក​ មាន​សិស្ស​៦​១​៨​នាក់​  ហូប​ចុក ស្នាក់​នៅ​ក្នុង​មណ្ឌល​អន្តេ​វា​សិក​ដ្ឋាន​ ដើម្បី​ធានា​សុវត្ថិ​ភាព​សុខ​ភាព​ដល់​សិស្ស​ នៅ​អា​ហារ​ដ្ឋា​ន​ សាលា​បាន​ចែក​ពេល​ហូប​ចុកជាច្រើន​លើក​ ដើម្បី​ធានា​ឱ្យ​សិស្ស​រក្សា​គម្លាត​ពីគ្នា​បាន​ត្រឹម​ត្រូវ​ មិន​ផ្តុំ​គ្នា​និង​ហាម​មិន​ឱ្យ​សិស្ស​ចេញ​ក្រៅ​ ប្រ​សិ​នបើ​គ្មាន​ការ​ចាំ​បាច់​”។​ ប្អូន​ថា​ច់​យឺ សិស្ស​ថ្នាក់​ទី១​២​A៦​ សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ឱ្យ​ដឹង​៖ “ពេល​ចូល​រៀន​ គឺ​ប្អូន​ឃើញ​សាលា​ បន្ទប់​រៀន​ស្អាត​ស្អំ​ បាន​វាស់​កម្ដៅ​ លាង​ដៃ​ដោយ​អា​ល់​កុល​ជាប្រ​ចាំ​ និង​ពាក់​ម៉ាស់ ម្ល៉ោះ​ហើយ​ប្អូន​នឹង​នរចិត្ត​។​ ពិសេស​ពេល​វាស់​កម្ដៅ​ បើ​ប្រ​ទះ​ឃើញ​មិត្ត​ណាគ្រុន​ក្ដៅ​ គឺ​បញ្ជូលទៅ​បន្ទប់​សុខា​ភិបាល​ដើម្បី​ថែទាំ​។​ ក្រៅ​ពីនោះ​ សាលា​រៀន​នៅ​ទាំង​ផ្គត់​ផ្គង់​ទឹក​សាប៊ូជូត​ឥដ្ឋ ពួក​ប្អូន​អង្គុយ​ហូប​បាយ​ក៏​ឆ្ងាយ​ពីគ្នា​ មិន​ប្រ​មូល​ផ្តុំ​ច្រើន​ដូច​មុន​ ម្ល៉ោះ​ហើយ​ប្អូន​នឹង​នរចិត្ត​រៀន​សូត្រ​ដើម្បី​ត្រៀម​បម្រុង​ឱ្យ​ការ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ថ្នាក់​ជាតិ ​ក្នុង​ពេល​ខាង​មុខ​”។​

សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ខេត្ត​សុក​ត្រាំង​ គឺ​ជាសាលា​សម្រាប់​សម​ណសិស្ស​មក​ពី​ខេត្ត​ក្រុង​នានា​តំ​បន់​ណាម​បូ​ ម្ល៉ោះ​ហើយ​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​Covid-១​៩​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​។​ លោក​គ្រូ​ថា​ច់​រឹទ្ធិ នាយ​ក​រង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​  ឱ្យ​ដឹង​៖  “ពេល​អនុ​វត្ត​វិធាន​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​Covid- ១​៩​ សាលា​តែង​ធ្វើ​ការ​វាស់​កម្ដៅ​ លើក​ទឹក​ចិត្ត​សម​ណសិស្ស​លាង​ព្រះ​ហស្ត​ដោយ​ទឹក​អា​ល់​កុល​ កម្ចាត់​មេរោគ​ និង​ពាក់​ម៉ាស់។​ល។​ មក​ដល់​ពេល​នេះ​ ទាំង​គ្រូ​និង​សិស្ស​តែង​នឹង​នរចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន ​និង​រៀន​សូត្រ​។​ សាលា​មាន​លក្ខណៈ​ដោយ​ឡែក​ គឺ​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​ក្នុង​មួយ​ឆ្នាំ​រៀន​២​ថ្នាក់​ ម្ល៉ោះ​ហើយ​មុន​ពេល​ចូល​រៀន​ សាលា​បាន​កែប្រែ​កាល​បរិច្ឆេទ​បង្ហាត់​បង្រៀន​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​  ប៉ុន្តែ​មិន​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​ និង​ការ​ជម្រើស​សិស្ស​របស់​សាលា​នៅ​ឆ្នាំ​ខាង​មុខ​ឡើយ​”៕​

យ្វីអា​ញ់-វិមាន

ចែករំលែកអត្ថបទ