ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/05/2020 - 15:40

ប្រ​គល់​ប្រាក់​ជាង​២​ពាន់​លាន​ដុង​សម្រាប់​មូល​និធិ​បង្ការ​ ទប់ស្កាត់​ជំងឺ​ Covid-១​៩​

សុក​ត្រាំង​៖ គណៈ​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ទើប​ធ្វើ​ពិធី​ប្រ​គល់​ថវិកា​គាំ​ទ្រមូល​និធិ​បង្ការ​ ទប់ស្កាត់​ជំងឺ​ Covid-១​៩​ លើក​ទី​១​ ដោយ​ទឹក​ប្រាក់​ជាង​២​ពាន់​លាន​ដុង​ជូន​គណៈ​ចង្អុល​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ Covid-១​៩​ ខេត្ត​សុក​ត្រាំង​។​

 ​  គណៈ​ប្រ​ចាំ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ប្រ​គល់​ថវិកា​ជូន​គណៈ​ចង្អុល​

ការ​បង្ការ​ទប់ស្កាត់​ជំងឺ​ Covid-១​៩​ ខេត្ត​សុក​ត្រាំង​។​

លោក​ត្រឹង​វ៉ាន់​ខាយ នាយ​ក​រង​មន្ទីរ​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ ជំនួស​មុខ​គណៈ​ចង្អុល​ការ​ បង្ការ​ ទប់ស្កាត់​ជំងឺ​  Covid-១​៩​ ខេត្ត​សុក​ត្រាំង​ ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំ​ពោះ​ការ​រួម​វិភាគ​ទាន​យ៉ាង​សកម្ម​ ឆាប់​រហ័ស​និង​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​របស់​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ភាព​ អង្គ​ការ​ និង​បុគ្គ​ល។​ល។​ ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​អស់​នេះ​ គឺ​ផ្តល់​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង​ចំ​ពោះ​ក្រុម​គ្រូ​ពេទ្យ​ កង​ជួរ​កម្មា​ភិបាល​កំ​ពុង​បម្រើ​ការ​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ Covid-១៩​ ជួយ​ពួក​គាត់​បន្ត​ចូល​រួម​កម្លាំង​កាយ​និង​សម​ត្ថ​ភាព​ លើស​មរភូមិ​ថែទាំ ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន​៕

​       យ្វីអា​ញ់-មុនី

ចែករំលែកអត្ថបទ