ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/04/2020 - 09:32

រណសិរ្ស​ក្រុង​កឹង​ធើប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជន​រួម​ជាតិ​ខ្មែរ​

 (កឹង​ធើ) - នៅ​ថ្ងៃ​១​៤​ មេសា​ ឆ្នាំ​២០២០ គណៈ​ប្រ​តិភូ​ដឹក​នាំ​ដោយ​លោក​ស្រី​ង្វៀន​ធ្វីហាំង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​ក្រុង​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​គេន​និង​ជូន​ទេយ្យ​វត្ថុ​ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​អ្នក​មុខ​អ្នក​ការ​សាសនា​ ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​គ្រប់​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខ័ណ្ឌ​និញកេវ​ ខ័ណ្ឌ​អូរ​ម៉ូង ​និង​ស្រុក​ថើយ​ឡាយ​ នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជន​ជាតិ​ខ្មែរ​ឆ្នាំ​២​០២​០ ។​

សម​មិត្ត​ ង្វៀន​ធ្វីហាំង រួម​ជាមួយ​សម​មិត្ត​ថ្នាក់​ដឹក​នាំ​រណសិរ្ស​មាតុ​ភូមិ​ក្រុង​កឹង​ធើ ប្រ​គេន​

ទេយ្យ​វត្ថុ​ដល់​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​គណៈ​មហា​និកាយ​ខ្មែរ​។​ រូប​៖ ង៉ុក​វ៉ៀង។

គណៈ​ប្រ​តិភូ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​នៅ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​ វត្ត​មុនី​រង្សី​ វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​គណៈ​មហា​និកាយ​ខ្មែរ​ វត្ត​ពោធិសំ​រោង​ វត្ត​សង្វរ​ពោ​ធិញាណ​ វត្ត​សិរី​វង្សា។​ នៅ​កន្លែង​ដែល​គណៈ​ប្រ​តិភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ទាំង​នេះ​ លោក​ស្រី​ង្វៀន​ធ្វី​ហាំង ​បាន​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​។​ ទន្ទឹម​នឹង​នេះ​ សម​មិត្ត​សង្ឃឹម​ថា​ អ្នក​មុខ​ អ្នក​ការ​សាសនា​ ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​គ្រប់​វត្ត​ នឹង​បន្ត​ការ​ដឹក​នាំ​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។​ កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​យ៉ាង​តឹង​រឹង​នូវ​បទ​ប្បញ្ញត្តិ​ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​COVID-១​៩​ ដើម្បី​ធានា​សុខ​ភាព​របស់​ខ្លួន​និង​សហគមន៍។​
ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ខ្មែរ​ សម​មិត្ត​ង្វៀន​ធ្វីហាំង បាន​ប្រ​សិទ្ធ​ពរ​ដល់​អ្នក​មុខ​អ្នក​ការ​សាសនា​ ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​គ្រប់​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​ ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​សុខ​សាន្ត​ត្រា​ណ រីក​រាយ​និង​សុភ​មង្គល​។​ ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជព្រះ​គុណ​គ្រប់​ព្រះ​អង្គ​បាន​សម្តែង​នូវ​ព្រះ​ទ័យ​រំភើប​រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​បក្ស​​ និង​រដ្ឋ​ក្នុង​ការ​ជួយ​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ ថែរក្សា​ និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជាតិ។​ ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជព្រះ​គុណ​គ្រប់​ព្រះ​អង្គ​ក៏​មាន​ថេរដី​កា​រថា​ បាន​ឃោស​នា​ផ្សព្វ​ផ្សាយ​ដល់​មាមីង​ពុទ្ធ​សាសនិក​ជន​កាត់​បន្ថយ​ការ​មក​វត្ត​ មិន​ជួប​ជុំ​គ្នា​ច្រើន​។​ ផ្អាក​់ការ​ចាត់​តាំង​នូវ​ពិធី​កិច្ច​និង​សកម្ម​ភាព​កម្សាន្ត​ សប្បាយ​សំ​ដៅ​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​បទ​បញ្ជា​លេខ​១​៦​/CT-TTg ស្តីពី​វិធាន​ការ​ជាបន្ទាន់​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​COVID-១​៩​ ៕​

ថា​ញធី-សុផន

ចែករំលែកអត្ថបទ