ប៉ុន្មានឆ្នាំកន្លង គោលនយោបាយសម្រាប់តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ មានវិសាលភាពគ្រប់ជ្រុងជ្រោយនៅគ្រប់ភូមិសាស្រ្ត ជនជាតិទាំងឡាយលើវិស័យជាច្រើន។ ការងារជនជាតិសម្រេចសមិទ្ធផលគ្រប់ជ្រុងជ្រោយអំពីនយោបាយសេដ្ឋកិច្ច-សង្គម ការពារប្រទេស សន្តិសុខ កិច្ចការបរទេស។ ពង្រីកស្មារតីសង្វាត់ព្យាយាមពលកម្ម ស្មារតី សាមគ្គីបណ្ដាជនជាតិ រួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ពង្រឹងទំនុកចិត្តជនរួមជាតិចំពោះបក្ស រដ្ឋ។ ទោះបីជាដូច្នោះ ប៉ុន្តែជីវភាពប្រជាជននៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ នៅជួបលំបាកច្រើន គម្លាតនៅមានកម្រិតបើប្រៀបនឹងទូទាំងប្រទេស។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក សួរសុខទុក្ខនិងប្រគេនអំណោយដល់មន្រ្តីសង្ឃ និងព្រះចៅអធិការវត្ត តំណាង១៤ខេត្ត ក្រុង តំបន់ណាមបូ ក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរឆ្នាំ ២០១៩ នៅក្រុងកឹងធើ។
យោងតាមលទ្ធផលជំរឿនប្រជាជន សរុបឆ្នាំ២០១៩ ចំនួនជនជាតិភាគតិចសរុបជាង ១៤ លាននាក់ ស្រូបអត្រា ១៤,៧% នៃចំនួនប្រជាជនទូទាំងប្រទេស។ ក្នុងចំណោមជនជាតិភាគតិចទាំង៥៣ជនជាតិ មាន៦ជនជាតិមានចំនួនមនុស្សជាង១លាននាក់ រួមមាន៖ តៃថៃ មឿង ខ្មែរ ម៉ុង ណុង ។ ជនរួមជាតិភាគតិចរស់នៅជាសហគមន៍នៅខេត្ត ក្រុងចំនួន៥១ និងរស់នៅរាត់រាយតាមភូមិភាគទូទាំងប្រទេស។ ច្រើនបំផុតនៅតំបន់តីបាក់ តីង្វៀន តីណាមបូ និងតំបន់ភាគខាងលិចមាត់សមុទ្រភូមិភាគកណ្ដាល។ នោះក៏ជាតំបន់នៅជួបលំបាកច្រើន តំបន់ព្រំដែនឆ្ងាយដាច់ស្រយាល ប៉ុន្តែនោះក៏ជាភូមិសាស្រ្តដែលមានសក្ដានុពលខាងសេដ្ឋកិច្ច-សង្គម មានទីតាំងយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការការពារប្រទេសនិងបរិស្ថានធម្មជាតិ។
ប៉ុន្មានឆ្នាំកន្លង បក្សនិងរដ្ឋយើងបានដាក់ចេញនូវគោលមាគ៌ា គោលនយោបាយជាច្រើន។ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់បានអនុវត្តជាក់ស្ដែង មានវិធានការនិងវិនិយោគប្រភពធនធានជាច្រើនដល់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ លទ្ធផលនៃការអនុវត្តគោលនយោបាយ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធ ផ្សារភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ច -សង្គមនៅតាមតំបន់នីមួយៗ។ យោងតាមគណៈកម្មាធិការជនជាតិ អត្រាគ្រួសារក្រីក្រគិតត្រឹមចុងឆ្នាំ២០១៩ ក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំថយចុះនៅ៣៤,៦៩% អត្រាគ្រួសារក្រីក្រនៅតាមឃុំក្រីក្រថយចុះពី៣-៤% ក្នុងឆ្នាំ។ ប្រព័ន្ធសាលារៀន ត្រូវបានពង្រឹងនិងពង្រីកលើកកម្ពស់កម្រិតប្រជាបញ្ញានិងគុណភាពប្រភពធនធានមនុស្ស។ ការអភិរក្សវប្បធម៌ប្រពៃណីនិងព័ត៌មានផ្សព្វផ្សាយត្រូវបានយកចិត្តទុកដាក់។ ការងារថែទាំសុខភាពប្រជាជននៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ អនុវត្តប្រកបដោយប្រសិទ្ធភាព។ កងជួរកម្មាភិបាលជាជនជាតិភាគតិចមានជំហានកើនឡើង តួនាទីអ្នកមានប្រជាប្រិយ និងអ្នកមុខអ្នកការសាសនាត្រូវបានពង្រីក។ សន្តិសុខនយោបាយត្រូវបានរក្សាខ្ជាប់ផែនមហាសាមគ្គីជនជាតិ សាសនាត្រូវបានពង្រឹង។ ទោះបីជាដូច្នោះ ជីវភាពប្រជាជនតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងនោះមានជនរួមជាតិខ្មែរណាមបូ ក៏នៅជួបលំបាកច្រើន។ ទោះបីសម្រេចបានសមិទ្ធផលសំខាន់ៗអំពីសេដ្ឋកិច្ច-សង្គមក៏ដោយ ប៉ុន្តែតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ នៅតែជាស្នូលនៃភាពក្រីក្រទូទាំងប្រទេស ជនរួមជាតិភាគតិចកំពុងប្រឈមនឹង “ហានិភ័យ” ឱនភាពកាន់តែខ្លាំងឡើងៗ បើប្រៀបនឹងការរីកចម្រើនរួមក្នុងទូទាំងប្រទេស។
កំណត់ច្បាស់ពីភាពជាក់ស្ដែង ទាំងសមិទ្ធផល ការលំបាក សាកល្បងនិងមូលហេតុ សេចក្ដីសម្រេចលេខ ៨៨/២០១៩/QH១៤ របស់រដ្ឋសភា គម្រោងរួមនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ កំណត់ច្បាស់ទិសដៅនៅពេលខាងមុខ សំដៅអភិវឌ្ឍន៍ជាងទៀតលើជីវភាពសម្ភារៈ និងសា្មរតីដល់ជនរួមជាតិភាគតិចទូទាំងប្រទេស ក្នុងនោះក៏មានជនរួមជាតិខ្មែរណាមបូផងដែរ។
កម្មាភិបាលសមាគមកសិករឃុំអូឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង ចុះសាកសួរពីស្ថានភាព ផលិតកសិកម្មរបស់កសិករ។ រូបតថៈ ថាញ់ឡុង
ជាក់ស្ដែងមកដល់ឆ្នាំ ២០២៥ ខិតខំប្រឹងប្រែងចំណូលមធ្យមភាគរបស់ជនជាតិភាគតិចកើនទ្វេដង បើប្រៀបនឹងឆ្នាំ២០២០ ។ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចរៀងរាល់ឆ្នាំថយចុះ៣% ។ ឃុំ១០០% មានផ្លូវរថយន្តចុះដល់មជ្ឈ មណ្ឌលឃុំត្រូវបានក្រាលកៅស៊ូឬបេតុង ។ ភូមិ៧០% មានផ្លូវរឹងមាំរថយន្តបើកបរចុះទៅដល់ ។ សាលារៀននិងដំណាក់សុខាភិបាលទាំង១០០% ត្រូវបានកសាងរឹងមាំ ។ល។ អនុវត្តជាសារវន្តការងារស្ថិរវប្បកម្ម ស្ថិរនិវេសន៍។ រៀបចំចាត់ចែងលំនឹង ៩០% ចំនួនគ្រួសារដែលរុះរើលំនៅឋានមិនត្រូវតាមផែនការ។ ដោះស្រាយជាសារវន្តបញ្ហាកង្វះដីសង់ផ្ទះ ដីបង្កបង្កើនផលដល់ជនជាតិភាគតិច។ អភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនជាតិ។ រហូតដល់ឆ្នាំ ២០៣០ ប្រាក់ចំណូលមធ្យមភាគសម្រាប់ជនជាតិភាគតិចស្មើនឹង១/២ នៃប្រាក់ចំណូលរួមទូទាំងប្រទេស កាត់បន្ថយគ្រួសារក្រីក្រនៅក្រោម១០% ។ ជាសារវន្ត មិនមាននៅឃុំ ភូមិក្រីក្រលំបាក។ ចំនួនឃុំតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ៧០% សម្រេចបទដ្ឋានឃុំជនបទថ្មី ។ មានពលករជនជាតិភាគតិច ៤០% ចេះមុខវិជ្ជា ប្រកបរបរ ដូចជា៖ ឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ សេវាកម្ម។ លុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម។ ទប់ស្កាត់ស្ថានភាពរិចរិលបរិស្ថានធម្មជាតិ។ ឃុំ ភូមិ តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំជាង៨៥% មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បម្រើតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជីវភាពប្រជាជន។ល។ ជាសារវន្តសម្រេចភាគកម្រិតដែលបានដាក់ចេញក្នុងទិសដៅជាតិ ស្ដីពីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដល់ឆ្នាំ ២០៣០។
ចំពោះទស្សនទាន បញ្ហាជនជាតិ ការងារជនជាតិ និងសាមគ្គីជនជាតិ ជាជំហរយុទ្ធសាស្រ្ត ដ៏សំខាន់សម្រាប់បដិវត្តន៍ប្រទេសយើង និងគោលការណ៍ មិនទុកនរណាម្នាក់ត្រូវចោល ឱ្យនៅក្រោយឡើយ ជឿជាក់ថា វិស័យការងារជនជាតិ នឹងមានភាពទម្លុះទម្លាយថ្មី។ ក្ដីរំពឹងនោះ ផ្អែកលើការខិតខំប្រឹងប្រែងឈានឡើងរបស់ជនរួមជាតិភាគតិច កិច្ចចង្អុលការយ៉ាងម៉ឺងម៉ាត់របស់មជ្ឈិម និងរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ។ ជាពិសេស ក្នុងនោះរដ្ឋសភានិងរដ្ឋាភិបាល បាននិងកំពុងសកម្មអនុវត្តសេចក្ដីសម្រេចចិត្តលេខ ៨៨/២០១៩/QH១៤ ។ រដ្ឋាភិបាលបានបង្កើត គណៈចង្អុលការកម្មវិធីទិសដៅជាតិ អាស្រ័យនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលធ្វើជាប្រធានគណៈកម្មាធិការជនជាតិជាស្ថាប័នប្រចាំការ ដោយមានការចូលរួមរបស់ក្រសួង ស្ថាប័ន ផ្នែក ភូមិភាគដែលពាក់ព័ន្ធ។ នោះជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឆ្លងកាត់ការលំបាក ភាពអន់ថយ ដែលជាឧបសគ្គចម្បងខាងប្រភពធនធាននិងយន្នការសកម្មភាព ជាកត្តាសម្រេចនៃភាពជោគជ័យក្នុងការអនុវត្តគម្រោង។ ជឿជាក់ថា ភាពជោគជ័យនៃគម្រោង នឹងជះឥទ្ធិពលដោយផ្ទាល់ដល់ការលើកកម្ពស់ជាងទៀតជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ក្នុងនោះ មានជនរួមជាតិខ្មែរនៅណាមបូ៕
សើុងភឿកហ្វាង - អតីតអនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ